តើជាតិសាសន៍ណាខ្លះដែលអាចធ្វើការងារនៅជប៉ុនបាន? អំពីប្រទេសគោលដៅសម្រាប់ទិដ្ឋការពលករជំនាញ

ប្រទេសជប៉ុនកំពុងស្ថិតនៅក្នុងដំណាក់កាលត្រូវតែប្តូរទៅប្រព័ន្ធការងារថ្មី ការរៀបចំច្បាប់គ្រប់គ្រងអន្តោប្រវេសន៍ ច្បាប់ការងារកំពុងពន្លឿន ហើយពង្រឹងការទទួលពលករជនជាតិបរទេស។ ការទទួលជនបរទេសដែលត្រូវគេរិះគន់ថាជាផ្នែកមួយនៃគោលនយោបាយអន្តោប្រវេសន៍ ប៉ុន្តែខាងអ្នកទទួលពលករជនជាតិបរទេសក៏តម្រូវអោយមានការយល់ដឹងអំពីផ្លូវច្បាប់ និង រៀបចំបរិយាកាសពលកម្ម។

បច្ចុប្បន្ន នៅទូទាំងពិភពលោកប្រទេសដែលជប៉ុនទទួលស្គាល់មានចំនួន ១៩៦ប្រទេស។ ក្នុងការវិនិច្ច័យជាលក្ខណនយោបាយ ក្នុងនាមជាជាតិសាសន សរុបទាំងជាតិសាសនដែលមិនទាន់ទទួលស្គាល់មានសរុបទាំងអស់ ២០០ប្រទេស និងដែនដី ហើយក្នុងនោះតើមានជាតិសាសនណាខ្លះដែលត្រូវបានអនុញ្ញាតិអោយរស់នៅ និង ធ្វើការងារនៅជប៉ុនបាន? ហើយយើងនឹងធ្វើការបកស្រាយអំពី លក្ខណៈនៃទិដ្ឋាការការងារដែលចាំបាច់សម្រាប់ធ្វើការងារនៅជប៉ុន ទិដ្ឋាការសិក្ខាកាមហាត់ការ និង ប្រទេសគោលដៅនៃការដាក់ចេញទិដ្ឋាការពលករជំនាញថ្មី។

ជាមូលដ្ឋាន ជនជាតិអ្វីក៏អាចធ្វើការងារនៅជប៉ុនបានដែរ

どの国籍でも就業できる

យោងទៅលើទិន្នន័យ ខែ តុលាឆ្នាំ ២០១៨ ចំនួនពលករជនជាតិបរទេសមានចំនួន ១.៤៦០.៤៦៣នាក់(បើប្រៀបធៀបទៅឆ្នាំមុនពេលវេលាដ៏ដែល មានការកើនឡើងចំនួន ១៨១.៧៩៣នាក់ , កើនឡើង ១៤,២ភាគរយ) ទិន្នន័យនេះក្រោយពីការរាយការត្រូវបានក្លាយទៅជាកាតព្វកិច្ចនៅឆ្នាំ ២០១៧ បានធ្វើបច្ចុប្បន្នភាពអតីតកាលខ្ពស់បំផុត។

ហើយ កន្លែងការងារដែលទទួលពលករបរទេស មានចំនួន ២១៦.៣៤៨កន្លែង ហើយទិន្នន័យនេះផងដែរបើធ្វើការប្រៀបធៀបទៅនឹង ពេលវេលាដូចគ្នានៅឆ្នាំមុន មានការកើនឡើង ១១.២ ភាគរយ។

ដូចទៅនឹងប្រទេសផ្សេងៗដែរ ជនជាតិបរទេសដែលធ្វើការងារនៅប្រទេសជប៉ុន ចាំបាច់ត្រូវការទិដ្ឋាការការងារ។ និយាយមួយម៉ាត់អោយខ្លីគឺ ទិដ្ឋាការការងារ ប៉ុន្តែវាត្រូវបានបែងចែកទៅជា ១៧ប្រភេទ ហើយបើបំពេញលក្ខខ័ណចំាបាច់សម្រាប់លិខិតស្នាក់នៅ និងច្បាប់ការងារ ជនជាតិណាក៏អាចទទួលបានដែរ។ ហើយក៏មិនមានជនជាតិណាដែលត្រូវហាមឃាត់មិនអោយធ្វើការងារនៅជប៉ុនដែរ។ ប៉ុន្តែ ដើម្បីកុំអោយជនភៀសខ្លួន និង ជនអន្តោប្រវេសន៍មានការហូរចូលខ្លាំងតាមរយៈពលករជនជាតិបរទេស របាំងនៃលខិតស្នាក់នៅ ហើយនិង ច្បាប់ការងារត្រូវបានលើកអោយខ្ពស់ឡើងក្នុងកំរិតមួយ មិនមែនជនជាតិបរទេសសុទ្ធតែអាចទទួលបានសិទ្ធរស់នៅ និង ធ្វើការងារនៅប្រទេសជប៉ុនដោយងាយស្រួលនោះទេ។

ទិដ្ឋាការការងារមាន ១៧ប្រភេទ

ទិដ្ឋាការស្នាក់នៅដែលអាចស្នាក់នៅប្រទេសជប៉ុនបានក្នុងរយៈពេលកំណត់មួយ មាន២៨ប្រភេទ បន្ថែមពីនោះមាន ១៧ប្រភេទដែលត្រូវបានចង្អុលបង្ហាញសម្រាប់ការងារ ហើយក្នុងវិសាលភាពនេះ ត្រូវបានអនុញ្ញាត្តិអោយធ្វើការងារ។ ដូច្នេះហើយ យើងនំាគ្នាទៅមើលប្រភេទការងារដែលត្រូវបានអនុញ្ញាត្តិ្ ក្នុងនាមជាទិដ្ឋាការការងារ។

< ប្រភេទនៃទិដ្ឋាការការងារនីមួយៗ>

「សាស្ត្រាចារ្យ」 សាស្ត្រាចាយ្យនៅសាកលវិទ្យាល័យ ជំនួយការសាស្ត្រាចារ្យ . ជំនួយការជាដើម
「ស្រាវជ្រាវ」 អ្នកស្រាវជ្រាវនៃកន្លែងស្រាវជ្រាវណាមួយ អ្នកសើបអង្គេតជាដើម។ល។
「អ្នកសិល្បៈ」 អ្នកតែងនិពន្ធ អ្នកថតរូប ជាងចំលាក់ជាដើមដែលពាក់ព័ន្ធនឹង សិល្បៈ។
「សាសនា」 ព្រះសង្ឃ អ្នកផ្សាយសាសនាជាដើម អ្នកដែលពាក់ព័ន្ធនិង សាសនា
「ពត៌មាន」 អ្នកផ្សព្វផ្សាយ អ្នកសរសេរពត៌មាន អ្នកកែរសម្រួលពត៌មានជាដើម អ្នកដែលពាក់ព័ន្ធនឹង ប្រព័ន្ធផ្សព្វផ្សាយ។
「គណនេយ្យ , អ្នកគ្រប់គ្រង」បុគ្គលិកការិយាល័យ អ្នកគ្រប់គ្រងក្រុមហ៊ុន និង ក្រុមប្រឹក្សានាយក
「ច្បាប់ . ការងារគណនេយ្យ」 មេធាវី គណនេយ្យករ អ្នកជំនាញរៀបចំឯកសារពន្ធដា (ត្រូវការចំបាច់នូវលិខិតពីជប៉ុន)
「វេជ្ជសាស្ត្រ」 វេជ្ចបណ្ឌិត គិលានុបដ្ឋាយិកា ឪសថការី ដែលមានសញ្ញាបត្រពីប្រទេសជប៉ុន អ្នកដែលពាក់ព័ន្ធនឹង កន្លែងការងារវេជ្ចសាស្ត្រ និង ច្បាប់វេជ្ជសាស្ត្រជាដើម។
「ការអប់រំ」 បុគ្គលិកអប់រំនៅសាលាជាដើម និង អ្នកដែលពាក់ព័ន្ធនឹង បុគ្គលិកបង្រៀនភាសាជាដើម
「បច្ចេកទេស . វិទ្យាសាស្ត្រសង្គម . កិច្ចការអន្តរជាតិ」 អ្នកជំនាញ និង អ្នកទីផ្សារ វិស្វកម្មមេការនិចជាដើម ការងារជំនាញបកប្រែរទាក់ទងនឹង វិទ្យាសាស្ត្រសង្គម (មិនរាប់បញ្ចូល ទិដ្ឋាការការងារសម្រាប់ការងារផ្សេងទៀត)
「ប្តូរការងារក្នុងក្រុមហ៊ុន」 បុគ្គលិកដែលធ្វើការងារនៅក្រៅប្រទេសប្តូរការងារមកប្រទេសជប៉ុន។
「បច្ចេកទេស . វិទ្យាសាស្ត្រសង្គម . កិច្ចការអន្តរជាតិ」 អ្នកជំនាញ IT គ្រូវបង្រៀនភាសាបរទេស អ្នកបកប្រែរ អ្នកគូរប្លង់ជាដើម ផ្នែកវិទ្យាសាស្ត្រពិត វិទ្យាសាស្ត្រសង្គម ហើយនឹង ជនជាតិបរទេសដែលមានជំនាញ។
「ការសំដែង」 អត្តពលិកអាជីព អ្នកចំរៀង តារាសំដែងជាដើម អ្នកដែលពាក់ព័ន្ធទៅនឹងការសំដែងល្ខោន តន្រ្តីជាដើម។
「ជំនាញ」 ចុងភៅ សិប្បករជាដើម អ្នកដែលបានហ្វឹកហាត់ជំនាញពិសេសណាមួយដែលមានសារៈសំខាន់សំរាប់ប្រភេទការងារមួយចំនួន។
「អ្នកថែទាំ」 អ្នកថែទាំជាដើម(សម្រូវអោយមានសញ្ញាបត្តិជំនាញថែទាំ)
「ហាត់ការបច្ចេកទេស」 សិក្ខាកាមហាត់ការបច្ចេកទេស (ជាអ្នកហ្វឹកហាត់ការងារដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទទួលនៅជប៉ុន ដើម្បីសិក្សាជំនាញ បច្ចេកទេស ហើយរស់នៅជប៉ុនក្នុងរយៈពេលកំណត់មួយ)
「ការងារដែលមានជំនាញកម្រិតខ្ពស់」 ធនធានមនុស្សជនជាតិបរទេសដែលមានជំនាញកម្រិតខ្ពស់ (អ្នកដែលមានជំនាញវិជ្ជាជីវកម្រិតខ្ពស់លើសពីសន្ទស្សដែលក្រសួងយុត្តិធម៌ចង្អុលបង្ហាញ)

ប្រភេទការងារដែលរដ្ឋាភិបាលជប៉ុនទទួលគឺដូចមានរៀបរាប់ខាងលើ។

មានប្រភេទការងារជាច្រើនដែលត្រូវបានអនុញ្ញាត្តិអោយទទួល ប៉ុន្តែដើម្បីអាចដោះស្រាយបញ្ហាកង្វះកំលាំងពលកម្ម ធ្វើអោយមាននិន្នាការនៃការចង់ប្រើប្រាស់កំលាំងពលកម្មដែលជាជនជាតិបរទេសកាន់តែច្រើនឡើង។

បើយោងទៅលើទិន្នន័យរបស់រដ្ឋាភិបាលនៅឆ្នាំ ២០១៨ ខែ ឧសភា តាមប្រភេទនៃការងារ 「ហាត់ការជំនាញ」មាន ២៨៥.៧៧៦នាក់ ជាចំនួនច្រើនបំផុត បន្ទាប់មកគឺ 「បច្ចេកទេស វិទ្យាសាស្ត្រសង្គម កិច្ចការអន្តរជាតិ」 មានចំនួន ២១២.៤០៣នាក់ ហើយលំដាប់លេខរៀងទី៣គឺ 「ទីផ្សារ គ្រប់គ្រង」មានចំនួន ២៥.០៩៩នាក់។ បើធ្វើការប្រៀបធៀប ចំនួនពលករលំដាប់លេខ ២ និង លំដាប់លេខ ៣ វាមានគំលាតរហូតដល់ទៅ ១០ដង ហើយយើងអាចដឹងថាផ្នែក 「ហាត់ការជំនាញ」ហើយនិង「បច្ចេកទេស វិទ្យាសាស្រ្តសង្គម កិច្ចការអន្តរជាតិ」 តម្រូវការពលករច្រើន។

លំដាប់រៀងនៃជនជាតិបរទេសដែលធ្វើការងារនៅប្រទេសជប៉ុន

日本で働く外国人ランキング

បច្ចុប្បន្ន មានជនបរទេសរហូតដល់ទៅ ១៤៦ម៉ឺននាក់ កំពុងធ្វើការងារនៅប្រទេសជប៉ុន។ នៅក្នុងដំណាក់កាលនៃការសន្ទុះឡើងនៃជនជាតិប្រេស៊ីលកាត់ជប៉ុន បានមកប្រទេសជប៉ុនដើម្បីមករកប្រាក់ចំណូល ហើយតាមតំបន់ផ្សេងៗមានការកើតឡើងនៃទីក្រុងប្រេស៊ីល ហើយនៅទីក្រុង ខេត្តអូសាកា ក្រុងហ្វុយ៉ាអូស៊ិ និង ខេត្តណារ៉ាហ្គាវ៉ា ក្រុង ខូហ្សាស៊ិប៊ុយ៉ា ចាប់ពីពេលដែលទទួលជនភៀសខ្លួនឥណ្ឌូចិន មានសមាគមន៍វៀតណាមជាច្រើនបានកើតឡើង។

ការធ្វើការងារនៅប្រទេសជប៉ុន ដោយសារភាសា សាសនា និង ទំលាប់នៃការរស់នៅខុសគ្នា វាមានផលលំបាកលើសពីអ្វីដែលយើងជាជនជាតិជប៉ុនគិតដល់ នៅតាមតំបន់នានាមានទីក្រុងតូចធំរបស់ជនបរទេសបានកើតឡើង។

តើឥលូវ ជនបរទេសដែលកំពុងធ្វើការងារនៅប្រទេសជប៉ុន មានជនជាតិអ្វីខ្លះ? ហើយមានការបែងចែកបែបណាខ្លះ? យើងទៅមើលអំពីទិន្នន័យដែលក្រសួងការងារ សុខាភិបាល និង សុខមាលភាពសង្គមបានចេញផ្សាយតើមានលំដាប់រៀងរបៀបណាដែរ។
(ទិន្នន័យរបស់ក្រសួងការងារ សុខាភិបាល និង សុខមាលភាពសង្គម នៅខែតុលា ឆ្នាំ ២០១៨)

លំដាប់លេខរៀងទី ១ ជនជាតិចិន មានចំនួន ៣៨៩.១១៧នាក់ (២៦,៦ភាគរយ)

លំដាប់រៀងទី ២ ជនជាតិវៀតណាម មានចំនួន ៣១៦.៨៤០នាក់ (២១,៧ ភាគរយ)

លំដាប់រៀងទី៣ ជនជាតិហ្វីលីពីន មានចំនួន ១៦៤.០០៦នាក់ (១១,២ភាគរយ)

លំដាប់រៀងទី៤ ជនជាតិប្រេស៊ីល មានចំនួន ១២៧.៣៩២នាក់ (៨.៧ភាគរយ)

លំដាប់រៀងទី៥ ជនជាតិនេប៉ាល់ មានចំនួន ៨១.៥៦២នាក់ (៥,៦ភាគរយ)

លំដាប់រៀងទី ៦ ជនជាតិកូរ៉េខាងត្បូង មានចំនួន ៦២.៥១៦នាក់ (៤,៣ភាគរយ)

លំដាប់រៀងទី៧ ជនជាតិឥណ្ឌូនេស៊ី មានចំនួន ៤១.៥៨៦នាក់ (២,៨ភាគរយ)

លំដាប់រៀងទី ៨ ជនជាតិ ប៉េរូ (២,០ភាគរយ)

ចិនដែលឈរលំដាប់លេខរៀងទី១ មានប្រហែលជា ៣៩ម៉ឺននាក់ ស្មើរនឹង ២៦,៦%។ វៀតណាមដែលឈរលំដាប់លេខរៀងទី២ មានសិក្ខាកាមហាត់ការច្រើន មានចំនួន ៣១ម៉ឺននាក់។ វៀតណាមដែលមានកំណើនកើនឡើងជារៀងរាល់ឆ្នាំ បើប្រៀបធៀបទៅនឹងឆ្នាំមុន ភាគរយកើនឡើងមានដល់ទៅ ៣១,៩% ហើយមានសន្ទុះខិតទៅជិតចិនដែលមានលំដាប់រៀងលេង១។ ហើយហ្វីលីពីនដែលមានលំដាប់លេខរៀងទី ៣ មាន១១,២% នៃចំនួនពលករសរុប ប៉ុន្តែ បើមើលចំនួនពលករដោយបែងចែកទៅតាមប្រទេសឃើញថា ភាគច្រើនបំផុតនៃពលករបរទេសគឺ ចិន ហើយនិង វៀតណាម។

ហើយ ក្នុងចំណោមប្រទេសផ្សេងទៀតក្រៅពីវៀតណាម ប្រទេសដែលមានអត្រាសន្ទុះច្រើនប្រៀបធៀបទៅនឹងឆ្នាំមុន គឺប្រទេស ឥណ្ឌូនេស៊ី ដែលមានកំណើន ២១,៧% ហើយនេប៉ាល់ មានកំណើន ១៨,០%។

តាមរយៈប្រព័ន្ធពលករជំនាញដែលនឹងត្រូវអនុវត្តន៍ចាប់ពី ខែមេសា ឆ្នាំ ២០១៩ ទិន្នន័យនៃចំនួនពលករជនជាតិបរទេសដែលបែងចែកតាមប្រទេសនីមួយៗ ព្យាករណ៍ថានឹងមានការប្រែរប្រួលខ្លាំង។

ប្រទេសគោលដៅសម្រាប់ ទិដ្ឋាការពលករជំនាញ និង ទិដ្ឋាការសិក្ខាកាមហាត់ការ

対象国とは

ទិដ្ឋាការពលករជំនាញដែលនិងត្រូវអនុវត្តន៍ពីខែ មេសា ឆ្នាំ ២០១៩ មានគម្រោងទទួលពលករយ៉ាងច្រើន ៣៤ម៉ឺន ៥១៥០នាក់ ក្នុងរយៈពេល ៥ឆ្នាំ។ យើងនឹងធ្វើការពន្យល់អំពី ទិដ្ឋាការទាក់ទងនឹងការធ្វើការរបស់ជនបរទេស ហើយនិង ប្រទេសគោលដៅ ដោយបូកសរុបជាមួយសិក្ខាកាមហាត់ការដែលមានស្រាប់។

ប្រទេសគោលដៅសម្រាប់ពលករជំនាញ ដោយដកប្រទេស អ៊ីរ៉ង និង តួកគី

ទិដ្ឋាការពលករជំនាញ តម្រូវអោយមានសមត្ថភាពភាសាជប៉ុនលើជំនាញ និង ការសន្ទនាប្រចាំថ្ងៃ ហើយចំពោះអត្ថបប្រយោជន៍ត្រូវបានកំណត់អោយស្មើរ ឬលើជនជាតិជប៉ុន។ (ចំពោះការប្រលងសមត្ថភាពភាសាជប៉ុន គឺកំរិត N4) ហើយបើសិ្ថតនៅក្នុងសុពលភាពនៃទិដ្ឋាការ ត្រូវបានអនុញ្ញាត្តិអោយប្តូរការងារបានបើក្នុងជំនាញដូចគ្នា។

ផ្ទុយទៅនឹង ទិដ្ឋាការសិក្ខាកាមហាត់ការដែលមានស្រាប់ដែលត្រូវបានកំណត់ប្រទេសដែលទទួល ទិដ្ឋាការពលករជំនាញមិនត្រូវបានកំណត់សញ្ជាត្តិទេ។

ហើយក្នុងពេលឆាប់ៗខាងមុខ ក្នុងចំណោម ៩ប្រទេស មាន វៀតណាម ហ្វីលីពីន កម្ពុជា ចិន ឥណ្ឌូណេស៊ី ថៃ មីយ៉ាន់ម៉ា ណេប៉ាល់ ហើយនិង ម៉ុងហ្គោលី និងមានការរៀបចំប្រឡងវាស់វែងសមត្ថភាពភាសាជប៉ុនក្នុងកំរិតអាចប្រើប្រាស់ភាសាប្រចាំថ្ងៃ។

ប្រទេសគោលដៅសម្រាប់សិក្ខាកាមហាត់ការ មាន ២៥ប្រទេស

「ប្រព័ន្ធសិក្ខាកាមហាត់ការជនជាតិបរទេស」ដែលត្រូវបានអនុវត្តន៍នៅ ខែ វិច្ឆិការ ឆ្នាំ ២០១៧ ប្រទេសជប៉ុនត្រូវបានកំណត់តួនាទីក្នុងនាមជាប្រទេសអភិវឌ្ឍន៍ ក្នុងការធ្វើអោយមានការអភិវឌ្ឍន៍ទៅដោយសន្តិភាពជាមួយសហគមន៍អន្តរជាតិ។ ត្រូវធ្វើការបញ្ជូន ជំនាញ បច្ចេកទេស និង ចំណេះដឹង ទៅប្រទេសដែលកំពុងអភិវឌ្ឍន៍ផ្សេងៗ ទទួលនាទីក្នុងការជំរុញអោយមានការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈការសហការបណ្តុះបណ្តាលធនធានមនុស្សជាដើម។

ការចាប់យក「វិភាគទានអន្តរជាតិ」តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សដោយរៀនជំនាញពីជនបរទេស ហើយតាមរយៈការសម្រេចទ្វេភាគីរវាងប្រទេសជប៉ុន ហើយនឹង ប្រទេសដៃគូរ ការទទួលសិក្ខាកាមហាត់ការត្រូវបានរៀបចំឡើង។ ពីប្រទេសដែលមិនមានចុះកិច្ចសន្យាសិក្ខាកាមហាត់ការទេគឺ មិនអាចហៅសិក្ខាកាមមកបានទេ ប៉ុន្តែក្រោយពីការធ្វើកំណែទំរង់ច្បាប់ថ្មី ប្រទេសគោលដៅនោះស្ថិតក្នុងការពិចារណារក្នុងការពង្រីកបន្ថែម។

បច្ចុប្បន្ន ប្រទេសដែលទទួលសិក្ខាកាមមានចំនួន ១៥ប្រទេសដូចខាងក្រោម៖

ឥណ្ឌា, ឥណ្ឌូនេស៊ី, អ៊ូសបេគីស្ថាន, កម្ពុជា, ស្រីលង្កា, ថៃ, ចិន, នេប៉ាល់, បង់ក្លាដែស, ហ្វីលីពីន, វៀតណាម, ប៉េរូ , មីយ៉ាន់ម៉ា, ម៉ុងហ្គោលី, ឡាវ (នៅថ្ងៃទី ១ខែ វិច្ឆិការ ឆ្នាំ ២០១៨)

 

សរុបសេចក្តី

日本で働く外国人の様子

បញ្ហា「ដំណោះស្រាយបញ្ហាកង្វះពលករ」មិនមែនមានតែប្រទេសជប៉ុនមួយប៉ុណ្ណោះទេ។ ប្រទេសអភិវឌ្ឍន៍មួយចំនួននៅអឺរ៉ុប កូរ៉េខាងត្បូង ដែលមានបញ្ហាចំនួនក្មេងថយចុះ មនុស្សចាស់កើនឡើងដូចជប៉ុនដែរ មាននិន្នាការក្នុងការប្រឹងប្រែងក្នុងការរក្សាពលករកាន់តែខ្លាំងឡើងៗក្នុងពេលអណាគត។

បណ្តាប្រទេសអាស៊ានដែលជាប្រភពនៃពលករបរទេស សាលាភាសា សាលាថែទាំជាដើមដែលដែលមានជំនាញក្នុងការអប់រំខ្ពស់ត្រូវបានបើកជាបន្តបន្ទាប់ ហើយសកម្មក្នុងការបណ្តុះបណ្តាល និង រក្សាធនធានមនុស្សដោយធ្វើការទាក់ទងជាមួយក្រុមហ៊ុនបញ្ជូន។ ទម្រង់“នៃការប្រណាំងប្រជែងដណ្តើមធនធានមនុស្ស” បែបនេះកំពុងមានការលូតលាស់នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

ការធ្វើការងារដោយ「ទិដ្ឋាការពលករជំនាញ」

ការត្វើការងារតដ្ឋយ「េិដ្ឋឋការពលករជំនាញ」ដែលត្រូវបានអនុវត្តន៍ថ្មី ជនជាតិបរទេសដែល​ធ្លាប់មានបទពិសោធន៍ធ្វើការងារ ជាសិក្ខាកាមហាត់ការនៅប្រទេសជប៉ុនត្រូវបានក្លាយទៅជាគោលដៅ។

សូមធ្វើអោយជនជាតិបរទេសធ្វើការជ្រើសរើស「ចង់មកធ្វើការម្តងទៀតនៅប្រទេសជប៉ុន」, ទាំងរដ្ឋ និង វិស័យឯកជន តម្រូវអោយធ្វើការកែរលំអរទៅលើបរិយាកាសការងារ ប្រព័ន្ធប្រាក់ខែ និង ការឧបត្ថមផ្សេងៗអោយកាន់តែមានភាពប្រសើរឡើង។