ពន្យល់អោយងាយយល់អំពីភាពខុសគ្នានៃពលករជំនាញវគ្គ១ និង ពលករជំនាញវគ្គ២

ចាប់ពីថ្ងៃទី១ ខែ មេសា ឆ្នាំ ២០១៩ លិខិតស្នាក់នៅថ្មី(ប្រព័ន្ធពលករជំនាញ)ត្រូវបានប្រកាសអោយប្រើប្រាស់។ ប្រព័ន្ធពលករជំនាញមានពីរប្រភេទគឺ ពលករជំនាញកម្រិត១ និង កម្រិត២ ដូចទៅនឹង ប័ណ្ណបើកបរប្រភេទ១ និង ប្រភេទ២ ដូចគ្នាដែរ។

ចាប់ពីពេលនេះទៅ អ្នកជំនួញដែលមានបំណងចង់ទទួលពលករជនជាតិបរទេស ចាំបាច់ត្រូវយល់ដឹងអំពីប្រព័ន្ធពលករជំនាញពីពេលនេះតទៅ។ តើអាចអោយធ្វើការងារអ្វីបានខ្លះ? តើរយៈពេលនៃការស្នាក់នៅបានរយៈពេលប៉ុន្មានជាដើម? តាមរយៈការយល់ដឹងច្បាប់ជាមុន អាចធ្វើអោយការអប់រំធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។

លើកនេះយើងនឹងធ្វើការបកស្រាយដោយផ្តោតសំខាន់ទៅលើ ភាពខុសគ្នា នៃប្រព័ន្ធពលករជំនាញកម្រិត១ និង ពលករជំនាញកម្រិត២ ទាំងស្រុងអោយងាយយល់។

 

目次

មូលហេតុដែលនាំអោយមានការដាក់ចេញប្រព័ន្ធពលករជំនាញ តើមានអ្វីខ្លះ?

溶接をしている様子

លិខិតស្នាក់នៅ(ប្រព័ន្ធពលករជំនាញ)បានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៩ ប៉ុន្តែ តើអ្វីគឺជាមូលហេតុដែលនាំអោយមានការបង្កើតវាឡើង។ បញ្ហាដ៏ធ្ងន់ធ្ងររបស់សង្គមជប៉ុនដែលកំពុងជួបប្រទះគឺ ការដាក់ចេញនូវទិដ្ឋាការពលករជំនាញថ្មី។

 

បញ្ហាកង្វះធនធានមនុស្សដោយសារតែសង្គមដែលមានចំនួនក្មេងថយចុះ និង មនុស្សចាស់កើនឡើង

 

បញ្ហាថយចុះចំនួនក្មេង និង កើនឡើងចំនួនមនុស្សចាស់ដែលតែងតែត្រូវបានលើកឡើងពីដើមមក វាបានជះឥទ្ធិពលយ៉ាងធំទៅលើសង្គមសេដ្ឋកិច្ច។ បច្ចុប្បន្នក្រុមហ៊ុនខ្នាតតូច និង មធ្យមដែលដាក់ពាក្យ ក្ស័យធន និង រំសាយក្រុមហ៊ុន ភាគច្រើនគឺអ្នកជំនួញដែលមានអាយុខ្ទង់ ៦០ឆ្នាំឡើង ហើយបញ្ហាដ៏ធ្ងន់ធ្ងរនោះគឺ ខ្វះអ្នកបន្តវេន។

 

មិនត្រឹមតែជាអ្នកជំនួញទេ តាមប្រភេទការងារ បុគ្គលិកដែលចាំបាច់សម្រាប់ជំនាញពិសេសទៅតាមប្រភេទការងារក៏កំពុងមានកំណើននៃចំនួនមនុស្សចាស់ផងដែរ ដែលជាក់ស្តែងវាជាបន្ទុកមួយនៃការខ្វះធនធានមនុស្ស។ ពិតណាស់មិនមែនគ្មានអ្នកបន្តវេនទាំងស្រុងនោះទេ។ ប៉ុន្តែភាពដាច់ខាតនៃការថយចុះនៃកំលាំងពលកម្មវាមានគួរអោយកត់សំគាល់ ហើយត្រូវបានគេកំពុងមើលឃើញថា ពីពេលនេះតទៅ នឹងកាន់តែមានបញ្ហាធ្ងន់ធ្ងរថែមទៀត។

 

ដូចឆ្នេះហើយការផ្តោតសំខាន់នោះគឺ ការពង្រីកនៃការទទួលពលករជនជាតិបរទេស។ មកដល់ពេលនេះ ទិដ្ឋាការការងារ លិខិតអនុញ្ញាត្តិធ្វើសកម្មភាពក្រៅ និង លិខិតស្នាក់នៅសម្រាប់សិក្ខាកាមហាត់ការជាដើមត្រូវបានអនុញ្ញាត្តិអោយធ្វើការងារនៅប្រទេសជប៉ុន។ ប៉ុន្តែ ដោយសារតែលិខិតស្នាក់នៅប្រភេទផ្សេងៗមានរិតត្បិតការងារ ខាងទទួលក៏មានផលលំបាកផងដែរក្នុងការទទួលអោយធ្វើការងាររយៈពេលវែង។

 

ប្រភេទការងារដែលមានបញ្ហាកង្វះធនធានមនុស្សយូរហើយនោះកំពុងមានការកើនឡើង

 

លើសពីបញ្ហាកំណើនមនុស្សចាស់ និង ក្មេងថយចុះ តាមរយៈការប្រែប្រួលរបៀបធ្វើការធ្វើអោយបញ្ហាកង្វះធនធានមនុស្សទៅជារាំរ៉ៃ។ នៅសម័យសេដ្ឋកិច្ចលូតលាស់ខ្លាំង ធនធានមនុស្សដែលធ្វើការដោយកំលាំងពលកម្មបានក៏សាងគ្រឹះនៃសេដ្ឋកិច្ចរបស់ជប៉ុនរហូតមកដល់សព្វថ្ងៃ។ ប៉ុន្តែតាំងពីក្រោយសម័យស្យូវាក់ រហូតមកដល់សព្វថ្ងៃនិយមន័យនៃរបៀបធ្វើការងារមានការប្រែប្រួលយ៉ាងធំ ប្រភេទការងារដែលធ្លាប់តែសំបូរធនធានមនុស្ស មកដល់បច្ចុប្បន្នត្រូវខ្វះធនធានមនុស្ស។

 

តាមរយៈកំណើនមនុស្សចាស់ និង ការថយចុះកូនក្មេង ហើយនឹង ការប្រែប្រួលរបៀបធ្វើការងារ ដែលនាំអោយមានការខ្វះខាតធនធានមនុស្ស ដែលជាហេតុធ្វើអោយមានការបង្កើតលិខិតស្នាក់នៅថ្មី (ពលករជំនាញ)។

 

តើប្រភេទការងារអ្វីខ្លះដែលជាគោលដៅសម្រាប់ទិដ្ឋាការពលករជំនាញ

対象業種である建設

ទោះបីជាទិដ្ឋាការពលករជំនាញត្រូវបានប្រកាស់អោយប្រើប្រាស់ហើយក៏ដោយ ប៉ុន្តែមានផ្នែកដែលពិបាកយល់អំពីភាពខុសគ្នាជាមួយនឹង ទិដ្ឋាការការងារ ហើយនឹង លិខិតអនុញ្ញាត្តិធ្វើសកម្មភាពក្រៅដែលអាចធ្វើការងារនៅជប៉ុនបាន។

 

ទិដ្ឋាការការងារគឺជាលិខិតស្នាក់នៅសម្រាប់ធ្វើការងារនៅកន្លែងការងារដែលមានជំនាញខ្ពស់សម្រាប់អ្នកដែលមានចំណេះដឹង និង បានវឹកហាត់ជំនាញខ្ពស់។ ទិដ្ឋាការការងារមិនអាចអនុវត្តន៍ចំពោះការងារធម្មតា និង ការងារងាយៗបានទេ។

យ៉ាងណាក៏ដោយពលកម្មសាមញ្ញ មិនត្រូវការចំណេះដឹង និង ជំនាញខ្ពស់ទេ គឺជាប្រភេទពលកម្មងាយៗដែលអាចធ្វើបានដោយគ្រាន់តែហ្វឹកហាត់បន្តិចបន្តួចក្នុងរយៈពេលខ្លី។

ទិដ្ឋាការពលករជំនាញ មានភាពខុសគ្នាធំណាស់ជាមួយនឹង ពលកម្មធម្មតា។ ដូច្នេះហើយ យើងនឹងធ្វើការបកស្រាយលំអិតអំពីទិដ្ឋាការពលករជំនាញដូចតទៅ៖

 

មានប្រភេទទិដ្ឋាការពលករជំនាញចំនួន១៤ ដែលត្រូវបានប្រកាស់អោយប្រើប្រាស់

 

ទិដ្ឋាការពលករជំនាញ គឺជាលិខិតស្នាក់នៅដែលបានប្រកាស់អោយប្រើសម្រាប់ប្រភេទការងារ ១៤ប្រភេទដូចខាងក្រោម៖

 

 1. ការងារសំណង់
 2. ផលិតនាវា. គ្រឿងបំលាស់នាវា
 3. ការងារជួសជុល និង ថែទាំរថយន្ត
 4. ការងារនៅព្រលានយន្តហោះ
 5. ការងារកន្លែងស្នាក់នៅ
 6. ការងារថែទាំ
 7. ការងារសំអាតអាគារ
 8. ការងារកសិកម្ម
 9. ការងារនេសាទ
 10. ការងារផលិតចំណីអារហារ
 11. ការងារអារហារដ្ឋាន
 12. សិប្បកម្មផលិតសំភារៈ
 13. ឧស្សាហកម្មផលិតគ្រឿងចក្រ
 14. ឧស្សាហកម្មផលិតគ្រឿងអគ្គីសនី និង គ្រឿងអេឡិចត្រូនិច

 

លិខិតស្នាក់នៅដែលអាចធ្វើការងារក្នុងចំណោមប្រភេទការងារខាងលើរួមបញ្ចូលទាំងការងារធម្មតាគឺហៅថា ទិដ្ឋាការពលករជំនាញ។

 

 

តើការប្រលងវាយតំលៃពលករជំនាញកម្រិត១ និង កម្រិត២ មានភាពខុសគ្នាដែរឬទេ?

 

ការប្រលងវាយតំលៃពលករជំនាញ ស្ទើរតែដូចទៅនឹងការប្រលងជំនាញដើម្បីទទួលជនជាតិជប៉ុនដូច្នោះដែរ។ ក្រៅពីការប្រលងសរសេរ មានប្រភេទការងារខ្លះ ត្រូវអនុវត្តន៍នៅនឹងកន្លែងអនុវត្តន៍ការងារ។ កន្លែងអនុវត្តន៍ការងារ ជាធម្មតាគឺត្រូវអនុវត្តន៍នៅក្នុងប្រទេសជប៉ុន ប៉ុន្តែលើកនេះគឺមានគម្រោងអនុវត្តន៍ការប្រលងនៅក្រៅប្រទេស ដូចជានៅហ្វីលីពីនជាដើម។

 

ពលករជំនាញកម្រិត២ ខុសទៅនឹងពលករជំនាញកម្រិត ១ គឺត្រូវការជំនាញវិជ្ជាជីវៈកម្រិតខ្ពស់។ ដូច្នេះហើយ ដើម្បីទទួលបានជាពលករជំនាញកម្រិត២ ត្រូវមានការប្រលងវាយតំលៃមួយផ្សេងទៀត។ បច្ចុប្បន្ននេះមានប្រភេទការងារតែពីរប្រភេទប៉ុន្នោះដែលជាគោលដៅសំរាប់ពលករជំនាញកម្រិត២។ ចំពោះការប្រលងគឺមានគម្រោងធ្វើឡើងចាប់ពីឆ្នាំ ២០២១។

 

តើការប្រលងវាយតំលៃសម្ថភាពភាសាជប៉ុន ត្រូវការកំរិតណាដែរ?

 

ចំពោះសមត្ថភាពភាសាជប៉ុនត្រូវមានសញ្ញាប័ត្រភាសាជប៉ុន(日本語検定) ឬក៏សញ្ញាប័ត្រវាយតំលៃសមត្ថភាពភាសាជប៉ុន(日本語能力判定テスト) មួយណាក៏បាន។ ការប្រលងភាសាជប៉ុន (日本語検定)គឺជាការប្រលងដែលរៀបចំឡើងដោយទទួលបានការឧបត្តមពីសមាគមន៍គ្រូបង្រៀនភាសាជប៉ុន និង ពីសាកលវិទ្យាល័យនៃប្រទេសនានា។ ដើម្បីទទួលបានទិដ្ឋាការពលករជំនាញ តម្រូវអោយមានសមត្ថភាពភាសាជប៉ុនចាប់ពីកម្រិត N4 ឡើងទៅ។ ហើយកម្រិត N4 គឺត្រូវរៀនក្នុងថ្នាក់ភាសាជប៉ុនប្រហែលជា ៣០០ម៉ោង។

 

ចំពោះការប្រលងវាយតំលៃសមត្ថភាពភាសាជប៉ុនគឺត្រូវរៀបចំឡើងដោយមូលនិធិភា្នក់ងាររដ្ឋបាលឯករាជ្យសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ។ ការប្រលងនេះក៏មានពីកម្រិត N5 រហូតដល់ N1 ដូចគ្នាដែរ។ មើលទៅដូចទៅនឹង សញ្ញាប័ត្រប្រលងសមត្ថភាពភាសាជប៉ុន(日本語検定)ដែរ ប៉ុន្តែទីតាំងអនុវត្តន៍ការប្រលងត្រូវបានកំណត់ធ្វើឡើងតែនៅក្នុងប្រទេសជប៉ុនប៉ុន្នោះ។ លើកក្រោយស្របពេលក្នុងការចេញទិដ្ឋាការពលករជំនាញ ការអនុវត្តន៍នៅក្រៅប្រទេសផងដែរកំពុងស្ថិតក្នងការពិចារណា។

 

មានតែប្រភេទការងារមួយប្រភេទគត់ដែលមិនត្រូវបានរាប់បញ្ចូល(ករណីលើកលែង)នោះគឺការងារថែទាំ។ ការងារថែទាំគឺត្រូវការចេះភាសាបច្ចេកទេស និងការទំនាក់ទំនងដោយខ្វះមិនបាន។ ដូច្នេះហើយ មានតែការងារថែទាំមួយទេ ដែលត្រូវការមិនត្រឹមតែសញ្ញាប័ត្រភាសាជប៉ុនប៉ុន្នោះទេ តែត្រូវការសញ្ញាប័ត្រភាសាជប៉ុនសម្រាប់ការថែទាំផងដែរ។ ពេលទទួលបានទិដ្ឋាការពលករជំនាញ ថែទាំ ហើយធ្វើការថែទាំ ៣ឆ្នាំឡើងទៅ ហើយទទួលបានសញ្ញាប័ត្រអ្នកជំនាញថែទាំរបស់ប្រទេសជប៉ុន នឹងអាចផ្លាស់ទៅជាអ្នកជំនាញថែទាំ។

 

ប្រភេទការងារគោលដៅរបស់ពលករជំនាញកម្រិត២ មាន ការងារសំណង់ និង ការងារផលិតនាវា និង គ្រឿងបំលាស់នាវា

 

ដើម្បីប្តូរទៅជាពលករជំនាញកម្រិត ២ ចាំបាច់ត្រូវការប្រលងដាច់ដោយឡែកមួយផ្សេងទៀត។ ហើយការប្រលងមានគម្រោងចាប់ផ្តើមពីឆ្នាំ ២០២១ ។ ចំពោះការប្រលងយកពលករជំនាញកម្រិត២ មិនចាំបាច់ត្រូវប្រលងសមត្ថភាពភាសាជប៉ុនទេ។

 

តើភាពខុសគ្នារវាង ពលករជំនាញកម្រិត១ និង កម្រិត២ មានអ្វីខ្លះ។

特定技能1号2号の違いとは

ភាពខុសគ្នាដ៏ធំនៃពលករជំនាញកម្រិត១ និង កម្រិត២គឺ រយៈពេលនៃការស្នាក់នៅ ហើយនឹង ការធានាគ្រូសារមកជាមួយ។ ទិដ្ឋាការការងារអាចបន្តរយៈពេលនៃការស្នាក់នៅបានប៉ុន្តែ ពលករជំនាញកម្រិត១ មិនអាចបន្តរយៈពេលស្នាក់នៅបានទេ។

 

ចំពោះការធានាគ្រូសារអោយទៅនៅជាមួយពលករជំនាញកម្រិត១ មិនត្រូវបានអនុញ្ញាត្តិទេ។ ចំពោះពលករជំនាញកម្រិត២ (មានតែប្តីប្រពន្ធ និងកូនប៉ុន្នោះ)ត្រូវបានអនុញ្ញាត្តិ។

 

បញ្ជីភាពខុសគ្នានៃ ពលករជំនាញកម្រិត១ និង ពលករជំនាញកម្រិត ២

 

យើងបានធ្វើការសង្ខេបភាពខុសគ្នានៃពលករជំនាញកម្រិត១ និង កម្រិត២ដូចខាងក្រោម៖

 

ពលករជំនាញកម្រិត១ ពលករជំនាញកម្រិត ២
ការកំណត់រយៈពេលស្នាក់នៅ រយៈពេលវែងបំផុត ៥ឆ្នាំ មិនកំណត់
ការនាំគ្រូសារមកជាមួយ មិនអាច អាច
ការផ្ទេរពីពលករជំនាញកម្រិត១ ទៅពលករជំនាញលេខ២
ការបែងចែកប្រភេទការងារ ការងារសំណង់ អាចផ្លាស់ប្តូរបាន
ផលិតនាវា និង គ្រឿងបំលាស់ អាចផ្លាស់ប្តូរបាន
ជួសជុលនិង ថែទាំរថយន្ មិនអាចផ្លាស់ប្តូរបាន
ការងារនៅព្រលានយន្តហោះ មិនអាចផ្លាស់ប្តូរបាន
ការងារសេវាកម្មស្នាក់នៅ មិនអាចផ្លាស់ប្តូរបាន
ការងារថែទាំ អាចផ្លាស់ប្តូរទៅទិដ្ឋាការការងារបាន
ការងារសំអាតអាគារ មិនអាចផ្លាស់ប្តូរបាន
ការងារកសិកម្ម មិនអាចផ្លាស់ប្តូរបាន
ការងារនេសាទ មិនអាចផ្លាស់ប្តូរបាន
ការងារផលិតចំណីអារហារ មិនអាចផ្លាស់ប្តូរបាន
អារហារដ្ឋាន មិនអាចផ្លាស់ប្តូរបាន
សិប្បកម្មផលិតសំភារៈ មិនអាចផ្លាស់ប្តូរបាន
ឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីន មិនអាចផ្លាស់ប្តូរបាន
ឧស្សាហកម្មផលិតគ្រឿងអគ្គីសនី និង អេឡិចត្រូនិច មិនអាចផ្លាស់ប្តូរបាន

 

អាចផ្លាស់ប្តូរពីពលករជំនាញកម្រិត១ ទៅកម្រិត២បាន មានតែ ការងារសំណង់ ហើយនឹង ការងារផលិតនាវា និង គ្រឿងបំលាស់នាវាប៉ុន្នោះ។ មានតែការងារថែទាំទេ ដូចទៅនឹងការរៀបរាប់ខាងលើ ពេលធ្វើការងារបាន ៣ឆ្នាំឡើងទៅ ដោយទទួលបានសញ្ញាប័ត្រអ្នកជំនាញថែទាំ អាចប្តូរពីពលករជំនាញកម្រិត១ ទៅទិដ្ឋាការការងារ(ថែទាំ)បាន។

 

សរុបសេចក្តីៈ ស្វែងយល់អោយច្បាស់ពីភាពខុសគ្នា នៃពលករជំនាញកម្រិត១ ហើយនឹង កម្រិត២ ហើយទទួលយកជនបរទេសប្រកបដោយភាពវិជ្ជមាន

積極的な外国人登用を

លិខិតស្នាក់នៅ(ពលករជំនាញ) បានចាប់ផ្តើមហើយ។ ពលករបរទេសដែលទទួលបានទិដ្ឋាការពលករជំនាញកម្រិត១ លើកក្រោយត្រូវផ្តោតសំខាន់លើការទទួលសញ្ញាប័ត្រ និង ពលករជំនាញកម្រិត២ជាដើម។ ហើយខាងក្រុមហ៊ុនទទួលផងដែរ ដើម្បីអាចបន្តបណ្តុះបណ្តាលធនធានមនុស្ស ដាច់ខាតត្រូវតែបណ្តុះបណ្តាលពលករបរទេសដោយមានការយល់ដឹងអំពីច្បាប់។

 

លិខិតស្នាក់នៅ(ពលករជំនាញ)ដែលទើបតែចាប់ផ្តើម អាចប្រើប្រាស់បានដោយមានប្រសិទ្ធភាព ឬក៏សំណើរច្បាប់អន្តោប្រវេសន៍ត្រូវបានបដិសេធន៍គឺអាស្រ័យទៅលើ អ្នកទាំងអស់គ្នាដែលជាអ្នកជំនួញដែលប្រើពលករជនបរទេសនោះហើយ។

 

ដើម្បីអោយក្រុមហ៊ុនរីកចំរើន សូមគាំទ្រការប្រើពលករជនបរទេសប្រកបដោយវិជ្ជមាន និង ការទទួលយកទិដ្ឋាការពលករជំនាញកម្រិត២ កុំខានអោយសោះ។