ពន្យល់អោយងាយយល់ទាំងស្រុងអំពីភាពខុសគ្នានៃ ពលករជំនាញ និង សិក្ខាកាមហាត់ការ

 

លិខិតស្នាក់នៅថ្មី「ពលករជំនាញ」ដែលបានចាប់ផ្តើមចេញនៅថ្ងៃទី ១ខែ មេសា ឆ្នាំ២០១៩។ លើសពីទិដ្ឋាការការងារដែលមានមកដល់សព្វថ្ងៃ ការងារ នឹងកាន់តែទូលំទូលាយជាងមុន ហើយជនបរទេសនឹងកាន់តែងាយធ្វើការងារនៅក្នុងក្រុមហ៊ុននៅជប៉ុន។មួយទៀតក្រៅពីពលករជំនាញ ប្រព័ន្ធសិក្ខាកាមហាត់ការដែលត្រូវបានដាក់បញ្ចូលតាំងពីឆ្នាំ ១៩៩៣ ។ ខុសពីទិដ្ឋាការកាងារ ជាលិខិតស្នាក់នៅ 「ហាត់ជំនាញ」「ហ្វឹកហាត់ការងារ」ជាទិដ្ឋាការដែលអាចធ្វើការងារនៅក្នុងក្រុមហ៊ុននៅជប៉ុនបាន។

 

ចំពោះសហគ្រិនដែលគិតថាចង់ទទួលពលករជនបរទេស ត្រូវតែស្វែងយល់អំពី 「ពលករជំនាញ」និង「ប្រព័ន្ធសិក្ខាកាម」ដោយខានមិនបាន។

ដោយសារតែប្រភេទនីមួយៗ ច្បាប់និង របៀបនៃការជូនដំណឹងខុសគ្នា ចាំបាច់ត្រូវជូនដំណឹងអោយបានត្រឹមត្រូវទៅតាមនិតិវិធី។

បើមិនយកចិត្តទុកដាក់ចំពោះនិតិវិធី ហើយធ្វេសប្រហែសចំពោះការជូនដំណឹង មិនត្រឹមតែមិនអាចទទួលបុគ្គលិកជនបរទេសបានទេ វាអាចអោយក្រុមហ៊ុនត្រូវទទួលការណែនាំរដ្ឋបាលជាដើម ហើយក្លាយទៅជាអង្គភាពទទួលដែលអវិជ្ជមាន។

 

លើកនេះយើងនឹងធ្វើការបកស្រាយលំអិតអំពីភាពខុសគ្នានៃ លិខិតស្នាក់នៅ 「ពលករជំនាញ」「ប្រព័ន្ធហាត់ជំនាញ」

តើមានអ្វីខុសគ្នារវាង ប្រព័ន្ធពលករជំនាញ ហើយនឹង ប្រព័ន្ធហាត់ជំនាញ

特定技能と技能実習の違いとは

ភាពខុសគ្នាធំរវាង ប្រព័ន្ធពលករជំនាញ និង ប្រព័ន្ធហាត់ជំនាញ ត្រូវបានលើកឡើងថា 「បំណងនៃការដាក់អោយប្រើប្រាស់」ហើយនិង 「ភាពខុសគ្នានៃខ្លឹមសារការងារ」

ក្រៅពីនេះមានចំណុចខុសគ្នាជាច្រើនទៀតប៉ុន្តែ ដោយការយល់ដឹងអំពីគ្រឹះនៃផ្នែកដែលខុសគ្នា ធ្វើអោយមានភាពងាយស្រួលយល់ពីលក្ខណៈរបស់វានីមួយៗ។

 

គោលបំណងខុសគ្នា

គោលបំណងនៃការដាក់អោយមានប្រព័ន្ធពលករជំនាញគឺ 「ដើម្បីដោះស្រាយបញ្ហាកង្វះធនធានមនុស្ស 」ហើយគោលបំណងនៃការដាក់អោយប្រើប្រព័ន្ធហាត់ជំនាញគឺ「ដើម្បីផ្ទេរជំនាញទៅប្រទេសកំពុងអភិវឌ្ឍន៍」។

ពលករបរទេសដែលទទួលបានទិដ្ឋាការពលករជំនាញ អាចធ្វើការនៅប្រទេសជប៉ុនយ៉ាងច្រើន ៥ឆ្នាំ។ ហើយការធ្វើការងារនេះគឺស្ថិតនៅក្នុងចំណោមប្រភេទការងារទាំង ១៤ប្រភេទដែលកំណត់ក្នុងទិដ្ឋាការពលករជំនាញ។

ក្នុងចំណោមទិដ្ឋាការការងារ ដែលមានមកដល់សព្វថ្ងៃ ការធ្វើការមិនត្រូវបានអនុញ្ញាតិ(ប្រភេទការងារដែលត្រួតស៊ីគ្នាជាមួយមួយផ្នែកនៃទិដ្ឋាការការងារ) ។ អាចនិយាយបានថា ជាច្រកដ៏ធំមួយសម្រាប់ពលករបរទេសដែលមានក្តីស្រមៃចង់ធ្វើការងារនៅប្រទេសជប៉ុន។

 

ម្យ៉ាងទៀត ការទទួលអត្ថប្រយោជន៍នៃប្រព័ន្ធសិក្ខាកាមហាត់ការនោះគឺ ប្រទេសកំពុងអភិវឌ្ឍន៍ដែលកំពុងបញ្ជូនពលករ។

ពិតណាស់ដោយសារតែសិក្ខាកាមក៏អាចសិក្សាបច្ចេកទេសខ្ពស់ពីប្រទេសជប៉ុន សាមីសិក្ខាកាមក៏មានអត្ថប្រយោជន៍ដែរ។

អ្នកដែលទទួលបានអត្ថប្រយោជន៍លើសពីនោះគឺ ប្រទេសដែលកំពុងបញ្ចូនពលករ។

បច្ចេកទេសរបស់ជប៉ុនគឺជាបច្ចេកទេសដែលមានកំរិតខ្ពស់ក្នុងពិភពលោក ហើយគ្រាន់តែបច្ចេកទេសការរៀបចំប្រព័ន្ធធារាសាស្រ្តមួយ ក៏ជាបច្ចេកទេសដែលប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការខ្លាំងណាស់។ ការផ្ទេរជំនាញបែបនេះគឺជាគោលបំណងពីដំបូងរបស់ប្រព័ន្ធសិក្ខាកាមហាត់ការ។

 

ភាពធ្វើទៅបាន និង មិនបាននៃ ពលករទូទៅ

ទិដ្ឋាការពលករជំនាញ ទាំងការងារដែលរួមបញ្ចូលពលកម្មធម្មតាគឺអាចធ្វើទៅបាន។ សម្រាប់សិក្ខាកាមហាត់ការ ពលកម្មធម្មតាមិនត្រូវបានអនុញ្ញាតិ្តទេ។

ពលកម្មធម្មតាគឺជា 「ពលកម្មដែលមិនតម្រូវអោយចេះជំនាញ ឬ បទពិសោធន៍ អាចធ្វើទៅបានដោយគ្រាន់តែត្រូវហ្វឹកហាត់ក្នុងរយះពេលខ្លីប៉ុណ្ណោះ។」

ដោយសារតែ ប្រព័ន្ធសិក្ខាកាមហាត់ការដែលមានគោលបំណងក្នុងការផ្ទេរជំនាញ មិនអាចធ្វើពលកម្មធម្មតាបាន ពលករធម្មតាដែលចុះកិច្ចសន្យាការងារជាមួយម្ចាស់ការងារគឺមិនអាចធ្វើការងារបានទេ។

 

សម្រាប់ពលករជំនាញ ប្រភេទការងារដែលបានកំណត់ និង ពលកម្មធម្មតាត្រូវបានអនុញ្ញាត្តិ។

ចុះកិច្ចសន្យាការងារ ហើយអាចធ្វើការងារនៅក្រុមហ៊ុនបានដូចជនជាតិជប៉ុន។

ពិតណាស់ ដោយសារតែពាក់ព័ន្ធទៅនឹងសុខមាលភាពសង្គមដែលមានធានារាប់រងសង្គមជាដើម ក៏ត្រូវអនុវត្តន៍ដូចគ្នាទៅនឹងជនជាតិជប៉ុន អាចចុះកិច្ចសន្យាផ្ទាល់ជាមួយសាមីសិក្ខាកាមជនជាតិបរទេស។

 

បញ្ហារំលោភបំពានលើបទដ្ឋាននៃច្បាប់ពលកម្មសិក្ខាកាមហាត់ការ

ប្រព័ន្ធសិក្ឋាកាមហាត់ការ ត្រូវបានអនុវត្តន៍នៅឆ្នាំ ១៩៩៣។ នៅចុងឆ្នាំ ២០១៤ មានសិក្ខាកាមជនជាតិបរទេសលើសពី ១៦ម៉ឺននាក់។

ប៉ុន្តែ បរិស្ថានការងាររបស់ពួកគេ មិនអាចនិយាយបានថាសុទ្ធតែល្អនោះទេ ជាក់ស្តែងក្នុងចំណោមអង្គភាពដែលអនុវត្តន៍ការហាត់ការទូទាំងប្រទេស មាន ៧៦,០% ត្រូវនឹង ២៩៧៧កន្លែងការងារត្រូវបានទទួលស្គាល់ថាបានលំលោភបទដ្ឋានការងារ។

 

ពិតណាស់មិនត្រឹមតែម៉ោងការងារវែងប៉ុណ្ណោះទេ ចំពោះប្រាក់ឈ្នួលផងដែរ ត្រូវបានអោយធ្វើការដោយប្រាក់ឈ្នួលទាបខ្លាំងបើប្រៀបធៀបទៅនឹង ប្រាក់ឈ្នួលដែលបានកំណត់ពីខាងដើម។ ជាសិក្ខាកាមហាត់ការ ប៉ុន្តែ ជាក់ស្តែងត្រូវបានអោយធ្វើការក្នុងបរិស្ថានការងារដែលមានស្ថានភាពធ្ងន់ធ្ងរខ្លាំងជាងពលករជប៉ុនទៅទៀត។

 

ចំពោះទិដ្ឋាការពលករជំនាញ ដើម្បីកុំអោយមានបញ្ហារំលោភបទដ្ឋានច្បាប់ការងារ ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចក្នុងការរាយការណ៍អំពីស្ថានភាពនៃការបង់ប្រាក់ឈ្នួលជាប្រចាំទៅតាមពេលវេលាដែលកំណត់។

បើសិនជាលោកអ្នកគិតថានឹងទទួលពលករជំនាញជនជាតិបរទេស លោកអ្នកត្រូវតែគោរពបទដ្ឋានច្បាប់ការងារនេះ។

អង្គភាពទទួលពលករជំនាញ . បទដ្ឋានដើម្បីក្លាយជាម្ចាស់កន្លែងការងារសម្រាប់សិក្ខាកាមហាត់ការ

受入れするための基準とは

យើងនឹងធ្វើការបកស្រាយអំពីបទដ្ឋានដើម្បីចុះបញ្ជីជាអង្គភាពទទួលពលករ ឬក៏ម្ចាស់កន្លែងការងារសម្រាប់សិក្ខាកាមហាត់ការ។ ជាដំបូង អ្វីដែលយើងចង់អោយលោកអ្នកយល់ដឹងអោយច្បាស់នោះគឺ ភាពខុសគ្នានៃបំណងរបស់វានីមួយៗ។

ដូចដែលបានពន្យល់រួចមកហើយ គោលបំណងនៃសិក្ខាកាមហាត់ការគឺដើម្បីសិក្សាបច្ចេកទេសខ្ពស់របស់ជប៉ុនត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញហើយយកវាទៅប្រើប្រាស់អោយមានប្រយោជន៍ដល់ខ្លួន នឹងការអភិវឌ្ឍន៍របស់ជាតិ។ ដាច់ខាតមិនមែនមានន័យថា ជាពេលវេលាដែលអាចអោយធ្វើការដោយប្រាក់ឈ្នួលថោកនោះទេ។

ដោយឈរលើការយល់ដឹងខាងលើ សូមអានជួរនៃកត្តាខាងក្រោម៖

 

បទដ្ឋានដើម្បីចុះបញ្ជីជា អង្គភាពទទួលពលករជំនាញ

 

អង្គភាពទទួលពលករជំនាញ គឺជាក្រុមហ៊ុនដែលអាចទទួលពលករជំនាញជនជាតិបរទេសអោយធ្វើការងារបាន។ ចង់ទទួលពលករជនជាតិបរទេស មិនមែនគ្រាន់តែត្រួតពិនិត្យទិដ្ឋាការ ហើយអាចធ្វើកិច្ចសន្យាការងារបាន ហើយអាចទទួលបាននោះទេ។

ក្នុងនាមជាអង្គភាពទទួលពលករជំនាញ ក្រោយពីទទួលពលករហើយមានកាតព្វកិច្ចធ្វើអោយពលករជនបរទេសអាចរស់នៅបានដូចជនជាតិជប៉ុនដែរ ជាការទទួលខុសត្រូវខាងអ្នកទទួលពលករ។

ក្នុងនាមជាអង្គភាពទទួលពលករជំនាញ មុននឹងរៀបចំសេចក្តីជូនដំណឹង ឬនិតិវិធី សូមធ្វើការត្រួតពិនិត្យថាតើបានបំពេញបែបបទដែលត្រូវតែបំពេញអស់ហើយរឺនៅ?

 1. ការផ្តល់ប្រាក់ឈ្នួល ធ្វើយ៉ាងណាអោយការបើកប្រាក់ឈ្នួលត្រូវដាក់បញ្ជូលទៅគណនេយ្យធានាគារបស់ពលករ មិនមែនបើកអោយដោយផ្ទាល់ដៃនោះទេ គឺត្រូវបើកដោយការដាក់បញ្ចូលទៅគណនេយ្យធានាគា។
 2. ត្រូវតែគោរពទៅតាមច្បាប់ការងារ និង ច្បាប់សុខមាលភាពសង្គម។
 3. បើគ្មានឯកសារចាំបាច់គ្រប់គ្រាន់ទេ គឺមិនអាចអនុវត្តន៍ទៅបានទេ។
 4. ដោយឈរលើគម្រោងផែនការជំនួយ ត្រូវមានសមត្ថភាព និងប្រព័ន្ធក្នុងការរៀបចំការគាំទ្រដោយត្រឹមត្រូវ(កំណត់ចំពោះ ពលករជំនាញវគ្គ ១)

 

ក្នុងចំណោមបទដ្ឋានទាំង៤ លេខរៀងទី៤ ការបង្កើត និង អនុវត្តន៍ផែនការជំនួយគាំទ្រ អាចផ្ទេរទៅអង្គភាពជំនួយការចុះឈ្មោះដែលជាអង្គភាពក្រៅអោយធ្វើជំនួសបាន។

អង្គភាពជំនួយការចុះឈ្មោះ ធានារកកន្លែងស្នាក់នៅ ទទួលការប្រឹក្សា និង ឆ្លើយតបទៅនឹងការតវ៉ារបស់ជនបរទេស។

 

ពេលដែលច្បាស់ពីបទដ្ឋានខាងលើហើយ អាចចុះបញ្ជីជាអង្គភាពទទួលពលករបាន។

 

បទដ្ឋានដើម្បីចុះឈ្មោះជាអង្គភាពរបស់សិក្ខាកាមហាត់ការ

 

យើងនឹងធ្វើការពន្យល់អំពីបទដ្ឋានដើម្បីចុះបញ្ជីជាអង្គភាពរបស់សិក្ខាកាមហាត់ការ។ ការទទួលសិក្ខាកាមហាត់ការអាចបែងចែកជាពីរទម្រង់ធំៗ គឺ ជាអង្គភាពឯកជន និង ជាសហជីព។

ទម្រង់ជាក្រុមហ៊ុនឯកជន ជាមធ្យោបាយដែលក្រុមហ៊ុនជប៉ុនទទួលបុគ្គលិកពេញម៉ោង ក្នុងនាមជាអ្នកហាត់ការក្រុមហ៊ុនក្នុងតំបន់នៅក្រៅប្រទេស និង ក្រុមហ៊ុនដៃគូរអាជីវកម្មនៅបរទេសជាដើម(ត្រូវការលទ្ធផលនៃជំនួញក្នុងពេលកំណត់មួយ)

ក្នុងករណីនេះជាគោលការក្នុងចំណោមបុគ្គលិកក្រុមហ៊ុនទទួលពេញម៉ោង ២០នាក់ អាចទទួល អ្នកហាត់ការម្នាក់។

 

ម្យ៉ាងវិញទៀត ចំពោះកាទទួលតាមរយ:សមាគម(សហជីព) គឺមានន័យថា សភាពាណិជ្ជកម្មដែលបានទទួលជំនួយឧបត្ថមសាធារណៈ និង ការចង្អុលបង្ហាញពីរដ្ឋជប៉ុន សហព័ន្ធសហគ្រាសខ្នាតតូច/កណ្តាល ឬសាជីវកម្មសាធារណ: ត្រូវមានទំនួលខុសត្រូវចំពោះការដាក់(កម្មសិក្សាការីជាដើម) និងបានទទួលការចង្អុលបង្ហាញឬការត្រួតពិនិត្យ ទើបអាចដាក់(កម្មសិក្សាការីជាដើម)បាន។

ក្នុងករណីនេះគោលការចំនួននៃការទទួល ក្នុងចំណោមបុគ្គលិកពេញម៉ោង ៥០នាក់ អាចទទួលអ្នកហាត់ការបានដល់ ៣នាក់។

 

បទដ្ឋានវាខុសគ្នាទៅតាមទម្រង់នៃការទទួល ទម្រង់ជាក្រុមហ៊ុនឯកជន និង ទម្រង់ទទួលជាសហជីព។ ជាដំបូងគឺ បទដ្ឋាននៃការទទួលក្នុងនាមជាក្រុមហ៊ុនឯកជន។

 

 1. គឺជាមនុស្សដែលគេផ្ទេរការងារ ឬបញ្ជូន ពីសាខា ឬក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេស ឬក៏ក្រុមហ៊ុនរួមទុន។
 2. ជំនាញដែលទទួលជាដើម មិនមែនជាការងារសាមញ្ញទេ។
 3. មានអាយុ ១៨ឆ្នាំឡើងទៅ ហើយមានគម្រោងប្រើប្រាស់ជំនាញដែលរៀនបានពីជប៉ុនមកបង្កើតរបរ ឬ ស្វែងរកការងារធ្វើ។
 4. ជាជំនាញដែលមានផលលំបាក់ក្នុងការទទួល នៅក្នុងប្រទេសកំណើតរបស់ខ្លួន។
 5. សិក្ខាកាមហាត់ការ(រួមបញ្ជូលទាំងក្រុមគ្រួសារជាដើម)មិនត្រូវបាន ក្រុមហ៊ុនបញ្ជូន(អង្គភាពដែលធ្វើការបញ្ជូនសិក្ខាកាម) និង អង្គភាពអនុវត្តន៍ហាត់ការ ទាមទាប្រាក់ធានាជាដើម ឬចុះកិច្ចសន្យាសងសំណងនៅពេលដែលមិនបានអនុវត្តន៍កិច្ចសន្យាឡើយ។

 

បទដ្ឋាននៃទម្រង់ទទួលតាមសហជីព មានដូចខាងក្រោម។ មានកន្លែងខ្លះជាន់ទៅនឹង ការទទួលតាមក្រុមហ៊ុនឯកជនដែរ។

 

 1. ជំនាញដែលមានគម្រោងហ្វឹកហាត់មិនមែនជាការងារធម្មតាៗ។
 2. ត្រូវមានអាយុ ១៨ឆ្នាំឡើងទៅ ហើយមានគម្រោងប្រើប្រាស់ជំនាញដែលបានរៀនពីជប៉ុនដើម្បីបង្កើតរបរឬ ស្វែងរកការងារ។
 3. សិក្សាជំនាញដែលនៅប្រទេសកំណើតពិបាកក្នុងការសិក្សា
 4. ទទួលបានអនុសាសន៍ពីប្រទេសដើម ឬ អង្គភាពសាធារណៈក្នុងស្រុក។
 5. មានបទពិសោធន៍ការងារប្រភេទដូចគ្នាទៅនឹង ជំនាញដែលត្រូវហ្វឹកហាត់នៅជប៉ុន។
 6. សិក្ខាកាមហាត់ការ(រួមបញ្ចូលទាំងក្រុមគ្រូសារ) មិនត្រូវបានក្រុមហ៊ុនបញ្ចូន ឬ អង្គភាពគ្រប់គ្រង(សហជីព) ឬ ក្រុមហ៊ុនអនុវត្តន៍ហាត់ការដកប្រាក់ធានា ឬ អោយចុះកិច្ចសន្យាសងក្នុងករណីមិនគោរពកិច្ចសន្យាការងារនោះទេ។

 

បើនិយាយពីលក្ខខ័ណ្ណឌ ខ្ញុំគិតថាវាកំពុងប្រែរទៅជាមានភាពតានតឹងជាង ការទទួលពលករជំនាញ។

ប្រព័ន្ធសិក្ខាកាមហាត់ការត្រូវបានកែលំអរជាបន្តបន្ទាប់។ ក្នុងគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានគេលើកឡើងថា ពីពេលនេះទៅជំរុញអោយមានការផ្លាស់ប្តូរពីក្រុមហ៊ុនអនុវត្តន៍ការហាត់ការ អោយទៅជា អង្គភាពទទួលពលករជំនាញ។

សរុបសេចក្តី៖ ពលករជំនាញ និង សិក្ខាកាមហាត់ការគួរត្រូវបានចាត់ទុកថាខុសគ្នាទាំងស្រុង។

仕事をする外国人

ខ្ញុំគិតថាលោកអ្នកបានយល់អំពីភាពខុសគ្នាទាំងស្រុងនៃប្រព័ន្ធពលករជំនាញ ហើយនិង សិក្ខាកាមហាត់ការ។

ចាប់ពីពេលនេះទៅដើម្បី ទទួលពលករជនជាតិបរទេសជាធនធានមនុស្ស ចាំបាច់ត្រូវតែជូនដំណឹងក្នុងនាមជាអង្គភាពទទួលពលករជំនាញ។

យ៉ាងណាក៏ដោយ ប្រព័ន្ធសិក្ខាកាមហាត់ការ គោលបំណងគឺ ផ្ទេរបច្ចេកទេសទៅប្រទេសកំពុងអភិវឌ្ឍន៍។

ដោយសារតែប្រព័ន្ធពលករជំនាញគឺជាលិខិតស្នាក់នៅសម្រាប់ជនបរទេសដែលចង់ធ្វើការងារនៅប្រទេសជប៉ុន បើសិនជាយល់ច្រឡំទៅលើផ្នែកនេះ វាអាចបណ្តាលអោយមានបញ្ហាសង្គមដែលប្រើប្រាស់ប្រព័ន្ធសិក្ខាកាមហាត់ការក្នុងន័យអាក្រក់។

 

ដូចដែលពួកយើងកំពុងធ្វើការងារដើម្បីចិញ្ចឹមគ្រួសារ ជនជាតិបរទេសដែលគិតថាចង់មកធ្វើការងារនៅជប៉ុន ក៏មានគ្រូសារដូចគ្នាដែរ។

បើសិនជាមិនអាចធ្វើអោយទាំងពលករជនបរទេស ទាំង សេដ្ចកិច្ចជប៉ុនឈ្មះៗទាំងពីរទេ ទិដ្ឋាការដែលត្រូវបានចេញថ្មីនឹង ប្រែក្លាយទៅជាគ្មានន័យ។

 

អ្នកជំនួញទាំងឡាយដែលចង់ទទួលជនជាតិបរទេស ចាប់ពីពេលនេះទៅនឹងមានពត៌មានជាច្រើនដែលលោកអ្នកអាចមើលឃើញ។ តាមពិតទៅ ចំពោះកម្មវិធីពលករជំនាញវគ្គ២ គឺមានត្រឹមតែ ២ប្រភេទការងារប៉ុណ្ណោះដែលអាចផ្លាស់ប្តូរទៅបាន។

ពីពេលនេះទៅនៅក្នុងរដ្ឋាភិបាលផងដែរ ការពិភាក្សាអំពីពលករជំនាញនឹងមានការរីកចំរើនទៅមុខ ដើម្បីអោយប្រភេទការងារសម្រាប់ពលករជំនាញវគ្គ ១ អាចប្តូរទៅជាពលករជំនាញវគ្គ២ បានទាំងស្រុង គឺត្រូវការពេលវេលា។

 

ការរក្សាអោយបាននូវធនធានមនុស្សគឺជាបញ្ហាដ៏សំខានបំផុតរបស់ក្រុមហ៊ុន។

ដើម្បីកុំអោយដួលរលំក្រុមហ៊ុន ឬត្រូវរំសាយក្រុមហ៊ុនដោយសារតែ បញ្ហាកង្វះធនធានមនុស្ស ក្នុងពេលនេះចាំបាច់ត្រូវតែ សិក្សាលើការប្រើប្រាស់ធនធានមនុស្សជនជាតិបរទេស។