យើងនឹងធ្វើការបកស្រាយអំពី អង្គភាពពលករជំនាញដែលធ្វើកិច្ចសន្យាផ្តាល់ជាមួយពលករបរទេស ហើយនឹងក្រុមហ៊ុនជំនួយការចុះបញ្ជី។

នៅលើគេហទំព័ររបស់ក្រសួងយុត្តិធម៌ផងដែរក៏មានការផ្សព្វផ្សាយអំពីពត៌មានថ្មីទាក់ទងទៅនឹង កម្មវិធីពលករជំនាញជាក់លាក់ដែលបានធ្វើឡើងនៅចុងខែ ឆ្នូ ឆ្នាំមុន។ ក្រុមហ៊ុនដែលត្រូវបានហៅថា អង្គភាពដែលទទួលពលករជំនាញ ត្រូវបានប្តូរទៅជាអង្គភាពពលករជំនាញ ហើយចំពោះការងារសំណង់ខ្លឹមសារត្រូវបានបង្រួមអោយតូចជាង សិក្ខាកាមហាត់ការ។

លើកនេះ យើងនឹងធ្វើការបកស្រាយទាំងស្រុងអំពីអង្គភាពពលករជំនាញ និង អង្គភាពជំនួយការចុះឈ្មោះ។

អង្គភាពពលករជំនាញដែលធ្វើកិច្ចសន្យាផ្ទាល់ជាមួយជនបរទេស

អង្គភាពពលករជំនាញ សំដៅលើអង្គភាព ឬក្រុមហ៊ុនដែលធ្វើកិច្ចសន្យាផ្ទាល់ជាមួយ ពលករបរទេស។

ទំនួលខុសត្រូវក្នុងនាមជា អង្គភាពពលករជំនាញ

 • ការគោរពច្បាប់ពាក់ព័ន្ធនឹងការចេញចូលប្រទេស . ច្បាប់ពាក់ព័ន្ធនឹងពលករ . ច្បាប់ពាក់ព័ន្ធនឹងធានារាប់រងសង្គមជាដើម
 • ស្វែងយល់អំពីនិយមន័យច្បាប់ពលករជំនាញជាក់លាក់ និង អនុវត្តន៍អោយបានត្រឹមត្រូវ
 • ដូចជារក្សាកាស្នាក់នៅរបស់ជនបរទេសអោយបានរលូន

ប្រកបដោយស្ថេរភាព

ហើយ ការត្រួតពិនិត្យយ៉ាងតឹងរឹងថាតើ ក្រុមហ៊ុនបានផ្តល់អត្ថប្រយោជន៍អោយពលករបរទេសស្មើរភាពទៅនឹងជនជាតិជប៉ុនដែរទេ ហើយតម្រូវអោយត្រឡប់ទៅប្រទេសកំណើតវិញក្រោយពីបញ្ចប់កុងត្រាការងារ។ តាមការកំណត់របស់ច្បាប់អន្តោប្រវេសអង្គភាពពលករជំនាញ មានកាតព្វកិច្ចក្នុងការជួយជ្រោមជ្រែងពលករជំនាញជនជាតិបរទេសធ្វើអោយការស្នាក់នៅរបស់ពួកគេអាចប្រព្រឹត្តិទៅដោយរលូនដូចទៅនឹង លិខិតស្នាក់នៅ ដោយធ្វើការងារជ្រោមជ្រែងទៅលើ សកម្មភាពការងារ ជីវភាពរស់នៅប្រចាំថ្ងៃជាដើម។

ធាតុ ៩ដែលត្រូវបានរៀបចំឡើងដើម្បីគំាទ្រ ពលករជំនាញជនជាតិបរទេស

ការគាំទ្រចំពោះពលករជំនាញជនបរទេស ត្រូវបានធ្លាក់ទៅលើអង្គភាពពលករជំនាញ ឬក៏អង្គភាពជំនួយការចុះឈ្មោះ ហើយការគាំទ្រនេះធ្វើឡើងដោយឈរលើកម្មវិធីជំនួយគំាទ្រ។

 1. ផ្តល់ការណែនាំអំពីការរស់នៅមុនចូលប្រទេសជប៉ុន
 2. ទៅទទួលនៅព្រលានយន្តហោះពេលមកដល់ប្រទេសជប៉ុន និង ជូនដំណើរពេលត្រឡប់ទៅប្រទេសកំណើតវិញ
 3. ធ្វើជាអ្នកធានា និង ជួយចាត់ចែងកន្លែងស្នាក់នៅ
 4. ធ្វើការណែនាំលើសកម្មភាពរស់នៅប្រចាំថ្ងៃក្នុងកំឡុងពេលរស់នៅប្រទេសជប៉ុន
 5. ជួយគាំទ្រចំពោះការសិក្សាភាសាជប៉ុនសម្រាប់ការរស់នៅប្រចាំថ្ងៃ
 6. ទទួលការប្រឹក្សា និង ការតវ៉ាពីពលករបរទេស
 7. ផ្តល់ពត៌មាន និង ជួយគ្រាំទ្រចំពោះនិតិវិធី ព្រមទាំងឯកសារផ្លូវច្បាប់មួយចំនួនដែលជនបរទេសត្រូវតែបំពេញ
 8. ផ្តល់ជំនួយគាំទ្រលើកទឹកចិត្ត ចំពោះទំនាក់ទំនង និង ផ្លាស់ប្តូរបទពិសោធន៍រវាងជនជាតិ ជប៉ុន និង បរទេស
 9. ក្នុងករណីដែលលុបកិច្ចសន្យាការងារជាមួយពលករជំនាញ ហើយពលករទៅធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនផ្សេង ត្រូវផ្តល់ជំនួយដើម្បីអោយពលករអាចរស់នៅបានដូចនឹងលិខិតស្នាក់នៅ។

ធាតុទាំង ៩ខាងលើត្រូវបានរៀបចំ។

ចំពោះសិក្ខាកាមហាត់ការមិនមានការអនុញ្ញាត្តិអោយប្តូរការងារទេ

ប៉ុន្តែចំពោះពលករជំនាញវិញការប្តូរការងារត្រូវបានអនុញ្ញាតិក្នុងរង្វង់ព្រំដែនសកម្មភាពដែលបានកំណត់។

ចំពោះព្រំដែនសកម្មភាពដែលបានកំណត់គឹមានស្តង់ដារួមនៃខ្លឹមសារនៃការងារ និង ស្តង់ដារជំនាញ។ នៅពេលប្រើប្រាស់ កម្មវិធី ហាឡូវើក ពេលផ្លាស់ប្តូរការងារ កំណត់អោយបានច្បាស់លាស់នូវ លក្ខខ័ណ្ណនៃបំណង ស្តង់ដាជំនាញ សមត្ថភាពភាសាជប៉ុន ការប្តល់ប្រឹក្សាដ៏សមស្រប និង ការណែនាំការងារក៏ត្រូវបានរាប់បញ្ចូលផងដែរ។

ហើយក្រោយពីលាឈប់ពីការងាររយៈពេល ៣ខែ បើមិនមានហេតុផលសមរម្យណាមួយទេ លិខិតស្នាក់នៅអាចនឹងត្រូវលុបចោលផងដែរ។

ហើយចំពោះការទទួលបុគ្គលិកតាមរយៈការបញ្ជូនក៏អាចធ្វើទៅបានដែរនៅពេលនេះ

ក្នុងទំរង់ជាការទទួលបុគ្គលិក ជាមូលដ្ឋានត្រូវទទួលដោយផ្ទាល់។

អាស្រ័យលើលក្ខខ័ណ្ណនៃជំនាញ ក្នុងករណីដែលទំរង់នៃការបញ្ជូនមិនអាចខ្វះបាន ករណីលើកលែង អង្គភាពទទួលពលករជំនាញត្រូវបានអនុញ្ញាតិអោយក្លាយទៅជាក្រុមហ៊ុនបញ្ជូន ហើយក៏ជាក្រុមហ៊ុនទទួលពលករផងដែរ។

លក្ខណៈនៃជំនាញនេះ ឧទាហរណ៍ថាក្នុងករណី ការងារកសិកម្មដោយសារតែមានរដូវអត់ការងារវាពិបាក់ក្នុងការទទួលបុគ្គលិកអោយធ្វើការងារអោយបានពេញមួយឆ្នាំ ក្នុងករណីនេះ ការទទួលបុគ្គលិកក្នុងទំរង់ជាកាបញ្ជូនត្រូវបានអនុញ្ញាតិ។

អង្គភាពជំនួយការចុះឈ្មោះដែលរៀបចំ និង អនុវត្តន៍កម្មវិធីជំនួយពលករ

 

អង្គភាពជំនួយការចុះឈ្មោះត្រូវបានក្លាយទៅជាអង្គភាពដែលរៀបចំ និង អនុវត្តន៍កម្មវិធីជំនួយពលករជំនួសអោយអង្គភាពទទួលពលករ។

ស្តង់ដាដើម្បីក្លាយទៅជាអង្គភាពជំនួយការចុះឈ្មោះ

ស្តង់ដាលក្ខខ័ណ្ណវិនិច្ឆ័យដើម្បីទទួលបានសិទ្ធ

 • ដូចជាមិនស្ថិតនៅក្រោមហេតុផលនៃការដកសិទ្ធស្តង់ដាពាក់ព័ន្ធ នឹងប្រព័ន្ធជំនួយ
 • មានប្រព័ន្ធ និង មានសមត្ថភាពអាចអនុវត្តន៍ការគាំទ្រដ៏សមស្របដោយផ្អែកលើផែនការជំនួយ

ក្រោយពីបំពេញតាមស្តង់ដាដូចខាងលើហើយ អង្គភាពអាចចុះឈ្មោះទៅអគ្គនាយកនៃភ្នាក់ងារត្រួតពិនិត្យអន្តោប្រវេសន៍បាន។

ប៉ុន្តែ ក្នុងរយៈពេល ៥ឆ្នាំម្តងចាំបាច់ត្រូវទៅបន្តអជ្ញាប័ណ្ណ

សរុបសេចក្តី

ពីប្រព័ន្ធសិក្ខាកាមហាត់ការ ប្រព័ន្ធត្រូវបានកែតម្រូវ ទំរង់នៃការបញ្ជូន និង ការប្តូរការងារជាដើមត្រូវបានអនុញ្ញាតិអោយធ្វើទៅបាន។ដើម្បីអាចក្លាយទៅជា អង្គភាពពលករជំនាញ មិនត្រឹមតែត្រូវគោរពទៅតាមច្បាប់អោយបានខ្ជាប់ខ្ជួនប៉ុណ្ណោះទេ តែត្រូវអនុវត្តន៍អោយបាននូវធាតុចំនួន ៩ ដែលត្រូវរៀបចំឡើងដើម្បី គាំទ្រពលករជំនាញ។

មកដល់ឥលូវសម្រាប់ក្រុមហ៊ុនដែលមិនដែលធ្លាប់ទទួលពលករបរទេស ប្រហែលជាមានអារម្មណ៍ថាជួបបញ្ហាសម្រាប់ការរៀបចំផែនការជំនួយ។ ហើយអ្នកដែលអាចជួយលោកអ្នកបាននោះគឺក្រុមហ៊ុនជំនួយការចុះឈ្មោះ។

អង្គភាពជំនួយការចុះឈ្មោះត្រូវ ចុះបញ្ជីនៅអគ្គនាយកនៃភ្នាក់ងារត្រួតពិនិត្យអន្តោប្រវេសន៍ ហើយត្រូវបន្តអជ្ញាប័ណ្ណក្នុងរយៈពេល ៥ឆ្នាំម្តង។

ក្រុមហ៊ុន អាជីវកម្មឯកជន ភ្នាក់ងារការងារជាដើមមានសិទ្ធទទួលបានការចុះបញ្ជី ហើយធ្វើការទាក់ទងជាមួយអង្គភាពទទួលពលករ ហើយមានសារៈសំខាន់ក្នុងការគាំទ្រពលករជំនាញជនបរទេសអោយកាន់តែទូលំទូលាយ។

តាមរយៈប្រព័ន្ធជំនួយនេះ គេសង្ឃឹមថា វានឹងមានភាពល្អប្រសើរឡើងជាងពេលដែលនៅជាប្រព័ន្ធសិក្ខាកាមហត្ថការ។