目次
តើពលករជំនាញពិសេសជាអ្វី?
នៅពេលដែលច្បាប់គ្រប់គ្រងជនអន្តោប្រវេសថ្មីត្រូវបានអនុវត្តនៅ ខែតុលា ឆ្នាំ ២០១៩ លិខិតស្នាក់នៅនឹងត្រូវធ្វើសារជាថ្មី។
ដោយមានផលលំបាកក្នុងការគ្រប់គ្រងនឹងរក្សាធនធានមនុស្សដែលមានជំនាញទៅតាមប្រភេទការងារ លិខិតស្នាក់នៅសំរាប់ធនធានមនុស្សដែលជាជនជាតិបរទេសត្រូវបានបង្កើតឡើង។
កាលពីថ្ងៃទី ០២ ខែ វិច្ឆិការ ឆ្នាំ២០១៨ តាមរយៈការប្រជុំសម្រេចរបស់គណរដ្ឋមន្ត្រី នៅដើមឆ្នាំក្រោយរដ្ឋាភិបាលគ្រងទទួលធនធានមនុស្សដែលជាជនជាតិបរទេសចំនួន ៤ម៉ឺននាក់ ហើយជាបន្ទាប់មានគម្រោងទទួលជាទ្រង់ទ្រាយធំដែលមានចំនួន ៣៤ម៉ឺននាក់។
ភាពខុសគ្នារវាងកម្មវិធីពលករជំនាញ និង សិក្ខាកាម
ប្រហែលជាមានអ្នកឆ្ងល់ថា តើមានអ្វីខុសគ្នាទៅនឹងសិក្ខាកាមហាត់ការ? តើមានអ្វីកែរប្រែរ?
សិក្ខាកាមហាត់ការគឺជាប្រព័ន្ធបណ្តុះបណ្តាលជំនាញ និងចំណេះដឹងទៅពលករបរទេស ដែលជប៉ុនបានដើរតួរនាទីជាប្រទេសអភិវឌ្ឍន៍ ហើយដើម្បីអភិវឌ្ឍន៍ប្រទេសអោយស្របទៅនឹងសហគមអន្តរជាតិ ប្រទេសជប៉ុនមានគោលបំណងក្នុងការសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សក្នុងសហគមអន្តរជាតិដោយរាប់រងក្នុងការបញ្ជូនជំនាញ បច្ចេកទេស និងចំណេះដឹងទៅប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង ចំណេះដឹងទៅពលករបរទេសដែលមកធ្វើការនៅប្រទេសជប៉ុន
ដកស្រង់ចេញពីៈ គេហទំព័រក្រសួងសុខាភិបាល ការងារ និង សុខមាលភាពសង្គម
ក្នុងគោលបំណងអោយពលករដែលត្រូវបានបណ្តុះបណ្តាលនាំយកបច្ចេកទេសពីប្រទេសជប៉ុនត្រឡប់ទៅប្រទេសកំណើតដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ចកិច្ចរបស់ខ្លួន ពលករដែលធ្វើការនៅអារហារដ្ឋាន និង រោងចក្រសាមញ្ញមិនត្រូវបានទទួលឡើយ។
ចំពោះកម្មវិធីពលករជំនាញ ក្នុងគោលបំណងគ្រប់គ្រង និងរក្សាកុំអោយមានកង្វះធនធានមនុស្សទៅតាមជំនាញក្នុងវិស័យការងាររបស់ជប៉ុន ពលករធម្មតាត្រូវបានទទួលយក ហើយគ្រង់គ្រងតាមរយៈការចេញលិខិតស្នាក់នៅទៅតាមជំនាញ។
ដូច្ឆេះហើយ លិខិតស្នាក់នៅរបស់ពលករជំនាញ និង សិក្ខាកាមហាត់ការគឺអាចនិយាយបានថាខុសគ្នាទាំងស្រុង
ប្រភេទការងារ ដែលអាចទទួលយក
ប្រភេទការងារដែលអាចទទួលយកមានដូចខាងក្រោម៖
・វិស័យសំណង់
・ឧស្សាហកម្មធ្វើកប៉ាល់ និង គ្រឿងបំលាស់
・ការងារថែទាំ
・ការងារកន្លែងស្នាក់នៅ
・វិស័យអាកាសចរ (រៀបចំទីលានយន្តហោះចុះចត ជួសជុលនិងថែទាំយន្តហោះ)
・ជួសជុលនិង ថែទាំរថយន្ត
・ការងារផលិតគ្រឿងអគ្គីសនី និង អេឡិចត្រូនិច
・ការងារកសិកម្ម
・ការងារនេសាទ
・សំអាតអគារ
・ផលិតគ្រឿងឧបភោគបរិភោគ(រួមបញ្ចូលទាំងផលិតផលជលផលផងដែរ)
・ការងារផ្គត់ផ្គង់អារងារក្រៅផ្ទះ
・ឧស្សាហកម្មដែក(ស្លរដែកជាដើម)
・ គ្រោងជ្រើសរើសការងារផលិត គ្រឿងចក្រឧស្សាហកម្មដល់ទៅ ១៤ ប្រភេទការងារ
ពលករជំនាញពិសេស លេខ១
នៅក្នុងកម្មវិធីពលករជំនាញត្រូវបានចែកចេញជា លេខ១ និង លេខ២
ពេលករជំនាញ លេខ១
កម្រិតជំនាញៈ ដោយសាតែតម្រូវអោយយកទៅធ្វើការតាមជំនាញដែលបានជ្រើសរើសភ្លាមៗ បេក្ខជនតម្រូវអោយមានចំណេះដឹងអំពីការងារ និង មានបទពិសោធន៍។
សមត្ថភាពភាសាជប៉ុនៈ តម្រូវអោយចេះភាសាជប៉ុនអាចប្រើប្រាស់សម្រាប់ការសន្ទនាប្រចាំថ្ងៃបាន ដោយមិនមានបញ្ហាក្នុងការរស់នៅ។
អ្នកដែលបានបញ្ចប់វគ្គហាត់ការបច្ចេកទេស(អ្នកដែលបានធ្វើការវគ្គហាត់ការរយៈពេល ៣ឆ្នាំ) ការប្រឡងត្រូវបានលើកលែង។
រយៈពេលដែលអាចស្នាក់នៅបានៈ យ៉ាងយូរ ៥ឆ្នាំ
ការផ្លាស់ទៅវគ្គពលករជំនាញលេខ២. បក្ខជនអាចប្តូរទៅវគ្គពលករជំនាញលេខ ២បាន ដោយប្រលងជាប់នូវកម្មវិធីប្រលងមួយដែលរៀបចំឡើងដោយក្រសួងការងារ។
(ការងារសំណង់, ធ្វើកប៉ាល់, ផលិតគ្រឿងបំលាស់កប៉ាល់)
វគ្គពលករជំនាញ លេខ២
ពន្យល់បន្តអំពីវគ្គពលករជំនាញ លេខ ២
កំរិតជំនាញៈ មានជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ សម្រាប់ការងារដែលត្រូវបានជ្រើសរើស។
រយៈពេលដែលអាចរស់នៅបានយូរបំផុតៈ មិនមានការកំណត់អតិបរមានៃការស្នាក់នៅទេ។
ការនាំគ្រូសារទៅជាមួយៈ កំពុងពិចារណា
ក្នុងស្ថានភាពបច្ចុប្បន្នកំពុងត្រូវបានលើកទឹកចិត្ត រយៈពេលអតិបរមានៃការស្នាក់នៅមិនត្រូវបានកំណត់ បើអាចបំពេញលក្ខខណ្ឌបានអាចទទួលបានសិទ្ធស្នាក់នៅអចិន្ត្រៃយ៍។
បែបបទនៃការទទួលអោយធ្វើការ និង លក្ខខណ្ឌការងារ
ជាមូលដ្ឋានទម្រង់នៃការទទួលអោយធ្វើការគឺតាមរយៈក្រុមហ៊ុន ឬអង្គភាពការងារផ្ទាល់ ប៉ុន្តែតាមប្រភេទឧស្សាហកម្មខ្លះអាចធ្វើតាមរយៈក្រុមហ៊ុនបញ្ជូន។
ចំពោះលក្ខខណ្ឌការងារ គឺដូចទៅនឹងប្រព័ន្ធការងារដ៏ទៃដែរ ប្រាក់ខែ ឬប្រាក់អត្ថប្រយោជន៍ត្រូវមានស្តង់ដាស្មើរ ឬលើសជនជាតិជប៉ុន។
ចំពោះពលករជំនាញ ការជួយគំាទ្រទៅលើសកម្មភាពរស់នៅប្រចាំថ្ងៃ ការរស់នៅក្នុងសង្គមគឺក្រុមហ៊ុនដែលទទួលអោយធ្វើការ និង អង្គភាពដែលជំនួញក្នុងការចុះឈ្មោះជាអ្នកជួយជាចំបង។
ហើយថាតើ ក្រុមហ៊ុនដែលទទួលពលករអោយធ្វើការ និង អង្គភាពជំនួយការចុះឈ្មោះមានតួនាទីបែបណា យើងធ្វើការពន្យល់ជូនដូចតទៅ៖
ក្រុមហ៊ុនទទួលពលករ
អនុវត្តចំពោះក្រុមហ៊ុនដែលទទួល និងចុះកុងត្រាការងារដោយផ្ទាល់ជាមួយជនជាតិបរទេសអោយចូលធ្វើការងារក្នុងក្រុមហ៊ុនរបស់ខ្លួន។
ក្រុមហ៊ុនដែលទទួលបុគ្គលិក ក្រៅពីប្រព័ន្ធសុខមាលភាពសង្គម ដូចជាធានារាប់រងសុខភាពជាដើមដែលត្រូវបានកំណត់ដោយច្បាប់ពលករ ក្រុមហ៊ុនតម្រូវអោយមានគម្រោងជំនួយសមរម្យមួយដែលអាចទទួលយកបាន។
តើគំរោងជំនួយទំាងនោះមានអ្វីខ្លះ?
・ផ្តលការណែនាំមុនចូលមកដល់ប្រទេសជប៉ូន
・ជួយចាត់ចែងលំនៅស្ថានស្នាក់នៅរបស់ពលករបរទេស
・ផ្តល់ការណែនាំពេលដែលកំពុងរស់នៅប្រទេសជប៉ុន
・ផ្តល់ជំនួយក្នុងការសិក្សាភាសាជប៉ុនសម្រាប់ប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ
・ឆ្លើយតបទៅនឹងការសុំប្រឹក្សា និង ការប្តឹងតវ៉ាពីជនបរទេសទាំងនោះ
・ផ្តល់ព័ត៌មានអំពីនីតិវិធីរដ្ឋបាលផ្សេងៗ
・ជំនួយការពេលត្រូវផ្លាស់ប្តូរការងារ ដែលមិនមែនជាចេតនារបស់សាមីខ្លួន។
・ផ្សេងៗ
ក្រុមហ៊ុនត្រូវបានតម្រូវអោយរៀបចំ និង អនុវត្តនូវផែនការដែលបានរៀបរាប់ខាងលើ។
អង្គភាពដែលអាចរៀបចំ និង អនុវត្តផែនការនេះជំនួសក្រុមហ៊ុនបានគឺក្រុមហ៊ុនជំនួយការចុះឈ្មោះ។ មានការពន្យល់នូវទំព័របន្ទាប់។
អង្គភាព ឬក្រុមហ៊ុនជំនួយចុះឈ្មោះ
អង្គភាពដែលអាចបង្កើតផែនការជំនួយ និង អនុវត្តន៍ផែនការជំនួសក្រុមហ៊ុនសមីបាន គឺក្រុមហ៊ុនជំនួយការចុះឈ្មោះ។
ក្រុមដែលអាចក្លាយជាអ្នកជំនួយការចុះឈ្មោះមានដូចជា ភ្នាក់ងារសុខមាលភាព និងសង្គមរបស់ក្រុមហ៊ុន សមាគមអាជីវកម្ម និង និតិបគ្គុលជាដើម ដែលរៀបចំឡើងដោយប្រព័ន្ធសុខមាលភាពសង្គម។
ដោយសារក្រុមហ៊ុនយើងខ្ញុំ ជាភ្នាក់ងារសុខមាលភាពផង ជាអ្នកជំនាញចុះឈ្មោះផង យើងខ្ញុំផ្តល់សេវាកម្មទាំងចុះឈ្មោះ និង សេវាជំនួយផង។