ជំនាញជាក់លាក់ ហេតុអ្វីត្រូវណែនាំ……ផ្ទៀងផ្ទាត់ពីបញ្ហាសង្គមដែលលាក់កំបាំងនៅពីក្រោយ

ប្រព័ន្ធ ពលករជំនាញជាក់លាក់ដែលប្រព័ន្ធផ្សព្វផ្សាយលើកឡើងរាល់ថ្ងៃ

គោលនយោបាយជនភៀសខ្លួន ប្រព័ន្ធទាសករជាដើម និង មាតិការផ្សេងៗកំពុងហោះហើរច្របល់គ្នា ប៉ុន្តែយើងសុំលើកឡើងដំបូងគេអំពីបញ្ហាក្នុងសង្គមជប៉ុនភ្ជាប់ជាមួយនឹង ពលករជំនាញជាក់លាក់។

មូលហេតុនាំអោយមានការបង្កើតឡើង

បច្ចុប្បន្ន កំលាំងពលកម្មរបស់ជប៉ុនមានការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែ តាមរយៈបញ្ហាចំនួនក្មេងធ្លាក់ចុះ និង កំណើនមនុស្សចាស់ បើប្រមើលមើលរយៈពេលវែង ឃើញថាកំលាំងពលកម្មនឹងមានការថយចុះ ហើយត្រូវបានលើកមកជាបញ្ហាសង្គមដែលត្រូវដោះស្រាយ។

កំលាំងពលកម្ម សំដៅដល់ចំនួនប្រជាជនដែលមានអាយុពេញ ១៥ឆ្នាំឡើងទៅ ហើយមានសម្ថភាព និង មានចេតនាចង់ធ្វើការងារ។ កំលាំងពលកម្មត្រូវបានរាប់បញ្ចូលទាំង អ្នកដែលមានសមត្ថភាព និងចេតនាចងធ្វើការ ហើយកំពុងធ្វើការ និង អ្នកមានសមត្ថភាព មានចេតនាចង់ធ្វើការ តែបាត់បង់ការងារ។

នៅពេលដែលមានការថយចុះកំលាំងពលកម្ម ធើ្វអោយកំណើននៃការវិនិយោគថ្មីក្នុងស្រុកត្រូវបានរារំាង ដែលជាហេតុធ្វើអោយកំណើនសេដ្ឋកិច្ចមានកំណើនយឺត។

បើសិនជាកំណើនសេដ្ឋកិច្ចមានការថយចុះ វាមិនត្រឹមតែធ្វើអោយមានការថយចុះនូវសម្ថភាពប្រកួតប្រជែងក្នុងក្របខ័ណ្ឌអន្តរជាតិប៉ុណ្ណោះទេ ការប្រមូលពន្ធក៏ថយចុះ ហើយថវិការធានារាប់រងសង្គមក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនក៏មិនគ្រប់ នាំអោយមានបញ្ហាជាច្រើននឹងកើតឡើង។

ដូច្នេះ, តើបញ្ហាទាំងនោះគឺអ្វីខ្លះ?

ប្រព័ន្ធប្រាក់សោធន

ប្រព័ន្ធប្រាក់សោធនសព្វថ្ងៃ គឺតាមរយៈការប្រមូលប្រាក់ធានារាប់រងពីអ្នកដែលកំពុងធ្វើការ ហើយយកទៅបង់អោយថ្លៃប្រាក់សោធនរបស់មនុស្សចាស់ដែលចូលនិវត្តន៍។

ឬអាចនិយាយបានថា ប្រាក់ធានារាប់រងដែលពលរដ្ឋកំពុងធ្វើការបានបង់ មិនត្រូវបានយកទៅទុកបង្គរទេ គឺត្រូវយកទៅបង់ថ្លៃប្រាក់សោធនជូនមនុស្សចាស់ដែលចូលនិវត្តន៍តែម្តង។

ប៉ុន្តែ នៅឆ្នាំ២០៣០ អ្នកដែលត្រូវបើកប្រាក់សោធនមានការកើនឡើង ហើយប្រជាពលរដ្ឋអ្នកធ្វើការដែលបង់ប្រាក់ធានារាប់រងដើម្បីទ្រទ្រង់ អ្នកទទួលប្រាក់សោធនមានការថយចុះ ច្បាស់ណាស់ថាវានឹងរិតតែធ្វើអោយមានស្ថានភាពតានតឹងលើសដើម។

ដូច្នេះហើយ ត្រូវបានគេប្រមើលថា អាយុដែលចាប់ផ្តើមទទួលបានប្រាក់សោធន នឹងពន្យា ហើយចំនួនទឹកប្រាក់សោធន ដែលបង់ជូន និងមានការថយចុះ។

បញ្ហាទាក់ទងនឹង សេវាកម្មវេជ្ជសាស្ត្រ

បន្ទុកទៅលើសេវាកម្មវេជ្ជសាស្ត្រក៏ជាកត្តាមួយដែលកំពុងមានការព្រួយបារម្មណ៍ផងដែរ

ប្រព័ន្ធសេវាធានារាប់រងសុខភាពបច្ចុប្បន្ន សាមីខ្លួនត្រូវរាប់រងទៅលើថ្លៃសេវាសុខភាពខ្លួនឯងពី ១០ ទៅ ៣០ភាគរយ ប៉ុន្តែដោយសារតែក្នុងចំណោមប្រជាជនសរុប ភាគរយនៃមនុស្សចាស់មានច្រើនជាងគេ នាំអោយបន្ទុករបស់រដ្ឋាភិបាលកាន់តែធ្ងន់ នាំអោយមានការលើកឡើងថា ប្រព័ន្ធធានារាប់រងសុខភាពសព្វថ្ងៃនេះ អាចនឹង បន្តដំណើរទៅមុខលែងរួច។

ហើយអង្គភាពដែលផ្តល់សេវាកម្មវេជ្ជាសាស្ត្រ ក៏មិនអាចរក្សាធនធានមនុស្សបានគ្រប់គ្រាន់ វាក៏មានហនិភ័យដែលបណ្តាលអោយពិបាកក្នុងការដំណើរការផងដែរ។

បើសិនជាមិនអាចដោះស្រាយបញ្ហានេះបានទេ ហើយចំនួនមនុស្សចាស់ដែលត្រូវការថែទាំចេះតែបន្តការកើនឡើង វាអាចបង្ករអោយពលរដ្ឋមិនអាចទទួលបាននៅសេវាកម្មព្យាបាលដែលខ្លួនរំពឹងបានទេ។

ក្នុងពេលឥលូវនេះក៏ដោយ បុគ្គលិកដែលធ្វើការក្នុងវិស័យវេជ្ចសាស្ត្រប្រមូលផ្តុំតែក្នុងទីក្រុង ហើយបង្ហាកង្វះវេជ្ចបណ្ឌិត និង គិលានុបដ្ឋាយិកា នៅទីប្រជុំជនតាមតំបន់ កំពុងតែមានភាពធ្ងន់ធ្ងរដែរ។

បញ្ហាលើវិស័យថែទាំ

ចំពោះបញ្ហាវិស័យថែទាំ ដើម្បីរក្សាបាននូវចំនួនធនធានមនុស្ស ការបង្កើនចំនួនពលករជនបរទេស និង ការពិនិត្យឡើងវិញនូវប្រព័ន្ធវាយតំលៃសមត្ថភាពថែទាំត្រូវបានកំពុងរៀបចំឡើង។

ក្នុងចំណោមវិធានការទាំងនោះ ដើម្បីដោះស្រាយបញ្ហាកង្វះធនធានមនុស្សផ្នែកថែទាំ គោលនយោបាយតំឡើងប្រាប់ខែ ៨ម៉ឺនយ៉េន សំរាប់អ្នកដែលមានអតីតភាពការងារចាប់ពី ១០ឆ្នាំឡើងទៅត្រូវបានកំណត់ ហើយចាប់ពីខែ តុលា ឆ្នាំ២០១៩ តទៅនឹងត្រូវអនុវត្តន៍។

មានអតីតភាពការងារជាមធ្យមគឺ ៦ឆ្នាំ ហើយអ្នកដែលមានអតីតភាពការងារ ១០ឆ្នាំឡើងទៅគឺមានចំនួនតិចតួចក្នុងស្ថានភាពបច្ចុប្បន្ន។

ដូច្នេះហើយក៏មានអ្នកថែទាំដែលមានចំងល់ពីបញ្ហានេះដែរ ហើយបច្ចុប្បន្នទស្សនៈវិស័យក្នុងការបំពេញកង្វះធនធានមនុស្សក្នុងវិស័យនេះមិនទាន់ត្រូវបានលើកឡើងនៅឡើយ។

ចំនួនអ្នកដែលធ្វើការជាអ្នកថែទាំពីមួយឆ្នាំទៅ មួយឆ្នាំមានការកើនឡើង ប៉ុន្តែ ប្រជាជនកាលសម័យមានសន្ទុះកុមារ នៅពេលដែលពួកគេឈានដល់អាយុ ៧៥ឆ្នាំ តម្រូវការនៃការថែទាំ នឹងមានកំណើនឡើងយ៉ាងគំហុក ហើយត្រូវបានគេសន្និដ្ឋានថា នៅឆ្នាំ ២០២៥ ខាងមុខ នឹងជួបនូវស្ថានភាពកង្វះធនធានមនុស្សយ៉ាងធ្ងន់ធ្ងរនៅចំពោះមុខ។

បញ្ហាកង្វះធនធានមនុស្សក្នុងវិស័យសំណង់

ចំពោះការងារសំណង់ដែលមានមធ្យមភាគអាយុខ្ពស់ ក៏មានការពិបាកឡើងៗក្នុងការរក្សាធនធានមនុស្ស(អ្នកបន្តវេន) អោយបានគ្រប់គ្រាន់ដែរ។

តម្រូវការដើម្បីស្ថាបនាឡើងវិញនូវ គ្រោះមហន្តរាយរញ្ជួយដីនៅភាគខាងកើតប្រទេសជប៉ុន និងត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាអូឡាំពិច និង ប៉ារ៉ាអូឡាំពិចនៅឆ្នាំ២០២០ នៅទីក្រុងតូក្យូខាងមុខ តម្រូវការផ្នែកសំណង់កំពុងរក្សានូវតម្រូវការខ្ពស់ ប៉ុន្តែចំនួនពលករ ដែលមានអាយុខ្ទង់ ២០ និង ៣០ឆ្នាំ មានការថយចុះ ពាក់កណ្តាលក្នុងរយៈពេល ២០ឆ្នាំនេះ។

មូលហេតុនៃកង្វះធនធានមនុស្សលើវិស័យនេះ ត្រូវបានគេយល់ថា មកពីការគិតអវិជ្ជមានលើវិស័យនេះថា ជាការងារមានរយៈពេលវែង គ្រោះថ្នាក់ កខ្វក់ និង បណ្តាលមកពីការថយចុះនូវបុគ្គលិកវ័យក្មេង។

ដើម្បីរក្សាអោយបាននូវធនធានមនុស្ស ជាវិធានការរបស់រដ្ឋាភិបាល ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង ចរាចរណ៍ បានសហការណ៍ជាមួយ ក្រសួងការងារ និងសុខភាព និង សុខមាលភាពសង្គម បានធ្វើសកម្មភាពផ្សព្វផ្សាយពីភាពទាក់ទាញនៃវិស័យសំណង់ បណ្តុះបណ្តាល់ជំនាញដល់បុគ្គលិកវ័យក្មេងដែលចូលធ្វើការ និង យុទ្ធនាការណ៍បណ្តោះបណ្តាលធនធានមនុស្ស។

សរុបសេចក្តី

ម្តងនេះយើងបានគិតអំពី បញ្ហាសង្គមរបស់ជប៉ុនហើយនឹង ប្រព័ន្ធពលករជំនាញជាក់លាក់។

តាមរយៈការថយចុះនៃចំនួនកុមារ និង កំណើនមនុស្សចាស់ វានាំអោយមានបញ្ហាកង្វះកំលាំងពលកម្ម ហើយវាផ្សាភ្ជាប់អោយមាន តំហយភាពនៃកំណើនសេដ្ឋកិច្ច។

យើងសង្ឃឹមថាការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាកង្វះធនធានមនុស្សតាមរយៈ ប្រព័ន្ធពលករជំនាញ ដោយលិខិតស្នាក់នៅថ្មី នឹងអាចដោះស្រាយបញ្ហាធនធានមនុស្សនៅផ្នែកដែលមានបញ្ហាធ្ងនធ្ងរ និង ផ្នែកផ្សេងៗទៀតដែលបានលើកឡើង។

ប្រព័ន្ធពលករជំនាញគឺជាប្រព័ន្ធមួយដ៏សំខាន់មិនអាចខ្វះបាន ដើម្បីអោយពលករបរទេស អាចមានសមត្ថភាពធ្វើការងារបានលឿន ពិសេសទៅលើវិស័យថែទាំ និងវិស័យសំណង់។

ប៉ុន្តែ វាមានចំនួនតិចតួចត្រឹមតែ ១% ប៉ុណ្ណោះនៃចំនួនកំលាំងពលកម្មសរុប ហើយក្នុងចំណោមប្រទេសធំៗវាមានភាគរយកាន់តែតិចទៅទៀតក្នុងស្ថានភាពបច្ចុប្បន្ន។ ហើយដើម្បីអោយសេដ្ឋកិច្ចកាន់តែមានការលូតលាស់ជាងនេះ យើងគិតថា ការទទួលយកពលករបរទេស ហើយនឹងរស់នៅជាមួយនឹង ពិភពលោកគឺជារឿងដែលចាំបាច់។