ចំណុចដែលគួរប្រុងប្រយ័ត្នពេលដែលទទួលជនបរទេសអោយធ្វើការងារ! ៤ចំណុចដើម្បីជៀសវាងបញ្ហាទទួលបុគ្គលិកអោយធ្វើការងារ

ដោយសារតែអត្រាកំណើនមនុស្សចាស់ និង ថយចុះកុមារ បច្ចុប្បន្នជប៉ុនកំពុងមានបញ្ហាកង្វះធនធានមនុស្ស។ ជាវិធានការដើម្បីឆ្លើយតបទៅនឹង បញ្ហាកង្វះធនធានមនុស្ស ក្រុមហ៊ុនដែលមានគោលបំណងជួលជនបរទេសបានកំពុងមានការកើនឡើង។

ប៉ុន្តែ នៅពេលដែលទទួលជនបរទេសអោយធ្វើការងារ ខាងក្រុមហ៊ុនក៏ចំាបាច់ត្រូវយល់ដឹងអំពីលិខិតស្នាក់នៅអោយបានត្រឹមត្រូវ និង កត្តាចំាបាច់មួយចំនួនដែលត្រូវជូនដំណឹង។ បើសិនជាទទួលជនបរទេសអោយធ្វើការងារដោយពុំមានការយល់ដឹងទេ វាអាចក្លាយទៅជាបញ្ហាទទួលបុគ្គលិកធ្វើការងារខុសច្បាប់ជាដើម។

នៅទីនេះយើងខ្ញុំសូមធ្វើការណែនាំអីពីកត្តាមួយចំនួនដែលក្រុមហ៊ុន ឬក៏ ម្ចាស់កន្លែងការងារគួរប្រុងប្រយ័ត្នដើម្បីជៀសវាងពីបញ្ហានៅពេលដែលទទួលជនបរទេសអោយធ្វើការងារ។ បន្ទាប់ពីនេះគឺអ្វីដែលក្រុមហ៊ុនមានបំណងចង់ទទួលជនបរទេសគួរយកទៅធ្វើការពិចារណារ។

目次

ចំណេះដឹងមូលដ្ឋានទាក់ទង និង ការទទួលជនជាតិបរទេស! តើលិខិតស្នាក់នៅមានអ្វីខ្លះ?

នៅពេលដែលទទួលជនបរទេសអោយធ្វើការងារ ការងារសំខាន់ដំបូងដែលត្រូវដឹងគឺ លិខិតស្នាក់នៅ។ ជនជាតិបរទេសដែលធ្វើការងារនៅជប៉ុន តម្រូវអោយស្នើរសុំលិខិតស្នាក់នៅដែលត្រូវទៅនឹងការងារ។ តើលិខិតស្នាក់នៅគឺជាអ្វី? មុនពេលទទួលជនបរទេសអោយធ្វើការងារ គួរតែមានការស្វែងយល់ពីមូលដ្ឋាននៃលិខិតស្នាក់នៅ។

បើសិនជាទទួលជនបរទេសដែលកាន់លិខិតស្នាក់នៅមិនសមស្របអោយចូលធ្វើការងារវាអាចប្រឈមនឹងការទទួលពលករខុសច្បាប់។ ការស្វែងយល់ជាមុនថាតើលិខិតស្នាក់នៅបែបណាដែលត្រូវបានអនុញ្ញាតិអោយធ្វើការងារ វាគឺជាចំណុចសំខាន់មួយក្នុងការជៀសវាងពីបញ្ហាក្នុងពេលទទួលបុគ្គលិកបរទេស។

លិខិតស្នាក់នៅ ហើយនឹងប្រភេទរបស់វា៖ ស្វែងយល់អំពីលិខិតស្នាក់នៅដែលអាចធ្វើការងារបាន

លិខិតស្នាក់នៅគឺជា លិខិតដែលរាជរដ្ឋាភិបាលជប៉ុន អនុញ្ញាតិអោយជនបរទេសធ្វើសកម្មភាពជាក់លាក់ណាមួយ និង ពេលវេលាដែលអាចរស់នៅប្រទេសជប៉ុន។ មកដល់ត្រឹមឆ្នាំ ២០១៩ ខែមករា មានលិខិតស្នាក់នៅចំនួន ២៨ប្រភេទ ហើយយោងទៅតាមប្រភេទនិមួយៗ លក្ខខ័ណ្ឌនៃការស្នើរសុំក៏ខុសគ្នាដែរ។

・ប្រភេទការងារដែលអាចធ្វើបានដែលបានកំណត់ក្នុងវិសាលភាពនៃលិខិតស្នាក់នៅ

ការទូត, ការងារសាធារណៈ, គ្រូបង្រៀន, ការងារសិល្បៈ, ការងារសាសនា, សារពត៌មាន, ការងារវិជ្ចាជីវក្រិតខ្ពស់, ជំនួញ, ការងារគ្រប់គ្រង, ច្បាប់, ការងារគិតលុយ, វេជ្ជសាស្ត្រ, ស្រាវជ្រាវ, អប់រំ, ជំនាញបច្ចេកទេស, វិទ្យាសាស្ត្រសង្គម, កិច្ចការអន្តរជាតិ, ការផ្លាស់ប្តូរការងារក្នងក្រុមហ៊ុន, ការងារថែទាំ, កំសាន្ត(សំដែង), ជំនាញ, ជំនាញហាត់ការ, ពលករជំនាញ។

・លិខិតស្នាក់នៅដែលជាទូទៅមិនត្រូវបានអនុញ្ញាតិអោយធ្វើការងារ

សកម្មភាពវប្បធម៌, ស្នាក់នៅរយៈពេលខ្លី, សិក្សានៅបរទេស, ហ្វឹកហាត់ការងារ, មកជាមួយគ្រូសារ

・ លិខិតស្នាក់នៅដែលមិនហាមឃាត់ការងារ

អ្នកស្នាក់នៅអចិន្ត្រៃយ៍, អ្នកដែលបានរៀបការជាមួយជនជាតិជប៉ុន, អ្នកដែលបានរៀបការជាមួយអ្នកមានសិទ្ធរស់នៅអចិន្ត្រៃនៅប្រទេសជប៉ុន, អ្នកទទួលបានសិទ្ធរស់នៅក្នុងលក្ខខ័ណ្ឌពិសេស

លិខិតស្នាក់នៅ ៣ប្រភេទដែលប្រើច្រើននៅពេលទទួលជនជាតិបរទេសអោយធ្វើការងារ

រហូតដល់ចុងឆ្នាំ ២០១៧ ចំនួនជនជាតិបរទេសដែលប្រើប្រាស់លិខិតការងាររស់នៅ និងធ្វើការងារនៅប្រទេសជប៉ុន បានកើនឡើងដល់ ២៣ម៉ឺននាក់។

ពេលដែលទទួលជនបរទេសអោយចូលធ្វើការងារ ត្រូវធ្វើការស្នើរសុំលិខិតស្នាក់នៅតម្រូវទៅនឹងខ្លឹមសារនៃការងារ។

ជាទូទៅ ប្រភេទលិខិតស្នាក់នៅដែលមានការស្នើរសុំច្រើនជាងគេមាន ៣ប្រភេទដូចខាងក្រោម៖

・ជំនាញបច្ចេកទេស, វិទ្យាសាស្ត្រសង្គម, កិច្ចការអន្តរជាតិ

ការងារបច្ចេកទេស ការងារជំនាញ ដែលទាក់ទងទៅនឹងជំនាញបច្ចេកទេស។

អ្នកសរសេរកម្មវិធី, អ្នកទីផ្សារ, គណនេយ្យ, ផ្សព្វផ្សាយ, អ្នកបកប្រែរផ្ទាល់មាត់ និងប្រភេទការងារជាច្រើនប្រភេទ។ បែងចែកពីការងារធម្មតា វាតម្រូវអោយមានប្រវត្តិការងារ និង ប្រវត្តិសិក្សាដែលពាក់ព័ន្ធទៅនឹង ការងារជំនាញ។

・ការផ្ទេរការងារ ក្នុងក្រុមហ៊ុន

លិខិតស្នាក់នៅដែលត្រូវបានប្រើប្រាស់នៅពេលដែលមានការផ្ទេរការងារពីសាខាក្រុមហ៊ុននៅក្រៅប្រទេស ឬការផ្ទេរពីក្រុមហ៊ុនមេ។

・ជំនាញ

លិខិតស្នាក់នៅដែលប្រើប្រាស់សម្រាប់ទទួលជនបរទេសដែលជា ចុងភៅម្ហូបចិន ចុងភៅម្ហូបបារាំងជាដើមដែលមិនអាចរកបាននៅក្នុងប្រទេសជប៉ុន។ ផ្នែកដែលអាចប្រើបាន និង ចំនួនឆ្នាំនៃបទពិសោធន៍ត្រូវបានកំណត់យ៉ាងលំអិត។

សិក្ខាកាមហាត់ការដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍មកប្រទេសជប៉ុនដើម្បីសិក្សាជំនាញពីប្រទេសជប៉ុនក៏មានការកើនឡើងដែរ គឺមានជាង ២៥ម៉ឺននាក់។

ខាងលើនេះគឺជាមូលដ្ឋានលិខិតស្នាក់នៅដែលគួរតែយល់ដឹងទុកជាមុនពេលដែលចង់ទទួលជនបរទេសអោយ ធ្វើការងារ។ ឈរលើមូលដ្ឋានខាងលើ យើងនឹងពន្យល់លំអិតអំពី ៤ចំណុចដើម្បីបញ្ជៀសបញ្ហានៅពេលទទួលបុគ្គលិកអោយធ្វើការងារ។

១ ក្នុងចំណោមនោះ៖ ចំណុចដែលគួរប្រុងប្រយ័ត្នពេលទទួលជនបរទេសអោយធ្វើការងារ! តើលិខិតស្នាក់នៅដែលអាចធ្វើការងារបានអាចទទួលអោយធ្វើការងារបានភ្លាមៗទេ?

ជនជាតិបរទេសដែលកំពុងរស់នៅជប៉ុនរយៈពេលមធ្យម និង រយៈពេលវែង ជាទូទៅគឺមានលិខិតស្នាក់នៅរួចជាស្រេចហើយ។ ត្រូវបញ្ចាក់ថា ជនបរទេសដែលមកដាក់ពាក្យសុំធ្វើការងារ ថាតើពួកគេកាន់លិខិតស្នាក់នៅបែបណា។

ដើម្បីបញ្ជាក់លិខិតស្នាក់នៅ

● パスポート លិខិតឆ្លងដែន

● 在留カード ប័ណ្ណស្នាក់នៅ

មួយណាក្នុងចំណោមនោះអាចបញ្ជាក់បាន។

ក្នុងករណីអ្នកទេសចរដែលរស់នៅជប៉ុនរយៈពេលខ្លី យើងអាចពិនិត្យលិខិតឆ្លងដែន។ សម្រាប់ជនបរទេសដែលរស់នៅជប៉ុនរយៈពេលមធ្យម និង រយៈពេលយូរ ជាទូទៅគឺអាចបញ្ជាក់បានតាមរយៈប័ណ្ណស្នាក់នៅ។

ក្នុងករណីដែលទទួលជនបរទេសដែលមានលិខិតស្នាក់នៅមិនត្រូវទៅនឹងខ្លឹមសារនៃការងារអោយធ្វើការ ក្រោយពីធ្វើកិច្ចសន្យាការងារ ត្រូវស្នើរសុំលិខិតស្នាក់នៅសារជាថ្មី ឬក៏ ត្រូវធ្វើសេចក្តីជូនដំណឹងដើម្បីធ្វើការកែរប្រែរលិខិតស្នាក់នៅ។

ករណីដែលមិនចាំបាច់ត្រូវស្នើរសុំលិខិតស្នាក់នៅសារជាថ្មី

លិខិតស្នាក់នៅ ៤ប្រភេទខាងក្រោម មិនមានការដាក់កំរិតមិនអោយធ្វើការងារទេ។ ដូច្នេះហើយ នៅពេលដែលទទួលអោយធ្វើការងារមិនចំាបាច់ត្រូវស្នើរសុំលិខិតស្នាក់នៅជាថ្មីទេ ហើយអាចធ្វើការងារបានតែម្តង។ ដោយសារតែវាមិនចាំបាច់ត្រូវបារម្មណ៍ថាក្រោយពីទទួលអោយធ្វើការងារហើយលិខិតស្នាក់នៅអាចអនុញ្ញាតិអោយធ្វើការងារឬមួយក៏អត់ ទាំំងអ្នកទទួលអោយធ្វើការងារ ទាំងបុគ្គលិកអាចចាប់ផ្តើមការងារបានដោយរលូន។

● 永住者 អ្នកទទួលបានសិទ្ធរស់នៅអចិន្ត្រៃ

● 日本人の配偶者等 អ្នកដែលបានរៀបការជាមួយជនជាតិជប៉ុន

● 永住者の配偶者等 អ្នកដែលបានរៀបការជាមួយអ្នកដែលបានសិទ្ធរស់នៅអចិន្ត្រៃ

● 定住者 អ្នកដែលទទួលបានសិទ្ធរស់នៅក្នុងលក្ខខ័ណ្ឌពិសេសណាមួយ

ករណីដែលចាំបាច់ត្រូវស្នើរសុំលិខិតស្នាក់នៅសាជាថ្មី ដោយយោងទៅតាមខ្លឹមសារការងារ

ទោះបីជាជនបរទេសដែលលោកអ្នកមានគម្រោងទទួលអោយធ្វើការងារមានលិខិតស្នាក់នៅដែលអនុញ្ញាតិអោយធ្វើការងារក៏ដោយ វាត្រូវបានប្រើប្រាស់ក្នុងក្រុមហ៊ុនឯកជនមួយ ហើយមិនអាចកំណត់បានថា លិខិតស្នាក់នៅនោះអាចយកទៅប្រើបន្តបានទេ។ ឧទាហរណ៍៖ ជនជាតិបរទេសដែលកាន់លិខិតស្នាក់នៅ「ជំនាញ」 ហើយធ្វើការងារជាចុងភៅ បានផ្ទេរការងារមកធ្វើការងារជាអ្នកទិផ្សារអោយក្រុមហ៊ុននាំចេញនាំចូលចំណីអារហារ ដូច្នេះ លិខិតស្នាក់នៅ「ជំនាញ」 មិនមែនជាប្រភេទត្រឹមត្រូវទេ។

តម្រូវអោយស្នើរសុំ លិខិតស្នាក់នៅដែលអនុញ្ញាតិអោយធ្វើការងារជំនាញ 「ជំនាញបច្ចេកទេស . វិទ្យាសាស្ត្រសង្គម .កិច្ចការអន្តរជាតិ」។ ផ្សេងពីនេះទៀត ក្នុងករណីដែលជនជាតិបរទេសដែលបានធ្វើការងារជាគណនេយ្យដោយកាន់លិខិតស្នាក់នៅ「ជំនាញបច្ចេកទេស. វិទ្យាសាស្ត្រសង្គម. កិច្ចការអន្តរជាតិ」 ត្រូវផ្លាស់ប្តូរការងារ មកធ្វើជាអ្នកគ្រប់គ្រង ប្រហែលជាត្រូវប្តូរលិខិតស្នាក់នៅទៅជាប្រភេទ 「ជំនួញ. គ្រប់គ្រង」វិញ។ ប្រភេទលិខិតស្នាក់នៅដែលជនបរទេសកាន់ វាត្រូវទៅនឹងខ្លឹមសារនៃការងាររបស់ក្រុមហ៊ុនរបស់លោកអ្នកដែរទេ ត្រូវតែធ្វើការបញ្ចាក់អោយបានច្បាស់លាស់។

ទី២ ក្នុងចំណោមនោះ៖ វិធានការទប់ស្កាត់បញ្ហា! សិស្សបរទេសមិនមែនសុទ្ធតែអាចធ្វើការងារក្រៅម៉ោងបានទាំងអស់ទេ។

ពេលដែលទទួលជនបរទេសអោយធ្វើការងារ អ្វីដែលគួរប្រុងប្រយ័ត្នបំផុតនោះគឺ ប្រភេទការងារក្រៅម៉ោង។ អ្នកទទួលភ្ញៀវនៅអារហារដ្ឋាន បុគ្គលិកនៅកូនផ្សារទំណើប គេឃើញមានបុគ្គលិកជាជនជាតិបរទេសកាន់តែច្រើនឡើង។

ប៉ុន្តែ ការងារដែលត្រូវបានបែងចែកជាប្រភេទការងារសាមញ្ញបែបនេះ មិនត្រូវបានអនុញ្ញាតិអោយស្នើរសុំលិខិតស្នាក់នៅ អាចធ្វើការងារបានទេ។ ដូច្នេះតើពួកគេ កំពុងធ្វើការងារដោយកាន់ លិខិតស្នាកនៅប្រភេទអ្វីដើម្បីធ្វើការងារ។

ជាដំបូង អ្វីដែលអាចគិតដល់នោះគឺ អ្នកដែលកាន់លិខិតស្នាក់នៅប្រភេទ អ្នកដែលទទួលបានសិទ្ធរស់នៅអចិន្ត្រៃ អ្នកដែលបានរៀបការជាមួយជនជាតិជប៉ុនជាដើមដែលមិនមានការកំហិតការងារ។ ដោយសារតែមិនមានការកំហិតការងារ ពួកគេអាចដាក់ពាក្យជា បុគ្គលិកតាមផ្សារទំនើបតូចៗ អ្នកគិតលុយតាមផ្សារទំនើប ការងារក្រៅម៉ោង ជាដើម។

ជាបន្ទាប់ដែលមានច្រើននោះគឺ ប្រភេទលិខិតស្នាក់នៅ ជានិស្សិត និង មកជាមួយគ្រូសារ។ ជាពិសេសជនជាតិបរទេសដែលមកប្រទេសជប៉ុនក្នុងគោលបំណង មកសិក្សា ដើម្បីអាចសន្សំលុយបង់សាលា និង ចំណាយប្រចំាថ្ងៃបាន ពួកគេធ្វើការងារក្រៅម៉ោង។

និស្សិតបែបនេះ មុននឹង អាចធ្វើការងារក្រៅម៉ោងបាន ពួកគេត្រូវទៅសុំការអនុញ្ញាតិធ្វើសកម្មភាពក្រៅពីមានចែងនៅក្នុង លិខិតស្នាក់នៅ។

ទី៣ ក្នុងចំណោមនោះ៖ សូមប្រុងប្រយ័ត្នចំពោះក្រុមអ្នកឈ្មួញកណ្តាលបោកប្រាស់! ការធ្លាក់ចុះទៅក្នុងរណ្តៅ នៃការបោកប្រាស់ និង ការងារមិនស្របច្បាប់។

នៅពេលដែលចង់ទទួលជនបរទេសអោយធ្វើការងារ លោកអ្នកក៏អាចពឹងក្រុមហ៊ុនរៀបចំ បញ្ជូន និង ណែនាំធនធានមនុស្សផងដែរ។ ដោយសារតែក្រុមហ៊ុនឈ្មួញកណ្តាល មានទំនាក់ទំនងជាមួយអ្នកឯកទេសផ្តល់សេវាដាក់ស្នើរលិខិតរដ្ឋបាល ហើយភាគច្រើនគឺមានសេវាស្នើរសុំ លិខិតស្នាក់នៅផងដែរ។ ប៉ុន្តែនៅក្នុងនោះក៏មានក្រុមឈ្មួញកណ្តាលដែលខិលខូច ផងដែរ។ ពួកគេបោកប្រាស់ជនជាតិបរទេស ហើយអោយធ្វើការងារដែលមានខ្លឹមសារខុសទៅនឹង លិខិតស្នាក់នៅបានអនុញ្ញាតិជាដើម ជាទូទៅ គឺពួកគេណែនាំជនបរទេសដែលមានលក្ខខ័ណ្ឌ ប្រវត្តិសិក្សា ប្រវត្តិការងារមិនគ្រប់គ្រាន់ទៅតាមលក្ខខ័ណ្ឌនៃការស្នើរសុំលិខិតស្នាក់នៅ។

សកម្មភាពបែបនេះ វាក្លាយទៅជា ការធ្វើការងារខុសច្បាប់ ហើយអ្នកដែលទទួលអោយធ្វើការងារក៏អាចនឹងត្រូវបង់ផាកពិន័យផងដែរ។ បើយោងទៅតាមច្បាប់អន្តោប្រវេសន៍ត្រូវជាប់ទោស ៣ឆ្នាំចុះ និង ផាកពិន័យ ៣០០ម៉ឺនយេនចុះ។ លិខិតស្នាក់នៅ មានលក្ខខ័ណ្ឌស្នើរសុំខុសគ្នាទៅតាមប្រភេទនីមួយៗ។ សូមកុំចាញបោកការល្បួងរបស់ឈ្មួញខិលខូច ដោយសារតែពួកគេនិយាយថា មិនអីទេៗ នាំអោយលោកអ្នក កា្លយទៅជាអ្នកទទួលពលករបរទេសខុសច្បាប់។

ទី ៤ក្នុងចំណោមនោះ៖ ចំណុចដែលគួរប្រុងប្រយ័ត្នក្រោយពេលទទួលជនបរទេសអោយធ្វើការងារ! សូមធ្វើការរាយការណ៍

បង់ថ្លៃអោយបានច្បាស់លាស់

ទទួលជនបរទេសអោយធ្វើការងារ ហើយស្នើរសុំលិខិតស្នាក់នៅដោយជោគជ័យ។ ហើយអាចចាប់ផ្តើមការងារបាន មិនមែនមានន័យថា ចប់សប់គ្រប់នោះទេ។ ចំពោះក្រុមហ៊ុនដែលទទួលពលករជនបរទេស ត្រូវមានកាតព្វកិច្ចរាយការណ៍អំពី ស្ថានភាពនៃការជួលជនបរទេស។ ការរាយការនេះអាចធ្វើតាមរយៈអនឡាញ ឬក៏តាមរយៈកម្មវិធី (ហាឡូវើក) ទៅកាន់រដ្ឋមន្ត្រី ការងារ សុខភាព និង សុខមាលភាព។ វាត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងស្ថានភាពនៃការទទួលជនបរទេសអោយបានល្អ។

ត្រូវសរសេរឈ្មោះជនបរទេសដែលបានទទួលអោយធ្វើការងារ លិខិតស្នាក់នៅ រយៈពេលនៃការស្នាក់នៅ។ នៅពេល ដែលភ្លេច ឬក៏រាយការណ៍កុហក់ នឹងត្រូវផាកពិន័យជាទឹកប្រាក់ ៣០ម៉ឺនយេនចុះ។ គោលដៅមិនមែនសម្រាប់តែបុគ្គលិកពេញសិទ្ធប៉ុណ្ណោះទេ ជនបរទេសដែលធ្វើការងារក្រៅម៉ោងក៏ត្រូវធ្វើដូចគ្នាដែរ។ (ប៉ុន្តែ ចំពោះលិខិតស្នាក់នៅសម្រាប់「ការទូត」 「កិច្ចការសាធារណៈ」 ហើយនឹង 「អ្នកទទួលបានសិទ្ធរស់នៅអចិន្ត្រៃជាពិសេស」ត្រូវបានលើកលែង)។ ហើយ ការយល់ថាដោយសារតែកំលាំងពលកម្មជនបរទេស មានតំលៃថោកនោះគឺជាការយល់ខុស។ ទោះបីជាជនជាតិបរទេសក៏ដោយ ក្រុមហ៊ុនត្រូវតែ គោរពទៅតាមប្រាក់ឈ្នួលអប្បបរមា ដែលបានកំណត់។

ក្នុងករណី ដែលជនបរទេសកាន់លិខិតស្នាក់នៅ ដែលអាចធ្វើការងារបាន អាចទទួលបានលក្ខខ័ណ្ឌ「(ការងារដែលមានខ្លឹមសារដូចគ្នា)ប្រាក់ឈ្មួលដូចទៅនឹងជនជាតិជប៉ុន」ផងដែរ។

សរុបសេចក្តីៈ បើសិនជាមានកង្វល់ក្នុងការទទួលជនបរទេស លោកអ្នកអាចទៅប្រឹក្សាជាមួយក្រុមហ៊ុនជំនាញខាងធនធានមនុស្សក៏បាន

ក្នុងការទទួលជនបរទេសអោយធ្វើការងារ អ្វីដែលសំខាន់គឺលិខិតស្នាក់នៅ។

តើលិខិតស្នាក់នៅដែលលោកអ្នកកំពុងកាន់ជាប្រភេទអ្វី? នៅពេលដែលទទួលបុគ្គលិកក្នុងក្រុមហ៊ុន ថាតើលិខិតស្នាក់នៅបែបណា ដែលត្រូវជាមួយនឹងការងាររបស់អ្នក? សូមធ្វើការស្វែងយល់អោយបានច្បាស់លាស់។ ការទទួលជនបរទេសអោយធ្វើការងារដែលមានខ្លឹមសារខុសទៅនឹង អ្វីដែលបានអនុញ្ញាត្តិក្នុងលិខិតស្នាក់នៅ វាអាចប្រឈមទៅនឹង ការធ្វើការងារខុសច្បាប់។

ហើយក្នុងករណី អ្នកទទួលជនបរទេសអោយធ្វើការងារក្រៅម៉ោង ដែលលិខិតស្នាក់នៅហាមមិនអោយធ្វើការងារ 「សិស្សបរទេស」「មកនៅជាមួយគ្រូសារ」អាចទទួលអោយធ្វើការងារបាន ២៨ម៉ោងក្នុងមួយ សប្តាហ៍ ហើយចាំបាច់ត្រូវស្នើរសុំការអនុញ្ញាត្តិធ្វើសកម្មភាពក្រៅជាមុនសិន។

បើសិនជាចង់បានធនធានមនុស្សដែលមានជំនាញ និង ប្រវត្តិសិក្សា និង បទពិសោធការងារច្បាស់លាស់ លោកអ្នកក៏អាចមានជម្រើសក្នុងការពឹកពាក់ទៅក្រុមហ៊ុនជំនាញធនធានមនុស្សផងដែរ។ ដោយសារតែក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយ អ្នកជំនាញរៀបចំ និងដាក់ស្នើរលិខិតរដ្ឋបាល លោកអ្នកអាចទទួលបានការប្រឹក្សាផ្នែកការស្នើរសុំលិខិតស្នាក់នៅផងដែរ។ បើសិនជាធ្វើការទំនាក់ទំនងដោយល្អ ការទទួលជួលជនបរទេសនឹងអាចប្រព្រឹត្តិទៅបានដោយរលូន។