ពន្យល់ទាំងស្រុងអំពី ប្រភេទការងារទាំង ១៤ ដែលអាចទទួលបានយោងលើច្បាប់អន្តោប្រវេសន៍ថ្មី「ពលករជំនាញ」

ទោះបីជាសំណើកែប្រែច្បាប់ជនភៀសខ្លួន និង អន្តោប្រវេសន៍ត្រូវបានសម្រេចហើយក៏ដោយ ក៏ប្រហែលជានៅមានអ្នកមានចំងល់ថា តើការងារសម្រាប់ពលករជំនាញជនជាតិបរទេសមានអ្វីខ្លះ?

ដូច្នេះហើយ លើកនេះយើងនឹងធ្វើការបកស្រាយអំពី ចំនួន និង ប្រភេទការងារដែលទទួលសម្រាប់ពលករជំនាញកម្រិត១

(ទាក់ទងនឹង ពលករជំនាញកម្រិត២ នៅពេលដែលមានការសំរេច យើងនឹងធ្វើការបកស្រាយបន្ថែមទៀត។)

អំពីប្រភេទការងារដែលអាចទទួលបាន

スケッチをする作業員

ប្រភេទការងារដែលអាចទទួលបានមានដូចខាងក្រោម៖

・かいご ថែទាំ

・ビルクリーニング សំអាតអារគារ

・のうぎょう កសិកម្ម

・ぎょぎょう នេសាទ

・いんしょくりょうひん せいぞうぎょう ផលិតចំណីអារហារ(រួមបញ្ចូលការកែឆ្នៃជលផល)

・がいしょく អារហារដ្ឋាន

・そけいざいさんぎょう(ちゅうぞうなど) ឧស្សាហកម្មផលិតសំភារៈ(សិប្បកម្មដែកជាដើម)

・さんぎょうきかいせいぞうぎょう ឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីន

・でんき・でんしじょうほうかんれんさんぎょう ឧស្សាហកម្មផលិតគ្រឿងអគ្គិសនី និង អេឡិចត្រូនិច

・じどうしゃせいびぎょう ថែទាំ និង ជួសជុលរថយន្

・こうくうぎょう(くうこうグランドハンドリング・こうくうきせいびなど) ការងារនៅព្រលានយន្តហោះ(រៀបចំលានយន្តហោះឡើងចុះ. ថែទាំម៉ាស៊ីនយន្តហោះ)

・しゅくはくぎょう សេវាស្នាក់នៅ(រៀបចំបន្ទប់ស្នាក់នៅជាដើម)

・けんせつぎょう ការងារសំណង់

・ぞうせん・せんようこうぎょう ការងារផលិតនាវា និង គ្រឿងបំលាស់

មាន ១៤ប្រភេទការងារ។

ចំនួនមនុស្សដែលអាចទទួលបាន

ប្រភេទការងារ ចំនួនមនុស្សដែលទទួល (ឆ្នាំ ២០១៩) ចំនួនមនុស្សទទួលបូកបន្ត(៥ឆ្នាំ)
ការងារថែទាំ ៥.០០០នាក់ ៥០.០០០~៦០.០០០នាក់
ការងារសំអាតអារគារ ២.០០០~៧.០០០នាក់ ២៨.០០០~៣៧.០០០នាក់
ការងារកសិកម្ម ៣.៦០០~៧.៣០០នាក់ ១៨.០០០~៣៦.៥០០នាក់
ការងារនេសាទ ៦០០~៨០០នាក់ ៧.០០០~៩.០០០នាក់
ការងារផលិតចំណីអារហារ ៥.២០០~៦.៨០០នាក់ ២៦.០០០~៣៤.០០០នាក់
ការងារអារហារដ្ឋាន ៤.០០០~៥.០០០នាក់ ៤១.០០០~៥៣.០០០នាក់
ឧស្សាហកម្មផលិតសំភារៈ ៣.៤០០~៤.៣០០នាក់ ១៧.០០០~២១.៥០០នាក់
សិប្បកម្មផលិតសំភារៈ ៨៥០~១.០៥០នាក់ ៤.២៥០~៥.២៥០នាក់
ការងារផលិតគ្រឿង អគ្គីសនី និង អេឡិចត្រូនិច ៥០០~៦៥០នាក់ ៣.៧៥០~៤.៧០០នាក់
ថែទាំ និង ជួសជុលរថយន្ត ៣០០~៨០០នាក់ ៦.០០០~៧.០០០នាក់
ការងារនៅព្រលានយន្តហោះ ១០០នាក់ ១.៧០០~២.២០០នាក់
ការងារសេវាស្នាក់នៅ ៩៥០~១.០៥០នាក់ ២០.០០០~២២.០០០នាក់
ការងារសំណង់ ៥.០០០~៦.០០០នាក់ ៣០.០០០~៤០.០០០នាក់
ការងារផលិតនាវា និង គ្រឿងបំលាស់ ១.៣០០~១.៧០០នាក់ ១០.០០០~១៣.០០០នាក់

 

ឃើញថាមានការកំណត់យ៉ាងលំអិតអំពីចំនួនមនុស្សដែលទទួល ទៅតាមប្រភេទការងារនីមួយៗ។

ហើយឆ្នាំដំបូង ឆ្នាំ២០១៩ ត្រូវបានសន្មត់ថា ចំនួនដែលទទួលមាន ២៦២.៧០០នាក់ ~ ៣៤៥.១៥០នាក់ ។

សរុបសេចក្តី

តើលោកអ្នកអាចយល់បានទេ។

យើងឃើញថា ប្រភេទការងារដែលជួបបញ្ហាធនធានមនុស្សធ្ងនធ្ងរជាងគេត្រូវបាន កំណត់ចំនួនទទួលច្រើនជាងគេដែរ។

ប៉ុន្តែចំពោះវិស័យថែទាំវិញ មានមតិលើកឡើងថាចំនួនទទួលប៉ុន្នេះគឺមិនអាចដោះស្រាយបញ្ហាកង្វះធនធានមនុស្សលើវិស័យថែទាំបានទេ។

ចំពោះប្រភេទការងារនៃ ពលករជំនាញវគ្គ២ ដែលមិនមានកំណត់ពេលវេលានៃការស្នាក់នៅ ដោយសារតែពុំទាន់មានចំលើយច្បាស់លាស់ យើងខ្ញុំសូមលើកទៅបកស្រាយនៅពេលក្រោយទៀត។