នៅពេលដែលទទួលបុគ្គលិកអោយធ្វើការងារ ពិសេសគឺជនជាតិបរទេស ក្តីបារម្មណ៍កាន់តែច្រើនឡើង។ នៅពេលដែលចាប់ផ្តើមទទួលពលករបរទេសអោយធ្វើការងារ បញ្ហាធំមួយក្នុងចំណោមបញ្ហាផ្សេងទៀតនោះគឹថ្លៃធានារាប់រងសង្គមត្រូវបានកើនឡើង។
ជាចម្លើយទុកមុនទៅនឹងសំនួរដ៏សំខាន់មួយ ថាតើ នៅពេលទទួលជនបរទេសអោយធ្វើការងារចាំបាច់ត្រូវរៀបចំធានារាប់រងសង្គមដែរឬទេ? យើងសន្និដ្ឋានថា នៅពេលដែលទទួលជនបរទេសអោយធ្វើការងារ ចាំបាច់ត្រូវរៀបចំធានារាប់រងសង្គម។
ប៉ុន្តែនៅក្នុងប្រព័ន្ធធានារាប់រងសង្គមមានច្រើនប្រភេទ ហើយចំណុចខ្លះក៏មិនចាំបាច់ផងដែរ។ ហើយ ទោះបីជាវាចំបាច់ត្រូវការចុះឈ្មោះ សំនួរទាក់ទងនិង ភាពខុសគ្នានៅពេលដែលទទួលបុគ្គលិកដែលជាជនជាតិជប៉ុនក៏ត្រូវបានលើកឡើងផងដែរ។
ដូច្នេះហើយ ពីចំណុចនេះទៅ យើងនឹងធ្វើការបកស្រាយឆ្លើយតបទៅនឹង សំនួរទាក់ទងទៅនឹងប្រភេទនៃ ធានារាប់រងសង្គមនៅពេលដែលទទួលជនបរទេសអោយធ្វើការងារ។
目次
- 1 បញ្ជាក់អំពីប្រភេទប្រព័ន្ធធានារាប់រងសង្គមដែលចាំបាច់ពេលទទួលជនបរទេសអោយធ្វើការងារ
- 2 កន្លែងការងារក្រុមហ៊ុន(ក្រុមហ៊ុនសាជីវកម្ម) ការចុះឈ្មោះធានារាប់រងសង្គមនៅពេលដែលទទួលជនបរទេសអោយធ្វើការងារ
- 3 ការចុះឈ្មោះធានារាប់រងសង្គមនៅពេលដែលកន្លែងការងារឯកជនទទួលជនបរទេសអោយធ្វើការងារ
- 4 សរុបសេចក្តីៈ ជនជាតិបរទេសក៏ដោយ ជនជាតិជប៉ុនក៏ដោយត្រូវបានអនុវត្តន៍ដូចគ្នា
បញ្ជាក់អំពីប្រភេទប្រព័ន្ធធានារាប់រងសង្គមដែលចាំបាច់ពេលទទួលជនបរទេសអោយធ្វើការងារ
ប្រភេទធានារាប់រងសង្គម ៥ប្រភេទខាងក្រោមគឺជាប្រភេទធានារាប់រងសង្គមដែលម្ចាស់ក្រុមហ៊ុន ឬម្ចាស់កន្លែងការងារចំាបាច់ត្រូវគិតនៅពេលដែលទទួលជនបរទេសអោយធ្វើការងារ
1. 労災保険(ធានារាប់រងគ្រោះថ្នាក់ការងារ)
2. 雇用保険(ធានារាប់រងការងារ)
3. 健康保険(ធានារាប់រងសុខភាព)
4. 厚生年金(ប្រព័ន្ធប្រាក់សោធន)
5. 介護保険(ធានារាប់រងមើលថែទាំ)
ជាដំបូង នៅពេលដែលទទួលជនបរទេសអោយធ្វើការងារ ហើយត្រូវចុះឈ្មោះដោយមិនអាចលើកលើងនោះគឺ ធានារាប់រងគ្រោះថ្នាក់ការងារ។ ហើយការទទួលជនបរទេសអោយធ្វើការងារក្រៅម៉ោងក៏ដោយ ត្រូវតែចុះឈ្មោះធានារាប់រងគ្រោះថ្នាក់ការងារ។
សរុបមក ក្រៅពីធានារាប់រងគ្រោះថ្នាក់ការងារ ធានារាប់រងការងារ, ធានារាប់រងសុខភាព , ប្រាក់សោធននិវត្តន៍, ធានារាប់រងលើការថែទាំផ្សេងទៀត វាត្រូវការចុះឈ្មោះ ឬមិនត្រូវការចុះឈ្មោះវាស្រ័យលើកន្លែងការងារ ស្ថានភាពផ្ទាល់ខ្លួនរបស់ជនបរទេស។
ចំពោះប្រាក់សោធននិវត្តន៍ ជនជាតិបរទេសក៏ត្រូវមានកាតព្វកិច្ច និងសិទ្ធត្រូវទទួលដែរ ក្នុងករណីដែលធ្វើការនៅជប៉ុន ជនបរទេសក៏មានករណីតម្រូវអោយចុះឈ្មោះក្នុងប្រព័ន្ធប្រាក់សោធននិវត្តន៍ដែរ។
ដូច្នេះហើយ ពីចំណុចនេះទៅ យើងនឹងធ្វើការបកស្រាយអំពីប្រភេទធានារាប់រងសង្គមដែលចាំបាច់ត្រូវចុះឈ្មោះ នៅពេលដែលទទួលជនបរទេសអោយធ្វើការងារ ដោយឈរលើស្ថានភាពនៅកន្លែងការងារ។
កន្លែងការងារក្រុមហ៊ុន(ក្រុមហ៊ុនសាជីវកម្ម) ការចុះឈ្មោះធានារាប់រងសង្គមនៅពេលដែលទទួលជនបរទេសអោយធ្វើការងារ
ដំបូង ជាមូលដ្ឋានក្នុងករណីដែលកន្លែងការងារជាក្រុមហ៊ុនសាជីវកម្ម ការចុះឈ្មោះធានារាប់រងសង្គមត្រូវធ្វើឡើងជាចាំបាច់។ ហើយនេះមិនមែននិយាយសម្រាប់តែពេលទទួលជនបរទេសអោយធ្វើការងារប៉ុណ្ណោះទេ ពេលទទួលជនជាតិជប៉ុនអោយធ្វើការងារក៏ដូចគ្នាដែរ។
ជាសរុប ក្រុមហ៊ុនសាជីវកម្ម ក្នុងករណីដែលទទួលជនបរទេសអោយធ្វើការងារ
1. 労災保険(ធានារាប់រងគ្រោះថ្នាក់ការងារ)
2. 雇用保険 (ធានារាប់រងការងារ)
3. 健康保険 (ធានារាប់រងសុខភាព)
4. 厚生年金 (ប្រាក់សោធន)
5. 介護保険(外国人が40歳を超えている場合)ធានារាប់រងការថែទាំ(ក្នុងករណីដែលជនបរទេសមានអាយុលើសពី៤០ឆ្នាំ)
ចំាបាច់ត្រូវរៀបចុះនិតិវិធីចុះឈ្មោះក្នុងធានារាប់រងសង្គមដូចដែលបានរៀបរាប់ខាងលើ
ចំពោះធានារាប់រងការថែទាំ ករណីដែលជនបរទេសដែលបានចុះឈ្មោះក្នុងធានារាប់រងសុខភាពដែលមានអាយុ ៤០ឆ្នាំឡើងទៅ ចាំបាច់ត្រូវការចុះឈ្មោះធានារាប់រងថែទាំ។
ការរៀបរាប់ខាងលើគឺជាមូលដ្ឋាន ហើយករណីលើកលែងក៏មានដែរ ហើយចំពោះចំណុចនោះយើងទៅបញ្ជាក់ទាំងអស់គ្នា។
តើក្នុងករណីដែលម៉ោងការងាររបស់ជនរបទេសខ្លី មិនចាំបាច់ត្រូវចុះឈ្មោះធានារាប់រងសង្គមទេរឺ?
ចំពោះជនជាតិបរទេស ករណីដែលត្រូវបានទទួលអោយធ្វើការងារក្រៅម៉ោង ក្នុងករណីខ្លះមិនចាំបាច់ត្រូវចុះឈ្មោះធានារាប់រងសង្គមក៏មានដែរ។
ករណីធានារាប់រងការងារ
・ក្នុងករណី ម៉ោងធ្វើការក្នុងមួយសប្តាហ៍ក្រោម ២០ម៉ោង មិនចាំបាច់ត្រូវចុះឈ្មោះទេ
・ក្នុងករណីដែលមិនមានផែនការជួលអោយធ្វើការងារលើសពី ៣១ថ្ងៃទេ មិនចាំបាច់ត្រូវចុះឈ្មោះទេ
ធានារាប់រងការងារ បើសិនជាម៉ោងធ្វើការងារក្នុងមួយសប្តាហ៍ក្រោម ២០ម៉ោង មិនចាំបាច់ត្រូវចុះឈ្មោះទេ។ បើសិនជាធ្វើការប្រៀបធៀបទៅនឹង អតិបរមានៃរយៈពេលធ្វើការងារក្រៅម៉ោងរបស់និស្សិតបរទេសដែលបានកំណត់ ២៨ម៉ោងក្នុងមួយសប្តាហ៍ ឃើញថា ២០ម៉ោងក្នុងមួយសប្តាហ៍មានរយៈពេលខ្លីជាង។ ដូច្នេះហើយសម្រាប់តែ ការងារដែលមានម៉ោងធ្វើការងារខ្លីបែបនេះទេដែលគ្មានកាតព្វកិច្ចត្រូវចុះឈ្មោះធានារាប់រងការងារទេ។
ធានារាប់រងសុខភាព, ករណីប្រាក់សោធននិវត្តន៍
・ក្នុងករណីដែលម៉ោងធ្វើការងារក្នុងមួយសប្តាហ៍ក្រោម ៣០ម៉ោង មិនចាំបាច់ត្រូវចុះឈ្មោះ(កន្លែងការងារដែលមានបុគ្គលិក ៥០១នាក់ឡើង ក្នុងករណីដែលម៉ោងធ្វើការងារក្នុងមួយសប្តាហ៍ស្មើរឬក្រោម ២០ម៉ោង មិនចាំបាច់ត្រូវចុះឈ្មោះទេ)
・ក្នុងករណីដែលមិនមានផែនការជួលលើសពី ២ខែ មិនចំាបាច់ត្រូវចុះឈ្មោះទេ
ធានារាប់រងសុខភាព ហើយនឹង ប្រាក់សោធននិវត្តន៍ ត្រូវចុះឈ្មោះជាកញ្ចប់ប៉ុន្តែ ក្នុងករណីនេះម៉ោងធ្វើការងារដែលធ្វើអោយកើតឡើងនូវកាតព្វកិច្ចចុះឈ្មោះ មានរយៈពេល ១០ម៉ោង វែងជាង ធានារាប់រងការងារ។ ដូច្នេះហើយ សម្រាប់និស្សិតជនជាតិបរទេសដែលធ្វើការងារក្រៅម៉ោង ម៉ោងធ្វើការងារអតិបរមា ក្នុងមួយសប្តាហ៍ ២៨ម៉ោង ដូច្នេះហើយ និស្សិតជនជាតិបរទេសជាដើមដែលធ្វើការងារក្រៅម៉ោង ពេលដែលត្រូវបានទទួលអោយធ្វើការងារ មិនចាំបាច់ត្រូវចុះឈ្មោះ ធានារាប់រងសុខភាព និង ប្រាក់សោធននិវត្តន៍ទេ។
ត្រូវចាំថា ការអនុវត្តន៍វាប្រែរប្រួលអាស្រ័យទៅលើមាត្រដ្ឋាននៃសង្គមផងដែរ។ ហើយតាមរយៈកិច្ចព្រមព្រៀងរវាងកន្លែងធ្វើការងារ និង បុគ្គលិកការងារ ដោយយល់ព្រមចុះឈ្មោះធានារាប់រង ការចុះឈ្មោះធានារាប់រងសង្គមត្រូវធ្វើឡើងជាពិសេស។
ដូចទៅនឹងការលើកឡើងខាងលើ តាមរយៈលក្ខខ័ណ្ទទួលជនជាតិបរទេសអោយធ្វើការងារ វាធ្វើអោយមានការប្រែរប្រួលលើលក្ខខ័ណថាត្រូវចុះឈ្មោះធានារាប់រងសង្គមឬក៏អត់។
ការចុះឈ្មោះធានារាប់រងសង្គមនៅពេលដែលកន្លែងការងារឯកជនទទួលជនបរទេសអោយធ្វើការងារ
ជាមូលដ្ឋានសម្រាប់កន្លែងការងារឯកជនពេលដែលទទួលបុក្គលិកអោយធ្វើការងារចាប់ពី ៥នាក់ឡើងទៅត្រូវមានកាតព្វកិច្ចចុះឈ្មោះធានារាប់រងសង្គម។
ចំពោះបុគ្គលិក ៥នាក់នេះ មិនមែនមានន័យថា ៥នាក់ជាជនជាតិបរទេសសុទ្ធទេ មានន័យថា ៥នាក់សរុបទាំងជនជាតិជប៉ុនក៏ដោយ ជនជាតិបរទេសក៏ដោយត្រូវមានកាតព្វកិច្ចចុះឈ្មោះធានារាប់រងសង្គម។
ប៉ុន្តែ ក្នុងករណីមានបុគ្គលិក ៥នាក់ឡើងទៅក៏ដោយ ក្នុងក្រុមហ៊ុនសាជីវកម្មទោះជាក្នុងករណីដូចគ្នាក៏ដោយក៏មានករណីមិនចាំបាច់ត្រូវចុះឈ្មោះធានារាប់រងសង្គមក៏មានដែរ។ ក្នុងករណីលក្ខខ័ណ្ឌខាងក្រោម ទោះបីជាទទួលជនបរទេសអោយចូលធ្វើការងារក៏ដោយ ក៏មិនចាំបាច់ត្រូវចុះឈ្មោះធានារាប់រងសង្គមដែរ។
ករណី ធានារាប់រងការងារ
・ក្នុងករណី ម៉ោងការងារក្រោម ៣០ម៉ោងក្នុងមួយសប្តាហ៍ មិនចាំបាច់ត្រូវចុះឈ្មោះទេ
・ក្នុងករណីដែលគ្មានផែនការជួលអោយធ្វើការងារលើសពី ២ខែទេ មិនចាំបាច់ត្រូវចុះឈ្មោះទេ
សរុបសេចក្តីៈ ជនជាតិបរទេសក៏ដោយ ជនជាតិជប៉ុនក៏ដោយត្រូវបានអនុវត្តន៍ដូចគ្នា
យើងបានបកស្រាយអំពីសំនួរទាក់ទងទៅនឹង ធានារាប់រងសង្គមពេលដែលទទួលជនបរទេសអោយធ្វើការងារ។ ការគិតជាមូលដ្ឋាន ជនជាតិបរទេសត្រូវបានអនុវត្តន៍ដូចទៅនឹងជនជាតិជប៉ុនដែរ។ ដោយហេតុផលថាជាជនជាតិបរទេសមិនចង់ចុះឈ្មោះធានារាប់រងសង្គម គឺមិនបានទេ។
សម្រាប់ជនជាតិបរទេសដែលត្រូវទទួលអោយធ្វើការងារ ហើយមានកាតព្វកិច្ចចុះឈ្មោះធានារាប់រងសង្គម ក្នុងករណីដែលធ្វើការស្នើសុំកាតស្នាក់នៅថ្មី អ្នកនឹងត្រូវបានអោយបង្ហាញប័ណ្ណធានារាប់រងសុខភាព។ ក្នុងករណីដែលជនជាតិបរទេសមិនអាចបង្ហាញប័ណ្ណធានារាប់រងសុខភាពបានទេ ការស្នើសុំលិខិតស្នាក់នៅថ្មីក៏មិនមានន័យថាមិនអនុញ្ញាតិនោះដែរ។
ប៉ុន្តែ ជនជាតិបរទេសដែលមិនអាចបង្ហាញប័ណ្ណធានារាប់រងសុខភាពបាន កន្លែងការងារដែលមានកាតព្វកិច្ចត្រូវចុះឈ្មោះធានារាបរងសង្គម ដែលមិនបានធ្វើការចុះឈ្មោះត្រូវបានដឹងដល់សាលាក្រុង។
ជាដំបូង នៅពេលដែលទទួលជនបរទេសអោយធ្វើការងារ ត្រូវបញ្ជាក់អោយដឹងថា តើត្រូវមានកាតព្វកិច្ចចុះឈ្មោះធានារាប់រងសង្គមដែរទេ? បើសិនជាមានកាតព្វកិច្ចត្រូវចុះឈ្មោះ សូមរៀបចំនិតិវិធីចុះឈ្មោះអោយបានត្រឹមត្រូវ។