បកស្រាយលំអិតអំពី លិខិតនៃការស្នាក់នៅថ្មីសម្រាប់ពលករបរទេស(ពលករជំនាញ)

នៅថ្ងៃទី ៨ ខែ កុម្ភៈ ឆ្មាំ ២០១៨ ការគ្រប់គ្រងជនអន្តោប្រវេសន៍ ច្បាប់ទទួលស្គាល់ជនអន្តោប្រវេសន៍ និង ច្បាប់បង្កើតក្រសួងយុត្តិធម៌មួយផ្នែកត្រូវបានកែរប្រែរ។

តាមរយៈការអនុមត្តសំណើរកែរប្រែរច្បាប់ទទួលស្គាល់ជនអន្តោប្រវេសន៍ និង ការគ្រប់គ្រងជនអន្តោប្រវេសន៍ (ច្បាប់អន្តោប្រវេសន៍ខាងក្រោម) នៅខែ មេសា ឆ្មាំ ២០១៩ នេះ លិខិតស្នាក់នៅសំរាប់វគ្គពលករជំនាញថ្មី នឹងត្រូវបានបង្កើតឡើង។

លិខិតស្នាក់នៅថ្មីនេះ ចំពោះវិស័យការងារមួយចំនួនដែលជប៉ុនកំពុងជួបវិបត្តិខ្វះធនធានមនុស្ស ពលករបរទេសដែលមិនដែលធ្លាប់បានទទួលស្គាល់មកដល់ពេលនេះ នឹងត្រូវបានទទួលស្គាល់ជាពលកម្មធម្មតា។

ខ្ញុំសូមធ្វើការបកស្រាយដោយឈរទៅលើ បញ្ហាសង្គមដែលជប៉ុនមាន  ភាពខុសគ្នារវាងវគ្គពលករជំនាញវគ្គ១ និង ពលករជំនាញ វគ្គ២ ហើយនឹង ប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស គោលនយោបាយពលករបរទេសរបស់ប្រទេសជិតខាង ហើយនិង ការគាំទ្រផ្ទាល់របស់ក្រុមហ៊ុនយើងខ្ញុំ។

目次

តើលិខិតស្នាក់នៅថ្មី (ពលករជំនាញ) គឺជាកាតដែលអាចដោះស្រាយបញ្ហាកង្វះធនធានមនុស្សបានដែរទេ?

ការធ្វើលិខិតស្នាក់នៅសាជាថ្មីដោយយោងទៅលើ ច្បាប់ និង ការគ្រប់គ្រងជនអន្តោប្រវេសន៍ថ្មីដែលនឹងត្រូវ អនុវត្តនៅខែ មេសា ឆ្នាំ ២០១៩ ខាងមុខ។

ភាពខុសគ្នារវាង ប្រព័ន្ធពលករជំនាញ វគ្គ១ និង វគ្គ២

ជាដំបូងគឺ ពលករជំនាញ វគ្គ ១

កំរិតជំនាញ៖ ដើម្បីអាចធ្វើការងារបានភ្លាមៗនៅជំនាញដែលបានទទួល ចាំបាច់តម្រូវអោយមានចំណេះដឹង និង បទពិសោធន៍អំពីជំនាញនោះ។

សមត្ថភាពភាសាជប៉ុនៈ យ៉ាងតិចក៏អាចសន្ទាភាសាប្រចាំថ្ងៃបាន មានសមត្ថភាពអាចសន្ទនាក្នុងភាសារស់នៅប្រចាំថ្ងៃដោយមិនមានបញ្ហា។

អតិបរមានៃការស្នាកនៅៈ យ៉ាងច្រើនបំផុត ៥ឆ្នាំ។

ពលករជំនាញ វគ្គ ២ (※ក្នុងរយៈពេលប៉ុន្មានឆ្មាំបន្ទាប់នេះ ត្រូវបានសម្រេចថាមិនទាន់ទទួលយកទេ)

កំរិតជំនាញៈ បានហ្វឹកហាត់នូវជំនាញដែលត្រូវទទួល។

អតិបរមានៃការស្នាក់នៅៈ មិនមានកំណត់ពេលវេលានៃការស្នាក់នៅទេ។

ការនាំគ្រូសារមកជាមួយៈ កំពុងពិចារណា

សម្រាប់ពលករជំនាញវគ្គ២  អតិបរមានៃការស្នាក់នៅមិនត្រូវបានកំណត់ទេ មានន័យថាវាជិតដូចទៅនឹងសិទ្ធស្នាក់នៅអចិន្ត្រៃដែរ ប៉ុន្តែសម្រាប់ប៉ុន្មានឆ្មាំបន្ទាប់នេះជាគោលនយោបាយគឺមិនត្រូវបានទទួលទេ។

ដើម្បីអាចចូលជាពលករជំនាញវគ្គ១ បានត្រូវបញ្ចប់វគ្គបណ្តុះបណ្តាលដោយរលូន។

ដើម្បីអាចក្លាយជាពលករជំនាញវគ្គ១ បាន ទម្រង់ពីរត្រូវបានពិចារណារ

សម្រាប់ពលករជំនាញវគ្គ១ ការធ្វើតេស(ភាសា និង ជំនាញ)ត្រូវបានរៀបចំ ប៉ុន្តែសម្រាប់ជនបរទេសដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញទី២ (សិក្ខាកាមបណ្តុះបណ្តាលដែលបានធ្វើការរយៈពេល ៣ឆ្នាំ) បើសិនជាមានការងារដូចគ្នា ត្រូវបានលើកលែងពីការធ្វើតេស។

សម្រាប់សិក្ខាកាមបណ្តុះបណ្តាល បើសិនជាចង់ធ្វើការងារនៅជំនាញផ្សេងចាំបាច់ត្រូវតែធ្វើតេស។

មធ្យោបាយមួយទៀត គឺត្រូវប្រលង(ភាសាជប៉ុន និង ជំនាញ) អោយជាប់។

សម្រាប់សិក្ខាកាមបណ្តុះបណ្តាល ដែលមានបទពិសោធន៍លើសពី ៣ឆ្នាំ មិនត្រឹមតែមិនចាំបាច់ប្រលងទេ ត្រូវបានបន្ថែមនូវតម្លៃបទពិសោធន៍ការងារជូន ហើយត្រូវបានពិចារណារជាពលករដែលមានកម្រិតដែលអាចសម្របសម្រួលខ្លួនទៅនឹង បរិស្ថាននៃការរស់នៅ ហើយការបារម្មណ៍អំពីកម្រិតនៃការគិចខ្លួនមានកម្រិតទាប។

ភាពខុសគ្នានៃ វគ្គ ពលជំនាញ និង វគ្គសិក្ខាកាម

工場で働く女性

ជាដំបូង តើសិក្ខាកាមជាអ្វី?

សិក្ខាកាមជនបរទេស ប្រទេសរបស់យើងដើរតួនាទីក្នុងនាមជាប្រទេសអភិវឌ្ឍន៍ ហើយដើម្បីការអភិវឌ្ឍន៍សហគមន៍អន្តរជាតិប្រកបដោយស្ថេរភាព យើងមានគោលដៅផ្ទេរចំណេះដឹង ជំនាញបច្ចេកទេស ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ រាប់រងក្នុងការជួយជំរុញការអភិវឌ្ឍន៍សេដ្ចកិច្ចក្នុងប្រទេសកំពុងអភិវឌ្ឍន៍(គោលបំណងក្នុងការចូលរួមផលិតធនធានមនុស្ស)។

ដកស្រង់ចេញពីគេហទំព័រ ក្រសួងការងារ និងសុខមាលភាពសង្គម

ប្រព័ន្ធបណ្តុះបណ្តាលសិក្ខាកាម មានគោលបំណងអោយសិក្ខាកាមនាំយកជំនាញបច្ចេកទេសពីប្រទេសជប៉ុនទៅប្រទេសកំណើត(ប្រទេសកំពុងអភិវឌ្ឍន៍) ហើយចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដូច្នេះហើយពលករធម្មតាសម្រាប់រោងចក្រ និង អារហារដ្ឋានមិនត្រូវបានទទួលយកទេ។

សម្រាប់ពលករជំនាញ គឺជាលិខិតស្នាក់នៅ(លក្ខខណ្ខស្នាក់នៅ) ក្នុងគោលបំណង រក្សាបាននឹងដោះស្រាយបញ្ហាកង្វះធនធានមនុស្សនៅជប៉ុន ពលកម្មធម្មតាខាងលើត្រូវបានទទួល។

ដូច្នេះហើយ ប្រព័ន្ធជំនាញជាក់លាក់ និង សិក្ខាកាម អាចនិយាយបានថា លិខិតស្នាក់នៅ(លក្ខខណ្ខស្នាក់នៅ)គឺខុសគ្នាទាំងស្រុង។

តើអ្វីទៅគឺជាទង្រង់នៃការទទួលអោយធ្វើការ និង អត្ថប្រយោជន៍ការងារ? តើអាចបញ្ជូនបានទេ?

តើទម្រង់នៃការទទួលអោយធ្វើការជាអ្វី?

ទម្រង់នៃការទទួលបុគ្គលិក ជាមូលដ្ឋានគឺក្រុមហ៊ុនជាអ្នកទទួលផ្ទាល់ ប៉ុន្តែ តាមប្រភេទការងារអាចទទួលតាមរយៈការបញ្ជូនបាន។

ចំពោះអត្ថប្រយោជន៍ការងារគឺដូចទៅនឹង លក្ខខណ្ឌស្នាក់នៅធ្វើការងារផ្សេងដែរ តម្រូវអោយមានអត្ថប្រយោជន៍ស្មើរ ឬលើសជនជាតិជប៉ុន ហើយនិងបំពេញនូវកិច្ចសន្យាការងារតាមទម្រង់ដែលបានកំណត់។

ដូច្នោះហើយ យ៉ាងតិចក៏ត្រូវបង់ប្រាក់ឈ្នូល

អោយស្មើរទៅនឹងប្រាក់ឈ្នួលទាបបំផុតដែលបានកំណត់នៅក្នុងបណ្តាខេត្តក្រុងនីមួយៗ។

លើសពីនេះ ពលករជំនាញជាក់លាក់ ត្រូវទទួលបាននូវសេវាគាំទ្រ ទៅលើការរស់នៅប្រចាំថ្ងៃ ការរស់នៅក្នុងសង្គម ពីក្រុមហ៊ុនសាមី និង ពីភ្នាក់ងារជំនួយការចុះឈ្មោះជាចំបង។

ដូច្នេះ ខ្ញុំសូមធ្វើការបកស្រាយអំពី តួនាទី របស់ក្រុមហ៊ុនសាមី និង ភា្នក់ងារជំនួយការចុះឈ្មោះដូចតទៅ៖

ក្រុមហ៊ុនទទួល(ក្រុមហ៊ុនសាមី) គឺជាក្រុមហ៊ុនដែលធ្វើកិច្ចសន្យាការងារ

ក្រុមហ៊ុនដែលធ្វើកិច្ចសន្យាការងារផ្ទាល់ជាមួយជនបរទេស គឺអាចអនុវត្តន៍បានចំពោះក្រុមហ៊ុនសាមីដែលទទួល។

ចំពោះក្រុមហ៊ុនដែលទទួល ក្រៅពីត្រូវគោរពតាមបទបញ្ញត្តិ ពាក់ព័ន្ធទៅនឹងពលកម្ម ធានារាប់រងសុខភាពជាដើម តម្រូវអោយមានសមត្ថភាព និង ប្រព័ន្ធគំាទ្រ ដោយឈរលើផែនការជំនួយ។

តើផែនការជំនួយជាអ្វី?

  • ផ្តល់ការណែនាំអំពីរបៀបរស់នៅមុនចូលមកដល់ប្រទេសជប៉ុន
  • ស្វែងរកកន្លែងស្នាក់នៅសម្រាប់ជនបទេស
  • ធ្វើការណែនាំកំឡុងពេលដែលស្នាក់នៅប្រទេសជប៉ុន
  • ជួយគាំទ្រដល់ការរៀនភាសាជប៉ុនសម្រាប់ប្រើប្រាស់ក្នុងការរស់នៅ
  • ឆ្លើយតបទៅនឹងការប្រឹក្សា និង ការតវ៉ារបស់ជនបទេស
  • ផ្តល់ពត៌មានអំពីដំណើរការរដ្ឋបាលផ្សេងៗ
  • ផ្តល់ជំនួយក្នុងការផ្លាស់ប្តូរការងារដែលមិនមែនជាបំណងរបស់សាមីខ្លួន
  • ផ្សេងៗ

ក្រុមហ៊ុនតម្រូវអោយរៀបចំ និង អនុវត្តន៍នូវផែនការជំនួយដូចបានសរសេររៀបរាប់ខាងលើ

ចំពោះអង្គភាពដែលអាចធ្វើការងារនេះជំនួសក្រុមហ៊ុនសាមីបាននោះគឺ 「ក្រុមហ៊ុនជំនួយការចុះឈ្មោះ」ដែលនឹងលើកមកបកស្រាយបន្ទាប់ពីនេះ។

ក្រុមហ៊ុនជំនួយការចុះឈ្មោះ ដែលរៀបចំ និង អនុវត្តន៍ផែនការជំនួយ

サポートを行う登録支援機関

អង្គភាពដែលអាចរៀបចំ និង អនុវត្តន៍ផែនការជំនួយបានគឺក្រុមហ៊ុនជំនួយការចុះឈ្មោះ។

អង្គភាពដែលជាគោលដៅអាចចុះបញ្ជីបាន ត្រូវបានសន្មតយ៉ាងទូលំទូលាយថាជា អ្នកជំនាញការងារ ក្រុមហ៊ុន ក្រុមហ៊ុនឯកជនជាដើមដែលបានរៀបចំប្រព័ន្ធជំនួយ។

សម្រាប់ក្រុមហ៊ុនយើងខ្ញុំ ដោយសារតែយើងជា អ្នកជំនាញការងារផង ហើយជាអ្នកចុះបញ្ជីផង យើងផ្តល់សេវាចុះបញ្ជីផង និង សេវាជំនួយផង។

ប្រភេទការងារ ដែលអាចទទួលបានមានចំនួន ១៤ប្រភេទ

  • អ្នកថែទាំ
  • សំអាតអាគារ
  • កសិកម្ម
  • នេសាទ
  • ការងារផលិតចំណីអារហារ(រួមបញ្ជូលទាំងផលិតផលជលផលផងដែរ)
  • អារហារដ្ឋាន
  • សិប្បកម្មដែក(ឧ. ស្លរដែក)
  • ការងារផលិតម៉ាស៊ីនឧស្សាហកម្ម
  • ការងារខាងអេឡិចត្រូនិច និង ពត៌មានវិទ្យា
  • ថែរទាំ និងជួសជុលរថយន្ត
  • ការងារនៅវាលយន្តហោះ(រៀបចំលានយន្តហោះ , ថែទាំយន្តហោះ)
  • ការងារសេវាស្នាក់នៅ
  • ការងារខាងសំណង់
  • ការងារផលិតកប៉ាល់, ផលិតគ្រឿងបំលាស់កប៉ាល់

មាន ១៤ប្រភេទការងារ។

ប្រលងសមត្ថភាពភាសាជប៉ុន និង ជំនាញ = ប្រលងវាយតំលៃពលករជំនាញ

ការប្រលងវាយតំលៃពលករជំនាញគឺជាការប្រលងដើម្បីវាយតំលៃសមត្ថភាពភាសាជប៉ុន និង ជំនាញ ដោយធៀបទៅនឹងកម្រិតស្តង់ដាមួយដែលរដ្ឋាភិបាលជប៉ុនតម្រូវ ក្នុងចំណោមក្រុមការងារគោលដៅទាំង ១៤ប្រភេទ។

ខាងក្រោមគឺជាស្តង់ដាសមត្ថភាពភាសា និង ជំនាញសម្រាប់ពលករជំនាញ វគ្គ១

ស្តង់ដានៃជំនាញៈ ដើម្បីអាចអនុវត្តបានភ្លាមៗនូវជំនាញដែលត្រូវបានទទួល ពលករតម្រូវអោយមានចំណេះដឹង និង បទពិសោធន៍ទៅលើជំនាញនោះ។

សមត្ថភាពភាសាជប៉ុនៈ មានសមត្ថភាពអាចប្រើប្រាស់ភាសាជប៉ុនក្នុងការសន្ទនាប្រចាំថ្ងៃ ដែលមិនមានបញ្ហាក្នុងការរស់នៅ។

ពេលវេលាដែលនឹងចាប់ផ្តើមការប្រលងវាយតំលៃពលករជំនាញ(ភាសាជប៉ុន)

ចំពោះការប្រលងវាយតំលៃសមត្ថភាពភាសាជប៉ុនរបស់ពលករជំនាញ កំពុងត្រូវបានពិចារណារដាក់អោយអនុវត្តន៍ទៅលើប្រទេសចំនួន ៧ ដូចតទៅ៖

  • ប្រទេសកម្ពុជា
  • ប្រទេសវៀតណាម
  • ប្រទេសហ្វីលីពីន
  • ប្រទេសចិន
  • ប្រទេសឥណ្ឌូនេស៊ី
  • ប្រទេសថៃ
  • ប្រទេសមីយ៉ាន់ម៉ា

ក្រៅពីប្រទេសទាំង ៧ខាងលើ មានប្រទេស ១ទៀតកំពុងតែធ្វើការកែរសម្រួល ប៉ុន្តែមិនទានប្រកាសអោយដឹងនៅឡើយ។

នៅពេលដែលទទួលបានពត៌មាន យើងនឹងធ្វើការសរសេរបន្ថែម។

ចំពោះការប្រលងវាយតំលៃសមត្ថភាពភាសាជប៉ុន នឹងត្រូវធ្វើឡើង ៦ដងក្នុងរយៈពេលមួយឆ្នំា

ចំពោះការប្រលងវាស់ស្តង់សមត្ថភាពភាសាជប៉ុន កំពុងត្រូវបានពិចារណារដាក់អោយមានការប្រលងនៅប្រទេស ចំនួន ៧ប្រទេសដែលបានរៀបរាប់ខាងលើ បូក និង មួយប្រទេសទៀត ដោយធ្វើឡើង ៦ដងក្នុងមួយឆ្នាំ។

ចំពោះជនបទេសដែលកំពុងសិក្សានៅប្រទេសជប៉ុន លឺថាការប្រលងក្នុងស្រុកកំពុងស្និតក្នុងការពិចារណារ។

កំរិតសមត្ថភាពភាសាជប៉ុន មិនទាន់ត្រូវបានកំណត់នៅឡើយទេ ប៉ុន្តែកំពុងត្រូវបានសន្មត់ថាមានកំរិតចន្លោះពី N4 ទៅ N5។

កម្រិត N4និង N5 ដែលពិចារណារ

  • N4 : អាចចេះ និងយល់ដឹងពីមូលដ្ឋាននៃភាសាជប៉ុន
  • N5 : អាចចេះ និង យល់ដឹងមូលដ្ឋាននៃភាសាជប៉ុនក្នុងកម្រិតមួយ

គ្មានបញ្ហាក្នុងការរស់នៅប្រចាំថ្ងៃ អាចយល់បានបើសិនជាជនជាតិជប៉ុននិយាយភាសាសាមញ្ញ និង យឺតៗ។

ពេលវេលាចាប់ផ្តើមការប្រលងវាយតំលៃពលករជំនាញ (ទៅលើជំនាញ)

自動車整備工場の様子

ពេលវេលាចាប់ផ្តើមប្រលងវាយតំលៃសមត្ថភាពជំនាញ នឹងត្រូវបានចាប់ផ្តើមឡើងទៅតាមប្រភេទការងារផ្សេងៗគ្នា

នៅឆ្នាំ ២០១៩ ខែ មេសាៈ ការងារថែទាំ, ការងារសេវាកម្មស្នាក់នៅ, ការងារអារហារដ្ឋាន

ក្រោយរដូវរំហើយឆ្នាំ២០១៩ : ការងារសំអាតអាគារ

ឆ្នាំ២០១៩ ខែ តុលាៈ ការងារផលិតចំណីអារហារ

ឆ្នាំ ២០១៩ ខែ ធ្នូៈ ការងារកសិកម្ម

រហូតដល់ឆ្នាំ ២០២០ ខែ មីនាៈ ប្រភេទការងារ ចំនួន ៨ប្រភេទផ្សេងទៀត (ការងារសិប្បកម្ម, ការងារផលិតម៉ាស៊ីនឧស្សាហកម្ម, ការងារអគ្គិសនី, ការងារសំណង់, ការងារធ្វើកប៉ាល់ និង គ្រឿងបំលាស់កប៉ាល់, ការងារនៅព្រលានយន្តហោះ, ការងារនេសាទ)

ដូច្នេះហើយក្រៅពីការងារ ៣ប្រភេទដូចជា ការងារថែទាំ, ការងារសេវាស្នាក់នៅ, ការងារអារហារដ្ឋាន ដែលនឹងត្រូវចាប់ផ្តើមនៅឆ្នាំ ២០១៩ ខែ មេសា ក្នុងពេលបច្ចុប្បន្នត្រូវពឹងផ្អែកទៅលើសិក្ខាកាមហាត់ការ ដោយមិនចំាបាច់ឆ្លង់កាត់ការប្រលង។

ប្រភព និង អត្ថន័យនៃច្បាប់គ្រប់គ្រងអន្តោប្រវេសន៍ និង ច្បាប់ទទួលស្គាល់ជនអន្តោប្រវេសន៍

ប្រវត្តិនៃការដាក់អោយអនុវត្តន៍ច្បាប់គ្រប់គ្រងអន្តោប្រវេសន៍ នៅឆ្នាំ ១៩៥១ ខែតុលា ថ្ងៃទី ៦ ត្រូវបានកំណត់ឡើងក្នុងនាមជាបទបញ្ជាគ្រង់គ្រងអន្តោប្រវេសន៍ ហើយនៅខែ វិច្ឆិការ ថ្ងៃទី១ ឆ្នាំដ៏ដែល ត្រូវបានអនុវត្តន៍។ ហើយនៅឆ្នាំ ១៩៨១ ក្នុងពេលដែលមានការកែរទម្រង់ប្រព័ន្ធគ្រង់គ្រងអន្តោប្រវេសន៍ ប្រព័ន្ធទទួលស្គាល់ជនអន្តោប្រវេសន៍ត្រូវបានបូកបន្ថែម ច្បាប់គ្រប់គ្រងអន្តោប្រវេសន៍ និង ទទួលស្គាល់ជនអន្តោប្រវេសន៍ត្រូវបានកែរលំអរ។

នៅឆ្នាំ ១៩៥១ ប្រទេសជប៉ុនស្ថិតនៅក្រោមការបញ្ជារបស់សម្ព័ន្ធមិត្តមហាអំណាច ទោះបីប្រទេសជប៉ុនគឺជាប្រទេសអធិប្បតេយ្យក៏ដោយក៏ការគ្រប់គ្រងការអន្តោប្រវេស ត្រូវក្តោបក្តាប់ដោយមហាអំណាចដែរ។ ប៉ុន្តែ នៅឆ្នាំបន្ទាប់ ១៩៥២ ឈានដល់ការចុះសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន ជប៉ុនបានរៀបចំច្បាប់គ្រប់គ្រងអន្តោប្រវេសន៍ និងប្រកាសអធិប្បតេយ្យភាពជាសាធារណៈ។

ហើយនៅឆ្នាំ ២០០៩ ដោយឈរទៅលើ ច្បាប់គ្រប់គ្រងការចេញចូលប្រទេសជប៉ុន ច្បាប់ទទួលស្គាល់ជនអន្តោប្រវេសន៍ និង កិច្ចព្រមព្រៀងសន្តិភាព ពាក់ព័ន្ធទៅនឹងអ្នកដែលត្រូវដកសញ្ជាត្តិជប៉ុនត្រូវគ្រប់គ្រងការចេញចូលប្រទេសជប៉ុនដោយច្បាប់ពិសេសមួយ ដែលត្រូវបានកែសំរួល និង ប្រកាសជាសាធារណៈ។ ជំនួសអោយច្បាប់ចុះបញ្ជីជនបទេស ប្រព័ន្ធកាតស្នាក់នៅត្រូវបានដាក់អោយប្រើប្រាស់ ហើយប្រព័ន្ធគ្រប់គ្រងការស្នាក់នៅត្រូវបានធ្វើការកែរប្រែរយ៉ាងធំ។

គោលបំណងនៃច្បាប់អន្តោប្រវេសន៍ និង ខ្លឹមសារ

គោលបំណងនៃច្បាប់អន្តោប្រវេសន៍គឺ គ្រប់គ្រងការចេញចូលរបស់មនុស្សទាំងអស់ ដោយតម្លាភាព និង រៀបចំនីតិវិធីក្នុងការទទួលស្គាល់ជនអន្តោប្រវេសន៍។

ជាក់ស្តែង

  1. ចំពោះការចូល ស្នាក់នៅ និង ចេញរបស់ជនបទេស →  ការចូល ការចូលមកតាមផ្លូវទឹក ការស្នាក់នៅ ការចេញពីប្រទេស និង ការបណ្តេញចេញជនបរទេសត្រូវបានកំណត់ដោយជាក់លាក់។
  2. ចំពោះការចេញ និង ត្រឡប់ចូលប្រទេសរបស់ជនជាតិជប៉ុន → និតិវិធីនៃការចេញចូលប្រទេសរបស់ជនជាតិជប៉ុនត្រូវបានកំណត់ឡើង។
  3. ចំពោះការទទួលស្គាល់ជនអន្តោប្រវេសន៍ → នីតិវិធីនៃការទទួលស្គាល់ជនអន្តោប្រវេសត្រូវបានកំណត់។

ការិយាល័យគ្រប់គ្រងការចូលប្រទេសត្រូវបានរៀបចំឡើង ៦១ទីតាំង នៅទូទាំងប្រទេស។

ក្នុងនាមជាយន្តការនៃការគ្រប់គ្រង និង ទទួលស្គាល់ជនអន្តោប្រវេសន៍ដែលមានចែងនៅក្នុងច្បាប់អន្តោប្រវេសន៍ ការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍ត្រូវបានរៀបចំឡើងក្នុងក្រសួងយុត្តិធម៌។

ហើយការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍នៅតាមតំបន់ដែលគេហៅថា ការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍ប្រចាំតំបន់ មាន ៨ការិយាល័យ(សាប៉ូរ៉ូ, សេនដៃ, តូក្យូ, ណាហ្គូយ៉ា, អូសាកា, ហ៊ីរ៉ូស៊ិម៉ា, ថាកាម៉ាថ្ស៊ុ, ហ៊ុឃុអូកា) , មានសាខាការិយាល័យដូចគ្នាចំនួន ៧កន្លែង (ព្រលានយន្តហោះណារីតា, ព្រលានយន្តហោះ ហាណេដា, ទីក្រុងយ៉ូកូហាម៉ា, ព្រលានយន្តហោះ ឈឿប៊ុ, ព្រលានយន្តហោះ ខាន់សៃ, ទីក្រុងកូប៉េ, ទីក្រុងណាហា) , ជំរុំជនភៀសខ្លួនមានពីរកន្លែង (មជ្ឈមណ្ឌលគ្រប់គ្រងអន្តោប្រវេសន៍ភាគខាងកើត : ខេត្តអ៊ិបារ៉ាគិ ក្រុងអ៊ុស៊ិឃុ, មជ្ឈមណ្ឌលគ្រប់គ្រងអន្តោប្រវេសន៍តំបន់អូមុរ៉ា : ខេត្ត ណាហ្គាសាឃិ ទីក្រុង អូមុរ៉ា)។

ការិយាល័យអន្តោប្រវេសប្រចាំតំបន់ និង ការិយាល័យដែលបំបែកសាខាត្រូវបានរៀបចំអោយមាន ៦១ទីតាំងការិយាល័យ។

ជំរុំជនភៀសខ្លួនសម្រាប់អ្នកចូលក្នុងប្រទេស ការិយាល័យអន្តោប្រវេសប្រចាំតំបន់ និង ការិយាល័យសាខា ត្រូវបានគ្រប់គ្រងដោយ មន្ត្រីត្រួតពិនិត្យ និង មន្ត្រីសន្តិសុខជាតិ ជាមុខងារដែលកំណត់ក្នុងច្បាប់អន្តោប្រវេស។