តើប្រព័ន្ធពលករជំនាញ ក្រុមហ៊ុនបញ្ជូនមិនចាំបាច់មែនទេ? តួនាទីរបស់លិខិតស្នាក់នៅថ្មី និង លំហូរនៃការទទួលបុគ្គលិកក្នុងតំបន់

ក្នុងការទទួលពលករជំនាញជនជាតិបរទេស តើអាចប្រើក្រុមហ៊ុនបញ្ជូនបានទេ?

តើវាមានភាពខុសគ្នាដូចម្តេចទៅនឹង ប្រព័ន្ធហាត់ជំនាញ?

ប្រព័ន្ធពលករជំនាញដែលគ្រោងទទួលជនបរទេស ៣៤ម៉ឺន ៥ពាន់នាក់ ក្នុងកំឡុងពេល ៥ឆ្នាំបន្តបន្ទាប់ខាងមុខ គោលបំណងគឺដើម្បី ដោះស្រាយបញ្ហាកង្វះធនធានមនុស្ស។

ក្រុមជនបរទេសដែលបានមកប្រទេសជប៉ុនមកដល់ពេលនេះក្នុងនាមជាអ្នកហាត់ជំនាញ ត្រូវបានគេព្យាករណ៍ថា និង ត្រូវកាត់អោយទៅជាពលករជំនាញ។

ប្រព័ន្ធពលករជំនាញ ទោះបីជាមិនដាក់បញ្ចូលក្រុមហ៊ុនបញ្ជូន និង សហជីពជាដើមក៏អាចទទួលបានដែរ។

ដូច្នេះ ដើម្បីទទួលពលករជំនាញពីក្រៅប្រទេស តើត្រូវធ្វើដូចម្តេច?

តើមុខងារក្នុងការណែនាំដែលក្រុមហ៊ុនបញ្ជូនរាប់រងមកដល់ពេលនេះ តើនឹងប្រែប្រួលទៅជាបែបណា?

យើងនឹងធ្វើការបកស្រាយអំពីចំងល់ដែលក្រុមហ៊ុន ឬអង្គភាពដែលកំពុងទទួលសិក្ខាកាមហាត់ការ ហើយត្រូវប្តូរទៅជាពលករជំនាញ ពីការមើលឃើញរបស់អ្នកជំនាញរៀបចំទិដ្ឋាការ។

 

目次

តើប្រព័ន្ធពលករជំនាញក្រុមហ៊ុនទទួលអាចទទួលជនជាតិបរទេសដែលកំពុងរស់នៅជប៉ុនបានទេ? តើវាមានភាពខុសគ្នាដូចម្តេចទៅនឹង ប្រព័ន្ធសិក្ខាកាមហាត់ជំនាញ?

作業する外国人

ជាដំបូង សូមធ្វើការប្រៀបធៀបអំពីប្រព័ន្ធសិក្ខាកាមហាត់ជំនាញ និង ពលករជំនាញដែលមនុស្សភាគច្រើនងាយនឹងយល់ច្រឡំ។

ប្រព័ន្ធសិក្ខាកាមហាត់ជំនាញគឺជាទិដ្ឋាការដើម្បីទទួលធនធានមនុស្សក្នុងនាមជាវិភាគទានអន្តរជាតិក្នុងការបញ្ជូនបច្ចេកទេសជំនាញទៅប្រទេសកំពុងអភិវឌ្ឍន៍។

ប្រព័ន្ធនេះវាមានឈ្មោះត្រឹមតែជាការហាត់រៀន ជនជាតិបរទេសដែលបានបញ្ចប់ការហាត់ជំនាញហើយត្រូវត្រឡប់ទៅប្រទេសខ្លួនវិញ។

 

ផ្ទុយទៅវិញ ប្រព័ន្ធពលករជំនាញគឺជាទិដ្ឋាការដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះធនធានមនុស្ស។

ដោយសារតែលក្ខខ័ណ្ណនៃការដាក់ពាក្យមិនទាមទារប្រវត្តិនៃការសិក្សា និង ប្រវត្តិការងារ រំពឹងថានឹងមានជនជាតិបរទេសជាច្រើននឹងដាក់ពាក្យ។

វាគឺជាប្រភេទទិដ្ឋាការការងារមួយដែលខុសពី ប្រព័ន្ធពលករជំនាញដែលមានគោលបំណងសំខាន់តែទៅលើការហាត់ជំនាញ។

 

ប្រព័ន្ធពលករជំនាញ មានវិស័យគោលដៅចំនួន១៤ដែលត្រូវបានចង្អុលបង្ហាញ បើប្រៀបធៀបទៅនឹង ប្រព័ន្ធសិក្ខាកាមហាត់ជំនាញ ប្រភេទការងារមានភាពទូលំទូទូលាយជាង។

ដូច្នេះហើយ ក្រុមហ៊ុន ឬអង្គភាពដែលមានចំណាប់អារម្មណ៍ក្នុងការទទួលពលករជំនាញជនជាតិបរទេសមានការកើនឡើង។

បើធ្វើការប្រៀបធៀបប្រព័ន្ធពីរនេះ ភាពខុសគ្នាខ្លាំងដែលកត់សំគាល់នោះគឺ ត្រង់ចំណុចដែលប្រព័ន្ធពលករជំនាញអាចទទួលជនជាតិបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនបាន។

 

ប្រព័ន្ធពលករជំនាញអាចប្រើសិស្សជនជាតិបរទេស និង កម្មសិក្សាការីដែលបានបញ្ចប់បាន។

留学生が話している写真

លិខិតស្នាក់នៅសម្រាប់ពលករជំនាញ អាចស្នើរសុំនៅក្នុងប្រទេសផង និង នៅក្រៅប្រទេសផង។

ករណីជនជាតិបរទេសដែលសន្មតមានដូចខាងក្រោម៖

 

【ជនជាតិបរទេសដែលនៅជប៉ុនស្រាប់】

 1. ជនជាតិបរទេសដែលបានបញ្ចប់កម្មសិក្សាកម្រិត២ ត្រូវប្តូរទៅជាពលករជំនាញកម្រិត១
 2. ជនជាតិបរទេសដែលមកសិក្សានៅជប៉ុន ហើយបានបញ្ចប់ការសិក្សា អាចធ្វើការងារបានដោយកាន់ទិដ្ឋាការពលករជំនាញ។

 

【ជនជាតិបរទេសដែលមកពីក្រៅប្រទេស】

 1. ជនបរទេសដែលបានមកប្រទេសជប៉ុនរហូតមកដល់បច្ចុប្បន្នក្នុងនាមជាសិក្ខាកាមហាត់ជំនាញ ពីពេលនេះតទៅនឹងត្រូវមកវិញក្នុងនាមជាពលករជំនាញ។
 2. ជនជាតិបរទេសដែលបានមកប្រទេសជប៉ុនក្នុងនាមជាកម្មសិក្សាហាត់ជំនាញរហូតមកដល់ពេលនេះ ពីពេលនេះទៅត្រូវប្រើទិដ្ឋាការពលករជំនាញ។

 

អ្វីដែលពាក់ព័ន្ធខ្លាំងទៅនឹងក្រុមហ៊ុនទទួលសិក្ខាកាមហាត់ការនោះគឺ ចំនុច 1 ដែលត្រូវកាត់សិក្ខាកាមអោយទៅជាពលករជំនាញ។

កម្មសិក្សាការីដែលបានបញ្ចប់កម្រិត២ អាចដាក់ពាក្យធ្វើជាពលករជំនាញបានដោយមិនបាច់ប្រលងភាសាជប៉ុន និង ជំនាញ។

ហើយក៏មិនចាំបាច់ត្រូវត្រឡប់ទៅស្រុកកំណើតសិនដែរ។

មានន័យថា ជនបរទេសដែលបានបញ្ចប់ការហាត់ជំនាញវគ្គ២ បើសិនជាប្តូរទៅជា ពលករជំនាញ គឺអាចបន្តធ្វើការងារ ៥ឆ្នាំបន្តទៀត។

 

មកដល់ពេលនេះអ្នកដែលមកសិក្សានៅប្រទេសជប៉ុន មិនអាចធ្វើទិដ្ឋាការការងារបាន ហើយបានត្រឡប់ទៅប្រទេសកំណើត និង ជនបរទេសដែលធ្លាប់មកសិក្សានៅជប៉ុនផងដែរក៏រំពឹងថានឹងអាចធ្វើការងារនៅជប៉ុនដោយប្រើទិដ្ឋាការពលករជំនាញបានដែរ។

ចំពោះក្រុមហ៊ុន អង្គភាពដែលមានបញ្ហាកង្វះធនធានមនុស្ស វាជាមធ្យោបាយក្នុងការរក្សាធនធានមនុស្សផងដែរ។

 

ប្រព័ន្ធពលករជំនាញ ត្រូវបានធ្វើអោយមានលក្ខណៈសាមញ្ញជាងប្រព័ន្ធហាត់ជំនាញ

ជាបន្ត អ្វីដែលយើងចង់អោយយកចិត្តទុកដាក់នោះគឺ ការធ្វើអោយកាន់តែងាយ

ជាងប្រព័ន្ធហាត់ជំនាញ អង្គភាពដែលពាក់ព័ន្ធកាន់តែតិច ដោយគ្រាន់តែធ្វើកិច្ចសន្យាការងាររវាងក្រុមហ៊ុនទទួល និង ពលករជំនាញ ធ្វើអោយការធ្វើការងារកាន់តែងាយស្រួល។

 

【អង្គភាពដែលពាក់ព័ន្ធនឹងប្រព័ន្ធ】

 • សិក្ខាកាមហាត់ការ
 • ក្រុមហ៊ុនបញ្ជូន៖ធ្វើការប្រកាសជ្រើសរើស ធ្វើតេស បង្រៀន និង ធ្វើការណែនាំ។
 • អង្គភាពគ្រប់គ្រង៖ ទាក់ទងជាមួយក្រុមហ៊ុនបញ្ជូនក្នុងតំបន់ បញ្ជូនកម្មសិក្សាការី ទៅក្រុមហ៊ុនអនុវត្តន៍ហាត់ការ។
 • និយោជក(អ្នករៀបចំហាត់ការ)៖ រៀបចំកិច្ចសន្យាការងារទទួលកម្មសិក្សាការី
 • ពលករ(សិក្ខាកាមហាត់ជំនាញ)៖ចុះកិច្ចសន្យារយៈពេលធ្វើការជាមួយក្រុមហ៊ុនបញ្ជូន និង អង្គភាពគ្រប់គ្រង(សហជីព) ក្រោមម្ចាស់កន្លែងការងារ។

 

 • ពលករជំនាញ
 • ម្ចាស់កន្លែងការងារ៖ អង្គភាពដែលធ្វើកិច្ចសន្យាការងារទទួលពលករជំនាញជនបរទេស
 • អង្គភាពជំនួយការចុះឈ្មោះ៖ ទទួលការផ្ទេរភារៈកិច្ចពីក្រុមហ៊ុនទទួល អនុវត្តន៍ផែនការជំនួយចំពោះពលករជំនាញជនបរទេសកម្រិត១
 • ពលករ(ពលករជំនាញជនជាតិបរទេស)៖ ទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេសជប៉ុនអាចដាក់ពាក្យជាពលករជំនាញបានទាំងពីរ។

 

ប្រព័ន្ធសិក្ខាកាមហាត់ជំនាញ ក្រុមហ៊ុន អង្គភាពជាង ៩០ភាគរយ ប្រើប្រាស់ទម្រង់គ្រប់គ្រងជាប្រព័ន្ធដោយឆ្លងកាត់ អង្គភាពគ្រប់គ្រង(សហជីព) ដើម្បីទទួលសិក្ខាកាមហាត់ជំនាញ។

ប្រព័ន្ធពលករជំនាញ ក្រុមហ៊ុនបញ្ជូនដែលដើរតួនាទីជាអន្តរការីមិនត្រូវបានកំណត់ទេ ហើយជាមូលដ្ឋានក្រុមហ៊ុនទទួលត្រូវចុះកិច្ចសន្យាការងារដោយផ្ទាល់ជាមួយនឹងពលករ។

ពិសេសនោះ ក្នុងករណីដែលទទួលពលករជំនាញជនជាតិបរទេសដែលនៅក្នុងប្រទេសជប៉ុន ទម្រង់ការកាន់តែមានភាពងាយស្រួលថែមទៀត។

 

ប្រព័ន្ធពលករជំនាញគឺមានការប្រែប្រួលបែបនេះ/ តួនាទីរបស់ក្រុមហ៊ុនបញ្ជូនគឺ ប្តូរទៅជាអ្នកប្រកាសជ្រើសរើស និង ណែនាំ

人差し指を立てる男性

ប្រព័ន្ធពលករជំនាញ យើងអាចដឹងថាវាមានការប្រែប្រួលខុសពីប្រព័ន្ធហាត់ជំនាញទៅលើពីរចំណុចធំៗដូចខាងក្រោម៖

 

 • អាចទទួលជនជាតិបរទេសដែលនៅជប៉ុនដោយផ្ទាល់
 • ក្រុមហ៊ុនទទួល ហើយនឹង ជនបរទេសងាយស្រួលក្នុងការទំនាក់ទំនងដោយផ្ទាល់

 

ចុះបើ ចង់ទទួលពលករជនជាតិបរទេសដែលនៅក្រៅប្រទេសដូចជាប្រព័ន្ធសិក្ខាកាមហាត់ការដែរ តើត្រូវធ្វើដូចម្តេច?

 

យោងទៅលើខិតប័ណ្ណពលករជំនាញដែលក្រសួងយុត្តិធម៌ចេញផ្សាយ​  ក្រុមហ៊ុនបញ្ជូនគឺមិនមានដាក់បញ្ចូលឡើយ។

ប៉ុន្តែ ដើម្បីអាចទទួលជនជាតិបរទេសពីក្រៅប្រទេស ទោះបីជាពលករជំនាញក៏ដោយ ក្រុមហ៊ុនបញ្ជូននៅតែបន្តមានសកម្មភាព។

ហើយសកម្មភាពនោះ ត្រូវបានសង្កត់ធ្ងន់ទៅលើការប្រកាសជ្រើសរើស ហើយនឹង ណែនាំ។

ខាងក្រោម យើងនឹងធ្វើការពន្យល់លំអិតអំពីការប្រែប្រួលតួនាទីរបស់ក្រុមហ៊ុនបញ្ជូនដែលនៅក្នុងតំបន់។

 

តួនាទីសំខាន់៣ របស់ក្រុមហ៊ុនបញ្ជូនចំពោះប្រព័ន្ធពលករជំនាញ

តួនាទីរបស់ក្រុមហ៊ុនបញ្ជូនក្នុងតំបន់ទាក់ទងទៅនឹងប្រព័ន្ធពលករជំនាញ អាចបញ្ជាក់បានលើអនុស្សរណៈនៃកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលជប៉ុនបានចុះជាមួយនឹងប្រទេសនានា។

នៅលើកិច្ចព្រមព្រៀង ច្រកទំនាក់ទំនងប្រទេសនីមួយៗទាក់ទងនឹងប្រព័ន្ធពលករជំនាញត្រូវបានកំណត់ ស្របពេលដែលអន្តរការីមិនល្អត្រូវបានលុបបំបាត់ ក្រុមហ៊ុនបញ្ជូនដែលសមស្របត្រូវបានទទួលស្គាល់ ហើយព្រមព្រៀងលើការប្រើប្រាស់ពត៌មានរួម។

បើយោងទៅលើចំណុចខាងលើ តួនាទីរបស់ក្រុមហ៊ុនបញ្ជូន បើប្រៀបធៀបទៅនឹងប្រព័ន្ធហាត់ជំនាញគឺមានការប្រែប្រួលធៀបដូចខាងក្រោម៖

 

【តួនាទីរបស់ក្រុមហ៊ុនបញ្ជូនសិក្ខាកាមហាត់ជំនាញ】

 • ប្រកាសជ្រើសរើស
 • បង្ហាត់ទៅសិក្ខាកាមកម្រិត១
 • បញ្ជូន

 

【តួនាទីរបស់ក្រុមហ៊ុនបញ្ជូនក្នុងប្រព័ន្ធពលករជំនាញ】

 • ប្រកាសជ្រើសរើស
 • ធ្វើការបញ្ជាក់ថាតើ បានប្រលងជាប់ភាសាជប៉ុន ហើយនឹងជំនាញដែរទេ
 • ធ្វើការណែនាំ

 

តួនាទីមួយក្នុងការបង្ហាត់ទៅកាន់សិក្ខាកាមហាត់ការគឺ មិនមានទេក្នុងប្រព័ន្ធពលករជំនាញ។

ក្រុមហ៊ុនបញ្ជូនក្នុងតំបន់នៅក្រៅប្រទេស ធ្វើការប្រកាសជ្រើសរើសជនបរទេសទៅតាមបទដ្ឋាន ហើយពិនិត្យមើលថាបានប្រលងជាប់ភាសាជប៉ុន និង ជំនាញ ហើយធ្វើការណែនាំទៅក្រុមហ៊ុនទទួលនៅជប៉ុន។

សរុមមក ប្រព័ន្ធពលករជំនាញ ជាគោលការក្រុមហ៊ុនបញ្ជូនក្នុងតំបន់នៅក្រៅប្រទេសធ្វើការប្រកាសជ្រើសរើសជនបរទេស ហើយនិង ធ្វើការណែនាំទៅកាន់ក្រុមហ៊ុនទទួល។

ឈរលើចំណុចខាងលើ ក្នុងការទទួលពលករជំនាញជនបរទេសនៅក្រៅប្រទេសមានលំដាប់លំដោយដូចខាងក្រោម៖

 

【ការទទួលពលករជំនាញជនជាតិបរទេសពីក្រៅប្រទេស】

 1. ក្រុមហ៊ុនបញ្ជូនក្នុងតំបន់នៅក្រៅប្រទេសធ្វើការប្រកាសជ្រើសរើស
 2. ក្រុមហ៊ុនបញ្ជូនធ្វើការពិនិត្យថាតើបានប្រលងជាប់ភាសាជប៉ុន និង ជំនាញដែរទេ
 3. ធ្វើការណែនាំទៅកាន់ក្រុមហ៊ុនទទួលនៅជប៉ុន
 4. ក្រុមហ៊ុនទទួលធ្វើកិច្ចសន្យាការងារដោយផ្ទាល់ជាមួយពលករជំនាញជនជាតិបរទេស
 5. អនុវត្តន៍ផែនការជំនួយ(សម្រាប់តែពលករជំនាញកម្រិត១ ប៉ុន្នោះ)

 

ហើយពេលនេះក៏មានចំណុចមួយដែលត្រូវប្រុងប្រយ័ត្នផងដែរ។

ចំពោះប្រព័ន្ធនេះ ក្រុមហ៊ុនបញ្ជូនចាំបាច់ឬអត់ត្រូវបានអនុវត្តន៍ផ្សេងគ្នាអាស្រ័យលើកិច្ចព្រមព្រៀងរវាងប្រទេសនីមួយៗ។

 

 • ប្រទេសដែលបានចុះកិច្ចព្រមព្រៀង
 • វៀតណាម
 • ហ្វីលីពីន
 • កម្ពុជា
 • ចិន
 • ឥណ្ឌូនេស៊ី
 • ថៃ
 • មីយ៉ាន់ម៉ា
 • នេប៉ាល់
 • ម៉ុងហ្គោលី

 

ឧទាហរណ៍៖ នៅហ្វីលីពីន ក្នុងការណែនាំ ៥នាក់ចុះក្រោមមិនចាំបាច់ត្រូវការក្រុមហ៊ុនបញ្ជូនទេ។

ចំណែកកម្ពុជាវិញ យ៉ាងណាក៏ដោយការណែនាំពលករជំនាញក្នុងតំបន់ ក្រុមហ៊ុនបញ្ជូនត្រូវបានកំណត់ជាអន្តរការី។

ក្នុងការទទួលពលករជំនាញជនជាតិបរទេសពីក្រៅប្រទេស លោកអ្នកអាចប្រើប្រាស់ក្រុមហ៊ុនបញ្ជូនក្នុងតំបន់ដែលមានការទទួលស្គាល់។

ការប្រើប្រាស់ចំាបាច់ឬអត់ សូមធ្វើការបញ្ជាក់លើការកំណត់របស់ប្រទេសដៃគូរ។

 

ចំណុចចំាបាច់នៃប្រព័ន្ធពលករជំនាញ/ ផែនការជំនួយពលករជំនាញកម្រិត១ ជាកាតព្វកិច្ចរបស់ក្រុមហ៊ុនទទួល

ចំណុចសំខាន់ចំពោះក្រុមហ៊ុនទទួលដែលទទួលពលករជំនាញជនជាតិបរទេសនោះគឺ ផែនការជំនួយចំពោះពលករជំនាញកម្រិត១។

ក្រុមហ៊ុនទទួលត្រូវរាប់រងក្នុងការជ្រោមជ្រែងពលករជំនាញជនបរទេសដែលខ្លួនបានទទួល តាំងពីមុនចូលប្រទេសជប៉ុន ក្រោយចូលប្រទេស ពេលធ្វើការងារ និង ភាពចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃផងដែរ។

 

ផែនការជំនួយ គឺស្រដៀងទៅនឹង ថ្នាក់បង្រៀនសិក្ខាកាមហាត់ជំនាញដែរ។

ប៉ុន្តែ ក្រុមហ៊ុនបញ្ជូនក្នុងតំបន់ក្រៅប្រទេស ក្នុងប្រព័ន្ធពលករជំនាញមិនអាចអនុវត្តន៍ផែនការជំនួយជំនួសក្រុមហ៊ុនទទួលបានទេ។

នាកដែលអាចរៀបចំ និង អនុវត្តន៍ផែនការជំនួយនោះគឺ ក្រុមហ៊ុនទទួលខ្លួនឯង ឬក៏ជាក្រុមហ៊ុនជំនួយការចុះឈ្មោះដែលទទួលបានការផ្ទេរតួនាទីពីក្រុមហ៊ុនទទួលប៉ុណ្នោះ។

ចំណុចនៃផែនការជំនួយ ហើយនឹង ក្រុមហ៊ុនជំនួយការចុះឈ្មោះ មានពន្យល់ដូចខាងក្រោម៖

 

ចំណាយលើផែនការជំនួយគឺជាបន្ទុករបស់ក្រុមហ៊ុនទទួល

ចំណាយលើការអនុវត្តន៍ផែនការជំនួយចំពោះពលករជំនាញកម្រិត១ គឺជាបន្ទុករបស់ក្រុមហ៊ុនទទួល។

ថ្លៃកម្រៃជើងសារ និង ថ្លៃជំនួយជាដើម ដែលក្លាយជាកាតព្វកិច្ចត្រូវបានហាមឃាត់មិនអោយដាក់ជាបន្ទុករបស់សាមីជនជាតិបរទេសឡើយ។

ឧទាហរណ៍ថា ថ្លៃជូនដំណើរ និង ទទួលនៅព្រលានយន្តហោះត្រូវដាក់បញ្ចូលទៅក្នុងផែនការជំនួយ។

ការចំណាយនៅពេលនោះ ដូចជាថ្លៃសាំង ថ្លៃរថភ្លើងជាដើម មិនត្រូវដាក់ជាបន្ទុកអោយពលករជនបរទេសឡើយ។

 

ក្រុមហ៊ុនអាចផ្ទេរកាតព្វកិច្ចក្នុងការគាំទ្រទាំងស្រុងទៅអោយក្រុមហ៊ុនជំនួយការចុះឈ្មោះបាន

បើសិនជាក្រុមហ៊ុនលំបាកក្នុងការអនុវត្តន៍ផែនការជំនួយ ក្រុមហ៊ុនអាចផ្ទេរផែនការជំនួយទាំងស្រុងអោយទៅក្រុមហ៊ុនជំនួយការចុះឈ្មោះអនវត្តន៍ជំនួសបាន។

ក្រុមហ៊ុនជំនួយការចុះឈ្មោះ ជាប្រព័ន្ធជូនដំណឹងមួយ ក្រុមហ៊ន អង្គភាព ឬឯកជនដែលអាចបំពេញបទដ្ឋានបាននឹងត្រូវបានទទួលស្គាល់។

ហើយបើអាចបំពេញលក្ខខ័ណ្ឌបាន អង្គភាពគ្រប់គ្រងសិក្ខាកាម(សហជីព)ក៏អាចចុះបញ្ជីជាអង្គភាពជំនួយការចុះឈ្មោះបានដែរ។

ក្រុមហ៊ុនជំនួយការចុះឈ្មោះ ពេលទទួលបានការផ្ទេរសិទ្ធអោយអនុវត្តន៍ផែនការជំនួយហើយ មិនអាចផ្ទេរសិទ្ធបន្តទៅអោយបុគ្គលទី៣ បានទេ។

ដូច្នេះហើយ ឧទាហរណ៍ថា អង្គភាពគ្រប់គ្រងដែលទទួលបានការផ្ទេរសិទ្ធក្នុងការអនុវត្តន៍ផែនការជំនួយចង់ពឹងអោយក្រុមហ៊ុនបញ្ជូនក្នុងតំបន់ជួយត្រឹមតែលើការណែនាំពលករមុនពេលចូលប្រទេសជប៉ុន ក៏គិតថាមិនបានដែរ។

ប៉ុន្តែ អាចស្នើរសុំអោយជួយក្នុងផែនការជំនួយក្នុងតួនាទីជា អ្នកបកប្រែផ្ទាល់មាត់បាន។

 

សរុបសេចក្តីៈ ប្រព័ន្ធពលករជំនាញគឺជា ប្រព័ន្ធដែលក្រុមហ៊ុនអាចទទួលពលករបានកាន់តែទូលាយជាងមុន

ビルが立ち並ぶ様子

ប្រព័ន្ធពលករជំនាញ លើសពីការងារសំអាតអារគារ ផលិតចំណីអារហារ និង សេវាស្នាក់នៅ ជាប្រព័ន្ធដែលអាចទទួលជនបរទេសបានច្រើនជំនាញទូលាយជាងប្រព័ន្ធហាត់ជំនាញ។

ដោយសារតែការទទួលពលករ ក៏អាចទទួលនៅក្នុងប្រទេសជប៉ុនបានដែរ ក្រុមហ៊ុនដែលយល់ថាប្រព័ន្ធពលករជំនាញមានភាពសាកសមជាងប្រព័ន្ធហាត់ជំនាញក៏មានលេចឡើងផងដែរ។

នៅពេលនោះ ខុសពីប្រព័ន្ធហាត់ជំនាញ សូមទទួលដឹងថាជាមូលដ្ឋានគឺការធ្វើកិច្ចសន្យាការងាររវាងក្រុមហ៊ុនបញ្ជូន និង ជនជាតិបរទេសដោយផ្ទាល់។

ហើយ សូមបញ្ជាក់អោយច្បាស់ថាតួនាទីក្នុងការគាំទ្រពលករជំនាញកម្រិត១ គឺជាបន្ទុករបស់ក្រុមហ៊ុនទទួល។

ចំណាយសម្រាប់ការគាំទ្រ មិនអនុញ្ញាត្តិអោយដាក់ជាបន្ទុកទៅអោយជនបរទេសឡើយ។

សូមប្រើប្រាស់ការណែនាំរបស់ក្រុមហ៊ុនបញ្ជូនក្នុងតំបន់ រៀបចំប្រព័ន្ធជំនួយសំរាប់ទទួល បើចំបាច់សូមធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនជំនួយការចុះឈ្មោះ វាជាកូនសោធ្វើអោយការទទួលពលករជំនាញអាចប្រព្រឹត្តទៅដោយរលូន។