「បោះពុម្ភផ្សាយចុងក្រោយបំផុត」ពន្យល់អំពី គម្រោងផែនការជំនួយ និង អង្គភាពជំនួយការចុះឈ្មោះដែលមានសារៈសំខាន់ចំពោះការទទួលពលករជំនាញវគ្គ ១

 

ចាប់ពីឆ្នាំ ២០១៩ ខែមេសា លិខិតស្នាក់នៅសម្រាប់ទទួលធនធានមនុស្សជនជាតិបរទេសថ្មី「ពលករជំនាញ」នឹងត្រូវបានរៀបចំឡើង។

លិខិតស្នាក់នៅសម្រាប់ពលករជំនាញវគ្គ១ ត្រូវបានព្យាករណ៍ថានឹង អាចទទួលជនជាតិបរទេសបានទូលំទូលាយ និង ច្រើនវិស័យជាងលិខិតស្នាកនៅដែលធ្លាប់បានប្រើមកដល់ពេលនេះ។

ហើយ ខុសគ្នាទៅនឹងការទទួលបុគ្គលិកបរទេសធម្មតា  ដើម្បីអាចទទួលបានត្រូវការរៀបចំគម្រោងផែនការជំនួយទៅលើការរស់នៅប្រចាំថ្ងៃ និង លើការងារជាដើម។

ការរៀបចំលិខិតស្នាក់នៅសម្រាប់ពលករជំនាញបានខិតចូលមកជិតមែនទែនហើយ ពេលនេះយើងនឹងធ្វើការបកស្រាយអំពីអង្គភាពជំនួយការចុះឈ្មោះ ដែលអាចជួយរៀបចំ និង អនុវត្តន៍ផែនការជំនួយជំនួសអង្គភាពទទួលបាន ដោយយោងទៅលើសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ក្នុងពេលបច្ចុប្បន្ន។

 

目次

ការណែនាំអំពីទិដ្ឋភាពទូទៅនៃពលករជំនាញ! លិខិតស្នាក់នៅដើម្បីទទួលកំលាំងពលកម្មដែលអាចធ្វើការបានភ្លាមៗក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះកំលាំងពលកម្ម

特定技能の概要を紹介

លិខិតស្នាក់នៅដែលអាចធ្វើការងារបានសព្វថ្ងៃ គ្រាន់តែបានផ្តោតសំខាន់ទៅលើជនបរទេសដែលមានចំណេះដឹង ជំនាញ និង បានហ្វឹកហាត់ជំនាញ។

ប៉ុន្តែក្នុងស្ថានភាពដែលមានបញ្ហាកង្វះធនធានមនុស្សដោយសារចំនួនកូនក្មេងថយចុះ និង កំណើនមនុស្សចាស់ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលមានបំណងចង់ពង្រីកអោយទូលាយនូវវិស័យដែលអាចទទួលធនធានមនុស្សជនជាតិបរទេស ហើយបានសម្រេចរៀបចំលិខិតស្នាក់នៅសាជាថ្មី។ នោះគឺ 「ពលករជំនាញ」។

ប៉ុន្តែ មិនមែនទទួលជនបរទេសសម្រាប់ពលកម្មធម្មតាទេ គឺមានគោលដៅលើកកំពស់ផលិតកម្ម និង ដោះស្រាយបញ្ហាកង្វះធនធានមនុស្សសម្រាប់ឧស្សាហកម្មតូចធំដែលកំពុងមានបញ្ហាកង្វះធនធានមនុស្ស។

ការទទួលជនបរទេសដែលមានជំនាញ អាចធ្វើការងារបានភ្លាមៗគឺជាគោលបំណងដែលរដ្ឋាភិបាលកំពុងគិត។

 

វាងាយនឹងច្រឡំជាមួយលិខិតស្នាក់នៅរបស់សិក្ខាកាមដែលមានស្រាប់ ប៉ុន្តែវាមានភាពខុសគ្នាដូចខាងក្រោម៖

 

 • ប្រព័ន្ធសិក្ខាកាមហាត់ការ:

ទទួលជនជាតិបរទេស ដើម្បីចូលរួមវិភាគទានអន្តរជាតិ និង លើកកំពស់ជំនាញធនធានមនុស្ស

 • ពលករជំនាញ:

ដោយយោងទៅលើកង្វះធនធានមនុស្សនៅក្នុងប្រទេស ពលករជនជាតិបរទេសដែលមានជំនាញអាចធ្វើការងារភ្លាមៗបាននៅវិស័យជំនាញដែលបានកំណត់

 

ហើយ ចំពោះសិក្ខាកាមហាត់ការ

 • រយៈពេលនៃការស្នាក់នៅ ច្រើនបំផុត ៥ឆ្នាំ
 • គ្មានសិទ្ធស្នាក់នៅអាចិន្ត្រៃ
 • ការនំាគ្រូសារមកជាមួយ និង ការប្តូរការងារមិនត្រូវបានអនុញ្ញាត្តិទេ

ផ្ទុយពីនោះ សម្រាប់ពលករជំនាញបើសិនជាអាចបំពេញលក្ខខណ្ណបានគឺអាចនាំគ្រូសារមកជាមួយបាន ហើយចំពោះផ្លូវដើម្បីទៅទទួលសិទ្ធស្នាក់នៅអាចិន្ត្រៃក៏កំពុងត្រូវបានរៀបចំផងដែរ។ ហើយ ក្នុងវិស័យការងារដូចគ្នា ការប្តូរការងារក៏អាចធ្វើទៅបានដែរ។

ពលករជំនាញ មានគោលដៅទទួលជនបរទេសលើ ១៤វិស័យដូចខាងក្រោម៖

 

「វិស័យ និង ក្រសួងមានសមត្ថកិច្ចក្នុងការទទួល」

ក្រសួងការងារ និង សុខមាលភាពសង្គម៖ អ្នកថែទាំ, សំអាតអាគារ

ក្រសួងសេដ្ឋកិច្ច និង ឧស្សាហកម្ម៖ ឧស្សាហកម្មកែច្នៃសំភារៈ ឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីនដែលមានភាពសុក្រិដ, ឧស្សាហកម្មអេឡិចត្រូនិច និង ពត៌មានវិទ្យា

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង ទេសចរ៖ សំណង់, ផលិតកប៉ាល់ និង គ្រឿងបំលាស់, ជួសជុល និង ថែទាំរថយន្ត, ព្រលានយន្តហោះ, ការស្នាក់នៅ

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ៖ កសិកម្ម, នេសាទ, ផលិតគ្រឿងឧបភោគបរិភោគ, អារហារដ្ឋាន

※ សម្រាប់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទតែប៉ុណ្ណោះដែលអាចទទួលពលករតាមរយៈការបញ្ជូនបាន

 

តើពលករជំនាញវគ្គ ១ និង ពលករជំនាញវគ្គ ២ ខុសគ្នាដូចម្តេច? ពលករជំនាញវគ្គ ១ ដែលចំាបាច់ត្រូវការផែនការជំនួយ

特定技能1号と2号の違いとは

លិខិតស្នាក់នៅសម្រាប់ពលករជំនាញត្រូវបានបែងចែកជាពីរគឺ 「ពលករជំនាញវគ្គ ១ 」និង 「ពលករជំនាញវគ្គ ២」។ សម្រាប់ពលករជំនាញវគ្គ ១ និង ពលករជំនាញវគ្គ ២ លក្ខខណ្ណ វិស័យ ប្រភេទការងារដែលអាចធ្វើបាន រយៈពេលនៃការស្នាក់នៅជាដើមគឺមានភាពខុសគ្នា។

 

 • ពលករជំនាញវគ្គ ១:

សំដៅទៅលើជនជាតិបរទេសដែលធ្វើការងារនៅកន្លែងដែលត្រូវការចំណេះដឹង និង បទពិសោធន៍ ដែលប្រហាក់ប្រហែលទៅនឹង វិស័យដែលបានកំណត់។

 • ពលករជំនាញវគ្គ ២:

សំដៅដល់ជនជាតិបរទេសដែលធ្វើការនៅកន្លែងដែលត្រូវការជំនាញដែលបានហ្វឹកហាត់នូវវិស័យដែលបានកំណត់។

 

ទំាងពីរមិនត្រូវបានទាមទារប្រវត្តិសិក្សា ឬបទពិសោធន៍ជាក់លាក់នោះទេ ប៉ុន្តែ ស្តង់ដាភាសាជប៉ុន និង រយៈពេលនៃការស្នាក់នៅត្រូវបានកំណត់។

 

【ពលករជំនាញវគ្គ ១】

រយៈពេលស្នាក់នៅៈ ត្រូវធ្វើបច្ចុប្បន្នភាពរយៈពេល ១ឆ្នាំ, ៥ខែ, ឬ ៤ខែម្តង។ សរុបរយៈពេលវែងបំផុត ៥ឆ្នាំ។

សមត្ថភាពភាសាជប៉ុន៖ ភាសាជប៉ុនដែលចាំបាច់ចំពោះការរស់នៅ និង ការងារ។ មានការប្រលង។ សិក្ខាកាមដែលបានបញ្ចប់វគ្គ២ ត្រូវបានលើកលែងការប្រលង។

ស្តង់ដាជំនាញៈ បញ្ជាក់ដោយការប្រលងជាដើម។ សម្រាប់សិក្ខាកាមដែលបានបញ្ចប់វគ្គ ២ ការប្រលងត្រូវបានលើកលែង។

ការនាំគ្រូសារមកជាមួយៈ មិនអាច

គម្រោងផែនការជំនួយៈ គោលដៅ

វិស័យដែលទទួលៈ មាន ១៤ វិស័យ

 

【ពលករជំនាញវគ្គ ២

រយៈពេលនៃការស្នាក់នៅៈ ត្រូវធ្វើបច្ចុប្បន្នភាពរៀងរាល់ ៣ឆ្នាំ, ១ឆ្នាំ,ឬក៏ ៦ខែម្តង។ មិនកំណត់រយៈពេល

សមត្ថភាពភាសាជប៉ុនៈ មិនចាំបាច់

ស្តង់ដារជំនាញៈ បញ្ជាក់ដោយការប្រលង

ការនាំគ្រូសារមកជាមួយៈ អាច

គម្រោងផែនការជំនួយៈ ក្រៅគោលដៅ

វិស័យដែលទទួលៈ សំណង់, ផលិតកប៉ាល់ និង គ្រឿងបំលាស់

 

ចំពោះការទទួលពលករជំនាញវគ្គ ២ ដែលលិខិតស្នាក់នៅមិនចំាបាច់អោយធ្វើបច្ចប្បន្នភាព ខុសទៅនឹងពលករជំនាញវគ្គ ១ ដែលមានគោលដៅទទួល ១៤វិស័យ សម្រាប់ពលករជំនាញវគ្គ ២វិញ គឺត្រូវបានកំណត់យកតែ 「សំណង់」និង 「ការផលិតកប៉ាល់ និង គ្រឿងបំលាស់ប៉ុណ្ណោះ」។

ហើយសម្រាប់ពលករជំនាញវគ្គ ១ ក្រុមហ៊ុនត្រូវតែអនុវត្តន៍គម្រោងផែនការជំនួយក្នុងការគាំទ្រដល់ការចូលមកប្រទេសជប៉ុន និង កន្លែងធ្វើការងារដោយរលូន, ការគំាទ្រលើការរស់នៅប្រចាំថ្ងៃ។

 

ចាប់ពី ឆ្នាំ ២០១៩ ខែ មេសា មានគម្រោងចាប់ផ្តើមទទួល ពលករជំនាញវគ្គ ១ ដែលជាសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្ខាកាមវគ្គ ២ ដែលការប្រលងត្រូវបានលើកលែង។

សម្រាប់អ្នកដែលចាំបាច់ត្រូវប្រលងភាសាជប៉ុន និង ប្រលងជំនាញ នៅពេលដែលប្រព័ន្ធនៃការប្រលងត្រូវបានរៀបចំរួចរាល់ ការទទួល និង ចាប់ផ្តើមភ្លាម។ វិស័យ មាន「ការថែទាំ」「ការស្នាក់នៅ」「អារហារដ្ឋាន」ការប្រលងមានគម្រោងចាប់ផ្តើមឡើងពី រដូវរំហើយឆ្នាំនេះតទៅ។

ចំពោះការប្រលងជំនាញសម្រាប់ពលករជំនាញវគ្គ២ ព្យាករណ៍ថានឹង ត្រូវចាប់ផ្តើមពីឆ្នាំ ២០២១។

 

ប្រព័ន្ធពលករជំនាញ! ភាពខុសគ្នារវាង អង្គភាពទទួល និង អង្គភាពជំនួយការចុះឈ្មោះ ហើយនឹង គម្រោងផែនការជំនួយ

特定技能の仕組みとが

លិខិតស្នាក់នៅសម្រាប់ពលករជំនាញ មានភាពខុសគ្នាទៅនឹង ការទទួលបុគ្គលិកជនបរទេសទូទៅ។

ការទទួលជនបរទេសទូទៅ ជាធម្មតា ក្រុមហ៊ុនដែលទទួលជនបរទេស ហើយនិងសាមីខ្លួនដែលជាជនបរទេសធ្វើកិច្ចសន្យាការងារ ហើយបន្ទាប់មកចាប់ផ្តើមស្នើរសុំលិខិតស្នាក់នៅ។

ប៉ុន្តែ ចំពោះពលករជំនាញ ស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យគ្រប់គ្រងការស្នាក់នៅ និង អន្តោប្រវេសន៍ អង្គភាពទទួល និង អង្គភាពជំនួយការចុះឈ្មោះ រួមគ្នារៀបចំការជូនដំណឹង និង គាំទ្រចំពោះធនធានមនុស្សជាជនជាតិបរទេស។

 

 • អង្គភាពទទួល(អង្គភាពរបស់ពលករជំនាញ)

សំដៅដល់ក្រុមហ៊ុន ឬអង្គភាពដែលធ្វើកិច្ចសន្យាការងារទទួលធនធានមនុស្សជនបរទេស។

ក្រៅពីត្រូវអនុលោមតាមច្បាប់ការងារ និង អនុលោមតាមច្បាប់ប្រព័ន្ធធានារាប់រងសង្គម ចំពោះពលករជំនាញវគ្គ១ តម្រូវអោយមានការរៀបចំ និង អនុវត្តន៍គម្រោងផែនការជំនួយ។

 

 • អង្គភាពជំនួយការចុះឈ្មោះ

ជាអង្គភាពដែលអាចរៀបចំ និង អនុវត្តន៍ផែនការជំនួយចំពោះពលករជំនាញវគ្គ ១ ជំនួសអោយអង្គភាពទទួលបាន។

ក្នុងប្រព័ន្ធចុះបញ្ជី មានលក្ខខណ្ណក្នុងការចុះបញ្ជី។

 

អង្គភាពទទួលពលករជំនាញជនជាតិបរទេស រៀបចំនិង អនុវត្តន៍ផែនការជំនួយក្នុងនាមជាអង្គភាពទទួល។

ប៉ុន្តែ ជាយន្តការមួយដែល មិនមែនអង្គភាព ឬក្រុមហ៊ុនទទួលប៉ុណ្ណោះទេដែលអនុវត្តន៍គម្រោងផែនការជំនួយ តែអង្គភាពជំនួយការចុះឈ្មោះក៏អាចអនុវត្តន៍ផែនការជំនួយជនបរទេសជំនួសអង្គភាពទទួលបានដែរ។

ចំពោះអង្គភាពជំនួយការចុះឈ្មោះត្រូវបានសន្មតថាជាអង្គភាពដែលធ្លាប់មានបទពិសោធន៍ក្នុងការទទួលជនបរទេសក្នុងអតីតកាល(អង្គភាពគ្រប់គ្រងសិក្ខាកាម, ក្រុមហ៊ុនណែនាំធនធានមនុស្ស), អ្នកជំនាញរៀបចំឯកសាររដ្ឋបាល , អ្នកជំនាញខាងពលកម្ម និង សុខមាលភាពសង្គម ដែលមានការយល់ដឹងច្រើនអំពីការស្នើរសុំលិខិតស្នាក់នៅ។

 

តើគម្រោងផែនការជំនួយគាំទ្រពលករជំនាញជនបរទេសវគ្គ ១ មានខ្លឹមសារដូចម្តេច?

支援計画の作成とは

អញ្ចឹង តើគម្រោងផែនការជំនួយសម្រាប់ពលករជំនាញ តើត្រូវគិតអំពីអ្វីខ្លះ?

បើមើលទៅលើពង្រៀងនៃសេចត្តីប្រកាសរបស់រដ្ឋមន្រ្តី「「ឈ្មោះបណ្ណោះអាសន្ន」ទិដ្ឋភាពទូទៅ」ដែលកំណត់អំពី កិច្ចសន្យាការងារ និង ស្តង់ដានៃគម្រោងគាំទ្រពលករជំនាញវគ្គ១ ហើយនិង សេចក្តីណែនាំអំពីការទទួលធនធានមនុស្សជនជាតិបរទេសថ្មី ដែលក្រសួងយុត្តិធម៌ការិយាល័យអន្តោប្រវេសចេញផ្សាយ ត្រូវបានកំណត់ដូចខាងក្រោម៖

 

គម្រោងគំាទ្រ ៩ដែលចំាបាច់សំរាប់ពលករជំនាញជនជាតិបរទេសវគ្គ១

 

 • ផ្តល់ការណែនាំអំពីការរស់នៅមុនពេលចូលប្រទេសជប៉ុន
 • ទៅទទួលនៅព្រលានយន្តហោះពេលមកដល់ប្រទេសជប៉ុន និង ជូនដំណើរទៅព្រលានយន្តហោះពេលត្រឡប់ទៅប្រទេសវិញ
 • ត្រូវក្លាយទៅជាអ្នកធានា។ អនុវត្តន៍ការគាំទ្រផ្សេងទៀតលើការចាត់ចែងរកកន្លែងស្នាក់នៅ
 • ធ្វើការណែនាំជនបរទេសនៅពេលដែលកំពុងរស់នៅប្រទេសជប៉ុន(បើកគណនេយ្យបញ្ញើរនិង សន្សំនៅធនាគា និង កិច្ចសន្យាក្នុងការប្រើប្រាស់ទូរស័ព្ទជាដើម)
 • គាំទ្រចំពោះការសិក្សាភាសាជប៉ុនសម្រាប់ការរស់នៅ
 • ផ្តល់ពត៌មាន និង ឆ្លើយតបទៅនឹងការតវ៉ារបស់ជនបរទេស
 • ផ្តល់ពត៌មាន និង គាំទ្រលើការបំពេញបែបបទរដ្ឋបាលផ្សេងៗដែលចំាបាច់ចំពោះការងារ និង ការរស់នៅ
 • គាំទ្រទាក់ទងទៅនឹងការជំរុញអោយមានការផ្លាស់ប្តូរវប្បធម៌រវាងជនជាតិជប៉ុន និង ជនបរទេស
 • ចំពោះការលុបចោលកិច្ចសន្យាពលករជំនាញដែលមិនមែនជាទំនួលខុសត្រូវរបស់ជនបរទេស ត្រូវគាំទ្រដើម្បីអោយអាចស្នាក់នៅ និង រស់នៅបន្តទៀតបាន។

 

ខាងក្រោម យើងនឹងពន្យល់អំពីចំណុចទាំងនោះ

 

ចំណុចទី១៖ រៀបចំការគាំទ្រចាំបាច់មួយចំនួនតាំងពីមិនទាន់មកដល់ប្រទេសជប៉ុន

ការទទួលពលករជំនាញវគ្គ១ ត្រូវបានសន្មត់ថា ទាំងជនបរទេសដែលកំពុងរស់នៅប្រទេសជប៉ុនស្រាប់ និង ជនបរទេសដែលរស់នៅក្រៅប្រទេស។

ក្នុងករណីដែលទទួលជនបរទេសដែលនៅក្រៅប្រទេស គម្រោងផែនការជំនួយត្រូវរៀបចំឡើងតាំងពីមិនទាន់ចូលមកដល់ប្រទេសជប៉ុន។

ចំពោះជនជាតិបរទេសដែលរស់នៅប្រទេសជប៉ុនស្រាប់ ការគាំទ្រត្រូវចាប់ផ្តើមពីពេលការស្នើរសុំកែប្រែលិខិតស្នាក់នៅ។

ខ្លឹមសារការគាំទ្រដែលចំាបាច់រាប់បញ្ចូល ការពន្យល់អំពីកិច្ចសន្យាការងារ ពន្យល់អំពីសកម្មភាពដែលសាមីពលករជំនាញអាចធ្វើបានដែលមានចែងក្នុងលិខិតស្នាក់នៅ

ការគាំទ្រជនបរទេសដែលនៅក្រៅប្រទេស ក្រៅពីការគាំទ្រដោយផ្ទាល់ ក៏អាចធ្វើឡើងដោយមធ្យោបាយផ្សេងៗទៀត ដូចជាវីដេអូខលជាដើមក៏បាន។

 

ចំណុចទី២៖ ក្លាយជាអ្នកធានាដើម្បីធានាលំនៅស្ថានរបស់ជនបរទេស។

នៅក្នុងគម្រោងផែនការជំនួយមានសរសេរយ៉ាងច្បាស់ថា 「មានកាតព្វកិច្ចក្លាយជាអ្នកធានាលើកិច្ចសន្យាជួលផ្ទះរបស់ជនបរទេស」។

ជនជាតិបរទេសដែលទើបតែមកពីក្រៅប្រទេស ពិតជាមានការលំបាកខ្លាំងណាស់ក្នុងការរៀបចំកិច្ចសន្យាជួលផ្ទះនៅជប៉ុន។

មានម្ចាស់ផ្ទះខ្លះមានការរើសអើងដោយបដិសេធមិនអោយជនបរទេសចូលនៅដោយបារម្មណ៍ថា ជាជនបរទេស មិនចេះចោលសម្រាម ការបង្ករសំលេងរំខានដោយសារតែវប្បធម៌ខុសគ្នាជាដើម។

ដើម្បីកុំអោយក្លាយទៅជាស្ថានភាពបែបនេះ នៅលើគម្រោងផែនការជំនួយក្នុងករណីដែលត្រូវជួលផ្ទះត្រូវកំណត់អោយក្លាយទៅជាអ្នកធានា។

 

ចំណុចទី៣៖ ការផ្តល់ពត៌មាន មិនមែនសម្រាប់តែការរស់នៅធម្មតាសាមញ្ញទេ។

ផែនការជំនួយពលករជំនាញវគ្គ១មានគោលបំណង ផ្តល់ការគាំទ្រចំពោះជនបរទេសដែលមិនទាន់សាំទៅនឹងការរស់នៅ នៅប្រទេសជប៉ុន ធ្វើអោយការរស់នៅប្រកបទៅបានដោយរលូន។

ក្រៅពីការផ្តល់ពត៌មានទាក់ទង នឹងការរស់នៅធម្មតា តម្រូវអោយមានការគាំទ្រទូលំទូលាយដូចជា ពត៌មានទាក់ទងនឹង មន្ទីពេទ្យដែលត្រូវប្រើនៅពេលដែលមានជំងឺ ឬមានរបួស ចំណេះដឹង និង ពត៌មានទាក់ទងនឹង ការបង្ការឧក្រិដ្ឋកម្ម និង បង្ការគ្រោះមហន្តរាយ ហើយនឹងច្បាប់អន្តោប្រវេស និង ច្បាប់ការងារ។

ហើយចំពោះការផ្តល់ពត៌មាន និង ឆ្លើយតបទៅនឹង ការប្តឹងតវ៉ារបស់ជនបរទេស ចាំបាច់ត្រូវធ្វើឡើងជាភាសាដែលជនបរទេសអាចយល់បានគ្រប់គ្រាន់។

ហើយគម្រោងជំនួយដែលបានបង្កើតឡើងផងដែរ បើចាំបាច់ក្រៅពីភាសាជប៉ុនត្រូវធ្វើជាភាសាដើមរបស់ជនបរទេសផងដែរ។

 

គម្រោងផែនការជំនួយដូចបានរៀបរាប់ខាងលើ ចំណុចមូលដ្ឋាន ៣ 「ជីវិតការងារ」「ជីវភាពរស់នៅប្រចាំថ្ងៃ」「ជីវិតរស់នៅក្នុងសង្គម」ត្រូវបានបង្កើតឡើង និង អនុវត្តន៍។

 

សរុបសេចក្តី៖ ការទទួលពលករជំនាញ ទំនាក់ទំនងជាមួយអង្គភាពជំនាញគឺជារឿងចាំបាច់។

専門機関との協力が必要

ឆ្នាំ ២០១៩ នេះនឹងចាប់ផ្តើមអនុវត្តន៍ ហើយរដ្ឋាភិបាលនឹងទាក់ទងជាមួយក្រសួង និង ភ្នាក់ងារពាក់ព័ន្ធធ្វើការលំអិតអំពីគោលនយោបាយក្នុងការអនុវត្តន៍។

យ៉ាងណាក៏ដោយ មិនមែនមានន័យថាអង្គភាពទទួលពលករបរទេសយ៉ាងទូលាយដោយងាយជារឿងល្អនោះទេ។

ការអនុវត្តន៍ផែនការគាំទ្រលំអិត ចាប់ពីជីវភាពរស់នៅសាមញ្ញ រហូតដល់ការគាំទ្រដល់ការងារគឺជារឿងដែលចាំបាច់។

ដើម្បីទទួលពលករជំនាញវគ្គ១ ដោយរលូន ចាំបាច់ខ្លាំងណាស់ក្នុងការទំនាក់ទំនងជាមួយអង្គភាពជំនួយការចុះឈ្មោះដែលមានបទពិសោធន៍ និង ចំណេះដឹងក្នុងការទទួលជនបរទេស។

សេវាគាំទ្រដែលសន្មត់ក្នុងផែនការជំនួយដែលមានស្រាប់របស់ក្រុមហ៊ុនណែនាំធនធានមនុស្សធំៗធ្វើបទបង្ហាញជាដើម សកម្មភាពនៃវិស័យឧស្សាហកម្ម ត្រូវបានគេយកចិត្តទុកដាក់។

អំពីពលករជំនាញ នៅពេលដែលមានបង្ហាញលំអិតថ្មី គេហទំព័ររបស់យើងខ្ញុំនឹងធ្វើបច្ចប្បន្នភាពពត៌មានលើគេហទំព័រភ្លាម។