ពន្យល់អំពី និតិវិធីនៃការទទួលពលករជនជាតិបរទេស និង ការណែនាំដែលត្រូវអនុវត្តន៍នៅពេលទទួល

 

ចង់ទទួលបុគ្គលិកជនជាតិបរទេស, នៅពេលនោះតើគួរចាប់ផ្តើមធ្វើអ្វីមុនគេ? ខុសពីការទទួលជនជាតិជប៉ុន នៅពេលសំភាសត្រូវត្រួតពិនិត្យអំពី ប្រវត្តិនៃការសិក្សា ប្រវត្តិការងារដែលមានសរសេរនៅក្នុងលិខិតស្នាក់នៅ, ការដាក់ពាក្យស្នើរសុំលិខិតស្នាក់នៅដែលចាំបាច់ជាដើម ជាជំហានដែលត្រូវធ្វើនៅពេលទទួលបុគ្គលិកជនជាតិបរទេស។

បើសិនជាទទួលបុគ្គលិកបរទេសដោយមិនយល់អំពីការណែនាំទេ ទោះបីជាលោកអ្នកទទួលហើយក៏ដោយ អាចនឹងមិនទទួលបានលិខិតស្នាក់នៅ ហើយមិនអាចធ្វើការបាន ដែលជាស្ថានភាពដែលភាគីទាំងសងខាងមិនប្រាថ្នាចង់បាន។ ទីនេះយើងនឹងពន្យល់អំពី មូលដ្ឋាននៃនិតិវិធីទទួលជនបរទេសដោយឈរលើការណែនាំរបស់ក្រសួងការងារនិង សុខមាលភាពសង្គម។

លោកអ្នកដែលកំពុងពិចារណាក្នុងការទទួលបុគ្គលិកជនជាតិបរទេស សូមយកទៅធ្វើជាជំនួយក្នុងការពិចារណា

 

目次

សេចក្តីណែនាំអំពីការទទួលបុគ្គលិកជនបរទេស! ចំណុចពីរដែលគួរយកចិត្តទុកដាក់នៅពេលសំភាស?

面接

ខុសពីការទទួលបុគ្គលិកជនជាតិជប៉ុន នៅពេលធ្វើសំភាសដើម្បីទទួលជនបរទេស មានចំណុចដែលគួរយកចិត្តទុកដាក់។ នោះគឺ 「មិនត្រូវមានការរើសអើងជាតិសាសន」ហើយនិង「ការបញ្ជាក់លើប័ណ្ណស្នាក់នៅ」

អំពាវនាវនិយោជក សូមធ្វើតាមការណែនាំរបស់ក្រសួងការងារ និង សុខមាលភាពសង្គម,

 

មិនត្រូវទទួលជនបរទេសដោយមានការរើសអើងជាតិសាសន៍

នៅពេលដែលប្រកាសជ្រើសរើសបុគ្គលិក ខ្លឹមសារនៃការជ្រើសរើសមិនត្រូវបញ្ជាក់អំពីសញ្ញាតិឡើយ។ ការសំរេចទទួលបុគ្គលិកដោយកំណត់ប្រភេទមនុស្ស ឬសញ្ជាតិ គឺជាទង្វើរើសអើង។

ច្បាប់ស្តង់ដាការងារ បានហាមឃាត់មិនអោយមានការរើសអើងទៅលើ「សញ្ជាតិ ជំនឿ ឬក៏តួនាទីក្នុងសង្គម」ឡើយ។ នៅពេលដែលលោកអ្នកផ្ញើរលិខិតប្រកាសជ្រើសរើសបុគ្គលិក ទៅសាកលវិទ្យាល័យ ឬក៏ប្រព័ន្ធ ហេឡូវើក លក្ខខ័ណ្ណនៃសញ្ជាតិជាដើម សូមកុំសរសេរ។

ឧទាហរណ៍ៈ ឃ្លាខាងក្រោម វាមានអត្ថន័យផ្ទុយទៅនឹង ច្បាប់ការងារដែលបានប្រកាសតាំងពីដំបូង ដោយមានអត្ថន័យបញ្ជាក់អំពីសញ្ជាតិ ដូច្នេះហើយមិនត្រូវបានទទួលស្គាល់ទេ។

✕ 「មិនកំណត់សញ្ជាតិ」「ស្វាគមន៍ជនជាតិបរទេស」

នៅពេលដែលសរសេរអំពីខ្លឹមសារនៃសមត្ថភាពលើសេចក្តីប្រកាសជ្រើរើសបុគ្គលិក ត្រូវសរសេរជាលក្ខខ័ណ្ណនៃមុខងារដែលពាក់ព័ន្ធ

○: 「ចេះភាសាជប៉ុនអាចប្រើប្រាស់បានក្នុងការរស់នៅប្រចាំថ្ងៃ」「មានសមត្ថភាពភាសាចិនប្រហែលនឹងជនជាតិដើម」

នៅពេលដែលមានបេក្ខជនដាក់ពាក្យ សូមធ្វើការជ្រើសរើសថាតើប្រវត្តិសិក្សា សញ្ញាប័ត្រ ហើយនឹង បទពិសោធន៍ការងារដែលសរសេរនៅលើលិខិតដាក់ពាក្យនោះវាដូចទៅនឹងអ្វីដែលលោកអ្នកកំពុងស្វែងរកឬក៏អត់។

 

សូមធ្វើការពិនិត្យលិខិតស្នាក់នៅពីរដង នៅពេលសំភាស និង នៅពេលទទួលអោយធ្វើការងារ

នៅពេលសំភាស សូមធ្វើការបញ្ជាក់អំពីលិខិតស្នាក់នៅដោយផ្ទាល់មាត់

ចំណុចដែលសំខាន់ មាន ៣ដូចខាងក្រោម៖

  • ប្រភេទនៃលិខិតស្នាក់នៅ
  • រយៈពេលកំណត់នៃការស្នាក់នៅ
  • មានការអនុញ្ញាត្តិសម្រាប់ការធ្វើសកម្មភាពក្រៅដែរឬអត់

ខ្លឹមសារបែបនេះ អាចធ្វើការពិនិត្យបានលើ ប័ណ្ណស្នាក់នៅ ឬលើលិខិតឆ្លងដែន។ នៅពេលសំភាស ប័ណ្ណស្នាក់នៅមិនចាំបាច់ត្រូវបង្ហាញទេ។ នៅពេលដែលសម្រេចទទួលហើយ ត្រូវបញ្ជាក់ថាតើខ្លឹមសារដែលបានស្តាប់នៅពេលសំភាស ហើយនិង ខ្លឹមសារដែលមានសរសេរនៅលើលិខិតស្នាក់នៅវាខុសគ្នាដែរឬទេ?

ប្រភេទលិខិតស្នាក់នៅ រយៈពេលកំណត់នៃការស្នាក់នៅជាដើមគឺជាពត៌មានផ្ទាល់ខ្លួន។ ដូច្នេះហើយ តម្រូវអោយមានការប្រុងប្រយ័ត្ន និងគោរពភាពឯកជនភាពរបសសាមីខ្លួន។

 

តើចំណុចអ្វីដែលគួរចងចាំដើម្បីជៀសវាងពីបញ្ហាទាក់ទងនឹង លិខិតស្នាក់នៅ?

トラブルを回避するためには

ក្រោយពីសម្រេចទទួល ត្រូវធ្វើកិច្ចសន្យាការងារ។ នៅពេលដែលធ្វើហើយ ត្រូវយកចិត្តទុកដាក់លើ ៣ចំណុចខាងក្រោម៖

 

តើខ្លឹមសារនៃការងារដែលទទួលអោយធ្វើ ដូចទៅនឹងលក្ខខ័ណ្ណដែលមាននៅក្នុងលិខិតស្នាក់នៅដែរទេ?

ករណីជនបរទេសដែលអ្នកមានគម្រោងទទួល ចាំបាចត្រូវធ្វើ ឬកែប្រែលិខិតស្នាក់នៅ កិច្ចសន្យាការងារជាឯកសារមួយដែលត្រូវដាក់ទៅការិយាល័យអន្តោប្រវេសន៍។

ដូច្នេះហើយ សូមសរសេរខ្លឹមសារនៃការងារ អោយដូចទៅនឹង ខ្លឹមសារនៃលក្ខខណ្ណដែលមានចែងនៅក្នុងលិខិតស្នាក់នៅ។ នៅពេលដែលលក្ខខ័ណ្ណនៃការស្នើរសុំលិខិតស្នាក់នៅ ខុសទៅនឹង ខ្លឹមសារការងារដែលសរសេរនៅលើកិច្ចសន្យាការងារ វាអាចធ្វើអោយលិខិតស្នាក់នៅមិនត្រូវបានអនុញ្ញាតិឡើយ។

 

ក្រោយពីចុះកិច្ចសន្យាការងាររួចហើយ បែជាមិនអាចស្នើរសុំលិខិតស្នាក់នៅបាន

ក្នុងករណីដែលជនបរទេសផ្ទាល់ដែលគ្មានលិខិតស្នាក់នៅត្រឹមត្រូវទេ ការទទួលបុគ្គលិកអាចធ្វើទៅបានបន្ទាប់ពីទទួលបានលិខិតស្នាក់នៅហើយ។

ដោយសារតែការស្នើរសុំលិខិតស្នាក់នៅ ធ្វើឡើងក្រោយការចុះកិច្ចសន្យាការងារ ទោះបីជាកិច្ចសន្យាការងារត្រូវបានធ្វើឡើងហើយក៏ដោយ មិនត្រូវបានទទួលការអនុញ្ញាតិអោយស្នាក់នៅហើយមិនអាចធ្វើការបានក៏មានដែរ។

ដូច្នោះហើយ នៅលើកិច្ចសន្យាការងារ សូមសរសេរឃ្លាថាអាចធ្វើការងារបាន「ក្រោយពីទទួលបានលិខិតស្នាក់នៅ」ហើយសូមពន្យល់ទៅសាមីខ្លួនអោយយល់ផង។

 

មិនត្រូវអនុវត្តន៍មិនតម្លាភាព ដូចជាទៅលើប្រាក់ឈ្នួល រយៈពេលសាកល្បងការងារ ដោយយកមូលហេតុថាជាជនបរទេសឡើយ

ចំពោះប្រាក់ឈ្នួល ហើយនិង រយៈពេលសាកល្បងការងារត្រូវធ្វើអោយដូចការទទួលបុគ្គលិកជនជាតិជប៉ុនដែរ។ ដោយសារតែជនជាតិបរទេស ការកំណត់ពេលសាកល្បងការងារអោយវែង បន្ទាបប្រាក់ឈ្នួលអោយទាបជាដើមគឺមិនអាចទទួលយកបានទេ។

ក្នុងចំណោមអ្វីដែលបានរៀបរាប់ខាងលើ ប្រាក់ឈ្នួលត្រូវបានកំណត់នៅក្នុងលិខិតស្នាក់នៅថា 「ប្រាក់ឈ្នួលត្រូវបង់អោយដូចទៅនឹងជនជាតិជប៉ុនដែរ」

សូមធ្វើការកំណត់លក្ខខណ្ណនៃការងាររបស់ជនបរទេស អោយដូចទៅនឹង ជនជាតិជប៉ុនដែលធ្វើការងារក្នុងក្រុមហ៊ុនដូចគ្នា ដូចបុគ្គលិកដែលធ្វើការងារក្នុងកំរិតដូចគ្នា។

 

តើនិតិវិធីនៃការដាក់ពាក្យស្នើរសុំលិខិតស្នាក់នៅដូចម្តេច? តើមានភាពខុសគ្នាបែបណា រវាងការទទួលជនបរទេសក្នុងស្រុក និង ទទួលជនបរទេសពីក្រៅប្រទេស?

在留資格の申請

ក្រោយពីភាគីទាំងពីរឯកភាពលើខ្លឹមសារនៃកិច្ចសន្យាការងារហើយ ត្រូវដាក់ពាក្យស្នើរសុំលិខិតស្នាក់នៅដ៏សមរម្យមួយ។

ចំពោះមធ្យោបាយនៃការស្នើរសុំលិខិតស្នាក់នៅ ត្រូវបានបែកចែកជាពីរសំខាន់ៗ 「ជនជាតិបរទេសដែលនៅក្រៅប្រទេស」ហើយនិង 「ជនជាតិបរទេសដែលនៅជប៉ុនស្រាប់」

 

ចំពោះការទទួលជនជាតិបរទេសដែលនៅក្រៅប្រទេស ត្រូវស្នើរសុំ「លិខិតអនុញ្ញាត្តិស្នាក់នៅ」។

ក្នុងករណីជនជាតិបរទេសដែលអ្នកមានគម្រោងទទួល នៅក្រៅប្រទេស ក្រុមហ៊ុនទទួលត្រូវស្នើរសុំ 「លិខិតអនុញ្ញាតិស្នាក់នៅ」ទៅការិយាល័យអន្តោប្រវេសន៍។

មធ្យោបាយនេះ មានប្រសិទ្ធភាពកាត់បន្ថាយករណីដែលក្រោយពីចូលមកប្រទេសជប៉ុនហើយបែរជាមិនត្រូវបានអនុញ្ញាតិអោយស្នាក់នៅទៅវិញ។ នៅពេល លិខិតអនុញ្ញាតិស្នាក់នៅដែលបានស្នើរសុំ ត្រូវបានផ្ញើរមកដល់ ត្រូវផ្ញើរទៅសាមីខ្លួនដែលជាជនជាតិបរទេស។

យកលិខិតនេះទៅស្ថានទូតនៅឯបរទេស នោះលិខិតស្នាក់នៅនឹងត្រូវបានចេញអោយដោយរលូន។

ប៉ុន្តែ សុពលភាពនៃលិខិតនេះ មានរយៈពេល ៣ខែ ក្រោយថ្ងៃចេញ។ ក្រោយពីលិខិតនេះត្រូវបានចេញ សាមីខ្លួនចាំបាច់ត្រូវចូលប្រទេសជប៉ុនក្នុងចន្លោះពេល ៣ខែក្រោយ។

 

ពេលដែលទទួលជនបរទេសដែលកំពុងរស់នៅជប៉ុនរួចទៅហើយ「ការស្នើរសុំការអនុញ្ញាត្តិកែប្រែលិខិតស្នាក់នៅ」

ក្នុងករណីដែលជនជាតិបរទេសដែលលោកអ្នកមានគម្រោងទទួល កំពុងស្នាក់នៅប្រទេសជប៉ុនស្រាប់ ដំបូងត្រូវពិនិត្យលិខិតស្នាក់នៅ។

ពេលនោះ ក្នុងករណីដែល លិខិតស្នាក់នៅ ហើយនឹង ខ្លឹមសារនៃការងាររបស់ក្រោមហ៊ុនលោកអ្នកមិនត្រូវគ្នា លោកអ្នកត្រូវ 「ស្នើរសុំលិខិតអនុញ្ញាតិកែប្រែលិខិតស្នាក់នៅ」

ការស្នើរសុំលិខិតអនុញ្ញាតិកែប្រែលិខិតស្នាក់នៅ ធម្មតាសាមីខ្លួនជាអ្នកស្នើរសុំខ្លួនឯង។ ហើយផ្តោតសំខាន់ទៅលើ និស្សិតបរទេស និង អ្នកដែលប្តូរពីប្រភេទការងារផ្សេង។

ការចូលធ្វើការងារដែលមានមុខងារខុសទៅនឹង លិខិតស្នាក់នៅគឺជាការធ្វើការងារខុសច្បាប់។ ដាច់ខាតត្រូវ ទទួលបានលិខិតស្នាក់នៅដ៏សមរម្យហើយ ចាំចូលធ្វើការងារ។

 

បើលិខិតស្នាក់នៅដូចគ្នាទៅនឹងការងារ មិនចាំបាច់ត្រូវ ស្នើរសុំថ្មី ឬក៏កែប្រែឡើយ

នៅពេលដែលលិខិតស្នាក់នៅដែលបក្ខជនកាន់ មានលក្ខខ័ណ្ណដូចទៅនឹងខ្លឹមសារការងារ នៅក្រុមហ៊ុនរបស់លោកអ្នក ក្រោយពីទទួលហើយមិនចាំបាច់ត្រូវស្នើរសុំលិខិតស្នាក់នៅជាថ្មីឡើយ។

មុនពេលដែលលិខិតស្នាក់នៅដែលមាន ត្រូវផុតកំណត់ គាត់អាចធ្វើការងារបានដោយលិខិតស្នាក់នៅនោះ។ ប៉ុន្តែបើសិនជាចង់បញ្ជាក់ថា ខ្លឹមសារនៅក្នុងលិខិតស្នាក់នៅនោះពិតជាគ្របដណ្តប់លើខ្លឹមសារការងាររបស់ក្រុមហ៊ុនរបស់លោកអ្នកមែន សូមប្រើ 「ការស្នើរសុំលិខិតអនុញ្ញាតិធ្វើការងារ」

ការស្នើរសុំលិខិតអនុញ្ញាតិធ្វើការងារ គឺជាឯកសារដែលរដ្ឋមន្ត្រីយុត្តិធម៌បញ្ជាក់ថាតើ លិខិតស្នាក់នៅដែលជនបរទេសកាន់ ត្រូវបានអនុញ្ញាតិចំពោះការងារបែបណា។

ដោយមានឯកសារនេះ អាចបញ្ជាក់ថា 「ទោះបីជាប្តូរការងារក៏ដោយ ក៏អាចធ្វើការងារនៅកន្លែងថ្មីដោយមិនមានការប្រែប្រួល」

 

សរុបសេចក្តីៈ ការរៀបចំចាប់តាំងពី លិខិតស្នាក់នៅ រហូតដល់ការគ្រប់គ្រងក្រោយពីការទទួលត្រូវតែ!

雇用後の管理を忘れずに

នៅពេលដែលទទួលពលករបរទេស ជាធម្មតាគឺ លិខិតស្នាក់នៅ។ តើខ្លឹមសារការងារ ដូចទៅនឹង លិខិតស្នាក់នៅដែរឬទេ? តើប្រវត្តិរបស់សាមីខ្លួនដែលជាជនជាតិបរទេស វាត្រូវទៅនឹងលក្ខខ័ណ្ណនៃលិខិតស្នាក់នៅដែរឬទេ? សូមពិនិត្យអោយបានច្បាស់លាស់។

ហើយលិខិតស្នាក់នៅដែលមានកំណត់រយៈពេលនៃការស្នាក់នៅ ក្រោយមកការរៀបចំនិតិវិធីស្នើរសុំបន្តលិខិតស្នាក់នៅគឺជារឿងចំាបាច់។ សូមស្នើរសុំបន្តលិខិតស្នាក់នៅ មុនពេលដែលកាលកំណត់នៃការស្នាក់នៅផុតកំណត់។ សូមអោយក្រុមហ៊ុនគ្រប់គ្រងវា បើសិនជាស្នាក់នៅហួសកំណត់ នឹងក្លាយទៅជាការរស់នៅដោយខុសច្បាប់។

បើសិនជាបន្ត ធ្វើការងារទាំងបែបនោះ នឹងក្លាយទៅជាការធ្វើការងារខុសច្បាប់ ហើយម្ចាស់ក្រុមហ៊ុនក៏ត្រូវពិន័យផងដែរ។

សូមកុំអោយជនបរទេសដែលធ្វើការងារនៅក្រុមហ៊ុនលោកអ្នក ក្លាយទៅជាអ្នកធ្វើការងារខុសច្បាប់ ឬរស់នៅខុសច្បាប់ សូមធ្វើការពិនិត្យ លក្ខខ័ណ្ណការងារ និង លក្ខខ័ណ្ណនៃការស្នាក់នៅអោយបានត្រឹមត្រូវ។