ធ្វើការពន្យល់អោយងាយយល់អំពីលំដាប់លំដោយនៃការទទួលពលករជំនាញជនជាតិបរទេស និង លក្ខខ័ណ្ឌដែលចាំបាច់

ចាប់ពីថ្ងៃទី ១ខែ មេសា ឆ្នាំ ២០១៩ លិខិតស្នាក់នៅថ្មី(ប្រព័ន្ធពលករជំនាញ)ត្រូវបានបង្កើតឡើង។

លិខិតស្នាក់នៅសម្រាប់ពលករជំនាញគឺជាប្រព័ន្ធក្នុងការទទួលពលករជនបរទេសដែលមានជំនាញជាក់លាក់ណាមួយដូចទៅនឹងការកំណត់ ដើម្បីដោះស្រាយបញ្ហាកង្វះធនធានមនុស្សដ៏ធ្ងន់ធ្ងររបស់ក្រុមហ៊ុនខ្នាតតូច និង មធ្យម។

「តើក្រុមហ៊ុនខ្ញុំ អាចទទួលពលករជំនាញបានដែរទេ?」「តើលក្ខខ័ណ្ឌនៃការទទួលមានអ្វីខ្លះ?」

នៅទីនេះយើងនឹងធ្វើការពន្យល់អំពី អ្នកជំនាញរៀបចំឯកសាររដ្ឋបាលក្នុងការជួយការងារអន្តោប្រវេសន៍ លក្ខខ័ណ្ឌនិង លំដាប់លំដោយនៃការទទួលពលករជំនាញជនជាតិបរទេស។

ចាប់ពីនេះទៅ លោកអ្នកដែលគិតថាចង់ទទួលពលករជំនាញដោយក្រុមហ៊ុនផ្ទាល់ខ្លួន សូមយកជាឯកសារយោង។

 

目次

ប្រព័ន្ធពលករជំនាញតើអាចប្រើបានក្នុងជំនាញអ្វីខ្លះ? ប្រភេទការងារទំាង ១៤ដែលជាគោលដៅក្នុងការទទួល

製造業に従事する外国人女性

លិខិតស្នាក់នៅពលករជំនាញដែលជាគោលដៅសម្រាប់ប្រព័ន្ធពលករជំនាញ មាន១៤ប្រភេទការងារ

 

 • ឧស្សាហកម្មជាក់លាក់ដែលអាចប្រើបានក្នុងប្រព័ន្ធពលករជំនាញ
 1. ថែទាំ៖ ការថែទាំរាងកាយជាដើម(ទាក់ទងនិងសេវាថែទាំតាមផ្ទះគឺមិនអាចអនុវត្តន៍បានទេ)
 2. ការងារសំអាតអាគារ៖ សំអាតផ្នែកខាងក្នុងនៃអាគារ
 3. សិប្បកម្មកែឆ្នៃវត្ថុធាតុដើម៖ កាត់ពុម្ពដែក, ផ្គុំ, ផ្សារ,និង លាបថ្នាំជាដើម។
 4. ឧស្សាហកម្មផលិតគ្រឿងចក្រ៖ ផ្គុំតម្លើងគ្រឿងអគ្គីសនី, ស្លរដែក, ការត្រួតពិនិត្យម៉ាស៊ីន,និង ការផលិតបន្ទះឈិបរបស់ម៉ាស៊ីនជាដើម
 5. ឧស្សាហកម្មផលិតគ្រឿងអគ្គិសនី និង គ្រឿងអេឡិចត្រូនិច៖ ផលិតគ្រឿងម៉ាស៊ីន, ផលិតគ្រឿងផ្លាស្ទីក, តម្លើងគ្រឿងអគ្គីសនីជាដើម
 6. ការងារសំណង់៖ ការងារបូកបាយអរ, ជាងឈើ, ប្រក់ដំបូល, រតបណ្តាញអឡិចត្រូនិច, រត់ប្រព័ន្ធលូ
 7. ការងារផលិតនាវា និង គ្រឿងបំលាស់៖ ការងារផ្សារ, ផ្គុំ, ការងារផ្នែកគ្រឿងម៉ាស៊ីន, និង ការងារផ្នែកស្លរដែកជាដើម។
 8. ថែទាំ និង ជួសជុលរថយន្ត៖ ត្រួតពិនិត្យរថយន្តប្រចាំថ្ងៃ, ត្រួតពិនិត្យរថយន្តក្នុងពេលកំណត់ជាក់លាក់មួយ, ការុសរើជួសជុល
 9. ការងារនៅព្រលានយន្តហោះ៖ ត្រួតពិនិត្យកន្លែងយន្តហោះឡើងចុះ, ថែទាំម៉ាស៊ីនយន្តហោះ
 10. សេវាកម្មស្នាក់នៅ៖ ការងារទទួលភ្ញៀវ, ទំនាក់ទំនង, បដិសណ្ឋារកិច្ច, និង សេវានៅអារហារដ្ឋានជាដើម
 11. កសិកម្ម៖ កសិកម្មដាំដុះ, កសិកម្មចិញ្ចឹមសត្វ
 12. ការងារនេសាទ៖ នេសាទ, វារីវប្បកម្
 13. ការងារផលិតចំណីអារហារ៖ ផលិតចំណីអារហារទូទៅ(លើកលែងគ្រឿងស្រវឹង)
 14. ការងារភោជនីយដ្ឋាន៖ ការងារអារហារដ្ឋានទូទៅ

 

ភាពខុសគ្នានៃប្រព័ន្ធពលករជំនាញកម្រិត១ និង កម្រិត២ / នៅខែ ៤ឆ្នាំ២០១៩ គឺអាចទទួលបានតែ កម្រិត១ប៉ុណ្ណោះ។

悩む男性

លិខិតស្នាក់នៅរបស់ពលករជំនាញ ត្រូវបានបែងចែកជា [ពលករជំនាញកម្រិត១]និង[ពលករជំនាញកម្រិត២]

ប្រភេទការងារទាំង១៤ ដែលបានលើកឡើងខាងលើ មានតែ「ការងារសំណង់」និង「ការងារផលិតនាវា. គ្រឿងបំលាស់នាវា」ប៉ុន្នោះដែលអាចទទួលបានជាពលករជំនាញកម្រិត២។

ដែលបានចាប់ផ្តើមទទួលកាលពីខែមេសា ឆ្នាំ ២០១៩នោះគឺ មានតែ ពលករជំនាញកម្រិត ១ប៉ុន្នោះ។ ហើយពលករជំនាញកម្រិត២ ត្រូវបានព្យាករណ៍ថា នឹង ត្រូវចាប់ផ្តើមទទួលនៅ ឆ្នាំ ២០២១។

ភាពខុសគ្នារវាងពលករជំនាញកម្រិត១ និង កម្រិត២ ត្រូវបានសង្ខេបដូចខាងក្រោម៖

 • ប្រភេទការងារគោលដៅនៃការទទួល
 • ប្រព័ន្ធពលករជំនាញកម្រិត១៖ ១៤ប្រភេទ
 • ប្រព័ន្ធពលករជំនាញកម្រិត២៖ មាន២ប្រភេទការងារ(ការងារសំណង់, ផលិតនាវា. គ្រឿងបន្លាស់នាវា)

 

 • ការកំណត់រយៈពេលនៃការស្នាក់នៅ
 • ប្រព័ន្ធពលករជំនាញកម្រិត១៖ សរុបទាំងអស់ ៥ឆ្នាំ។
 • ប្រព័ន្ធពលករជំនាញកម្រិត២៖ មិនកំណត់រយៈពេលស្នាក់នៅ

 

 • ការធានាគ្រូសារទៅនៅជាមួយ
 • ពលករជំនាញកម្រិត១៖ មិនអាច
 • ពលករជំនាញកម្រិត២៖ អាច

 

 • ការប្រលងសម្ថភាពភាសាជប៉ុន
 • ពលករជំនាញកម្រិត១៖ ចាំបាច់
 • ពលករជំនាញកម្រិត២៖ មិនចាំបាច់

 

ហើយមានតែ ពលករជំនាញកម្រិត១ទេ ដែលសិក្ខាកាមចប់៣ឆ្នាំ អាចដាក់ពាក់ជាពលករជំនាញកម្រិត១ បានដោយលើកលែងការប្រលង ភាសាជប៉ុន និង ការប្រលងស្តង់ដាភាសាជប៉ុន។

 

លំហូរនៃដំណើរការក្នុងការទទួលពលករជំនាញ/ តើជំហ៊ានដែលចាំបាច់ទាំង ៧មានអ្វីខ្លះ?

ក្រុមហ៊ុនមួយ បើចង់ក្លាយទៅជាក្រុមហ៊ុនទទួលពលករជំនាញត្រូវតែបំពេញលក្ខខណ្ឌដើម្បីក្លាយជាក្រុមហ៊ុនទទួលពលករជំនាញ។

ខាងក្រោមនេះគឺជាមូលដ្ឋាននៃដំណើរការ

 

 1. បញ្ជាក់ថាបានបំពេញលក្ខខណ្ឌជាក្រុមហ៊ុនទទួលដែរទេ
 2. ធានធនមនុស្សជនជាតិបរទេសបានប្រលងជាប់ភាសាជប៉ុន និង ជំនាញ
 3. ចុះកិច្ចសន្យាការងារជាមួយធនធានមនុស្សជនជាតិបរទេស
 4. បង្កើតផែនការគាំទ្រ ឬក៏ទាក់ទងជាមួយក្រុមហ៊ុនជំនួយ
 5. ស្នើរសុំលិខិតស្នាក់នៅ
 6. ចាប់ផ្តើមការងារ
 7. ក្រុមហ៊ុនរាយការណ៍ទៅការិយាល័យអន្តោប្រវេសក្នុងតំបន់

 

យើងនឹងធ្វើការពន្យល់លំអិតអំពី ជំហ៊ាននីមួយៗ

 

លក្ខខណ្ឌ៣ ដែលតម្រូវសម្រាប់ក្រុមហ៊ុនទទួលពលករជំនាញ

ក្រុមហ៊ុនដែលទទួលពលករជំនាញជនបរទេស ហៅថាក្រុមហ៊ុនរបស់ពលករជំនាញ។

ដើម្បីក្លាយទៅជាក្រុមហ៊ុនរបស់ពលករជំនាញ គឺមិនចាំបាច់ត្រូវរាយការណ៍ពិសេសទេ។

ប៉ុន្តែត្រូវតែបំពេញលក្ខខណ្ឌរបស់ក្រសួងយុត្តិធម៌ដែលបានកំណត់។

 

 • លក្ខខណ្ឌតម្រូវចំនួន៣ ដើម្បីក្លាយជាក្រុមហ៊ុនទទួលពលករជំនាញ
 1. ជាក្រុមហ៊ុនដែលគោរពច្បាប់ការងារ, ធានារាប់រងសង្គម, និង ច្បាប់ពន្ធដា។
 2. ក្នុងរយៈពេល១ឆ្នាំកន្លងទៅ មិនបានធ្វើអោយមានបុគ្គលិក ឬពលករបាត់ខ្លួន
 3. ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅ មិនបានប្រពឹត្តខុសទៅនឹង ច្បាប់អន្តោប្រវេស. ច្បាប់ការងារ។

 

នៅពេលដែលពលករបរទេសស្នើរសុំលិខិតស្នាក់នៅ បើសិនជាក្រុមហ៊ុនមិនបានបំពេញលក្ខខណ្ឌទាំងនេះទេ ពលករបរទេសនឹងមិនអាចទទួលលិខិតស្នាក់នៅទេ។

 

បើសិនជាមិនអាចប្រលងជាប់ទេ គឺមិនអាចទទួលបានលិខិតស្នាក់នៅក្នុងនាមជាពលករជំនាញបានទេ។

ជនបរទេសដែលដាក់ពាក្យស្នើរសុំជាពលករជំនាញ ត្រូវតែប្រលងជាប់ភាសាជប៉ុនសំរាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងជំនាញដែលពាក់ព័ន្ធនឹងការងារ។

ជាទូទៅ ជំហ៊ានដែលបានសន្មត់គឺមានដូចខាងក្រោម

 1. ជនជាតិបរទេសប្រលងអោយជាប់
 2. ក្រុមហ៊ុនទទួល រៀបចំចុះកិច្ចសន្យាការងារផ្ទៃក្នុងជាមួយពលករបរទេសដែលគ្រោងទទួល

ប៉ុន្តែ ការរៀបចំចុះកិច្ចសន្យាការងារផ្ទៃក្នុង ជាមួយពលករនៅមុនពេលជនបរទេសប្រលងជាប់ និង ការផ្តល់ការងាជាដើមត្រូវបានហ៊ាមឃាត់។

សរុបមក ការបញ្ជាក់ថាប្រលងជាប់ ឬក៏ការធ្វើកិច្ចសន្យាការងារ យើងអាចធ្វើការឆ្លើយតបជាលំដាប់លំដោយ។

នៅពេលដែលស្នើសុំលិខិតស្នាក់នៅ ត្រូវតែបញ្ជាក់អំពីលក្ខខណ្ឌនៃការប្រលង។

 

បទដ្ឋានដែលត្រូវតែគោរពនៅពេលដែលធ្វើកិច្ចសន្យាការងារពលករជំនាញ

បទដ្ឋានដែលត្រូវតែគោរពនៅពេលដែលចុះកិច្ចសន្យាការងារជាមួយពលករជំនាញ ត្រូវបានកំណត់។

ប្រាកដ់ណាស់ខ្លឹមសារនៃការងារ វិស័យឧស្សាហកម្មគោលដៅអនុញ្ញាតិសម្រាប់ពលករជំនាញត្រូវបានកំណត់ ហើយម៉ោងធ្វើការងារ ប្រាក់ឈ្នួល ក៏ត្រូវបានកំណត់អោយដូចទៅនឹងលក្ខខណ្ឌនៃជនជាតិជប៉ុនដែរ។

មិនអាចយកហេតុផល ដោយសារតែជាជនជាតិបរទេសហើយ ផ្តល់លក្ខខណ្ឌទាបដែលជាការរើសអើងបានឡើយ។

 

 • លក្ខខណ្ឌនៃការទទួល

ត្រូវបានអនុញ្ញាត្តិសម្រាប់តែ ការងារពេញម៉ោងប៉ុណ្ណោះ។ ការងារក្រៅម៉ោងមិនអាចប្រើប្រាស់លិខិតស្នាក់នៅសម្រាប់ពលករជំនាញបានទេ។

ការងារពេញម៉ោងដែលគេចង់និយាយនៅពេលនេះគឺ ជាមូលដ្ឋានត្រូវមានចាប់ពី៥ថ្ងៃឡើងទៅក្នុង១សប្តាហ៍ ហើយមាន២១៧ថ្ងៃយ៉ាងតិចក្នុង១ឆ្នាំ ហើយរយៈពេលនៃការធ្វើការងារគឺចាប់ពី ៣០ម៉ោងឡើងទៅក្នុង១សប្តាហ៍។

 

 • ត្រូវមានលក្ខខណ្ឌដូចទៅនឹងបុគ្គលិកធម្មតាដែរ
 • កំណត់ពេលវេលាធ្វើការងារ
 • ស្តង់ដាប្រាក់ឈ្នួល
 • ការហ្វឹកហាត់, ការប្រើប្រាស់ប្រព័ន្ធសុខមាលភាពសង្គម និង លក្ខខណ្ឌផ្សេងទៀត។

 

លក្ខខណ្ឌនៃកិច្ចសន្យាការងារទាំងនេះគឺជាលក្ខខណ្ឌគោលដៅនៃការទទួលស្គាល់ការស្នើរសុំលិខិតស្នាក់នៅ។ រៀបចំឯកសារដូចខាងក្រោម ហើយពិនិត្យមើលថាតើបានបំពេញលក្ខខណ្ឌអស់ហើយនៅ។

 

 • ថតចំលងកិច្ចសន្យាការងារពលករជំនាញ
 • ថតចំលងឯកសារលក្ខខណ្ឌទទួល

 

លោកអ្នកអាចដោនឡូត ឯកសារយោងកិច្ចសន្យាការងារ និង គំរូរបំពេញចេញពីគេហទំព័ររបស់ក្រសួងយុត្តិធម៌បាន។

 • លិខិតពន្យល់ទាក់ទងនឹង ការផ្តល់អត្ថប្រយោជន៍ចំពោះពលករជំនាញជនជាតិបរទេស ទំរង់/ គម្រូបំពេញ
 • កិច្ចសន្យាទទួលពលករជំនាញ
 • លក្ខខណ្ឌនៃការទទួល(រួមបញ្ចូល ឯកសារភ្ជាប់[ការបង់ប្រាក់ឈ្នួល]) ទំរង់ / គំរូបំពេញ

 

ចំពោះគំរោងគាំទ្រពលករជំនាញកម្រិត១ ក្រុមហ៊ុនទទួលអាចផ្ទេរអោយក្រុមហ៊ុនជំនួយធ្វើជំនួសបាន

ក្រុមហ៊ុនទទួលពលករជំនាញកម្រិត១ ត្រូវតែធ្វើគម្រោងផែនការងារគាំទ្រ

ប៉ុន្តែចំពោះការធ្វើគម្រោងផែនការជំនួយ និង អនុវត្តន៍ផែនការ ក្រុមហ៊ុនទទួលអាចផ្ទេរអោយក្រុមហ៊ុនជំនួយធ្វើជំនួសបាន។

ការផ្ទេរសិទ្ធនេះគឺ ត្រូវផ្ទេរផែនការគាំទ្រទាំងស្រុង។

 

ក្រុមហ៊ុនជំនួយគឺជាប្រព័ន្ធជូនដំណឹងមួយ។ ហើយក្រុមហ៊ុនដែលត្រូវបានទទួលស្គាល់នឹងត្រូវបាន ផ្សព្វផ្សាយនៅលើ គេហទំព័ររបស់ភា្នក់ងារ អន្តោប្រវេសន៍និង ការគ្រប់គ្រងការស្នាក់នៅ។

 

ភាពខុសគ្នានៃការស្នើរសុំលិខិតស្នាក់នៅសម្រាប់ការទទួលពលករជំនាញក្នុងស្រុក និង ទទួលពីក្រៅប្រទេស

パスポートの写真

 

ក្នុងការទទួលពលករជំនាញជនជាតិបរទេស គឺអាចទទួលដោយពីរមធ្យោបាយ ដោយការទទួលពីក្រៅប្រទេស និង ការទទួលពលករបរទេសដែលនៅក្នុងប្រទេសជប៉ុនស្រាប់។

ទំរង់នៃការស្នើរសុំលិខិតស្នាក់នៅ មានដូចខាងក្រោម៖

 

 • ក្នុងករណីទទួលពីក្រៅប្រទេស

「ការទទួលនិង ស្នើរសុំការទទួលស្គាល់លិខិតស្នាក់នៅ」

 • អ្នកស្នើរសុំ៖ ក្រុមហ៊ុនទទួលជាអ្នកតំណាង, ស្នើរសុំពីក្នុងប្រទេសជប៉ុន។
 • ថ្លៃស្នើរសុំ៖ គ្មាន
 • រយៈពេលនៃការគ្រោងត្រួតពិនិត្យ៖ ចន្លោះពេលពី ១ខែ ទៅ ៣ខែ

 

 • ក្នុងករណីដែលទទួលក្នុងស្រុក

「ស្នើរសុំការអនុញ្ញាត្តិកែរប្រែលិខិតស្នាក់នៅ」

 • អ្នកស្នើរសុំ៖ ជាមូលដ្ឋានគឺស្នើរសុំចេញពីសាមីខ្លួន
 • ថ្លៃស្នើរសុំ៖ ៤.០០០យ៉េន
 • រយៈពេលនៃការគ្រោងត្រួតពិនិត្យ៖ ចន្លោះពេល២សប្តាហ៍ ទៅ ១ខែ

 

មួយណាក៏ដោយ ត្រូវដាក់ស្នើរឯកសារដែលចាំបាច់ទៅការិយាល័យគ្រប់គ្រងអន្តោប្រវេសននៅក្នុងតំបន់។ ចំពោះការស្នើរសុំតាមប្រេសនីយឬសារផ្សេងៗ មិនត្រូវបានទទួលឡើយ។

 

ប្រភេទនៃការជូនដំណឹងដែលក្រុមហ៊ុនទទួលមិនត្រូវភ្លេចក្រោយពេលដែលការទទួលបុគ្គលិករួចរាល់

ក្រុមហ៊ុនដែលទទួលពលករជនជាតិបរទេស ត្រូវតែធ្វើការជូនដំណឹងទៅតាមការកំណត់របស់ការិយាល័យអន្តោប្រវេសន៍ និង គ្រង់គ្រងការស្នាក់នៅក្នុងតំបន់។

ឯកសារ និងសេចក្តីជូនដំណឹងដែលចាំបាច់មានដូចខាងក្រោម៖

 

 • ឯកសារដែលក្រុមហ៊ុនទទួលត្រូវតែដាក់
 1. លិខិតជូនដំណឹងទាក់ទង នឹង ស្ថានភាពនៃការទទួល/ ទម្រង់
 2. សេចក្តីជូនដំណឹងទាក់ទង នឹងការគាំទ្រ/ ទំរង់
 3. សេចក្តីជូនដំណឹងទាក់ទងនឹង ស្ថានភាពនៃសកម្មភាពការងារ

លោកអ្នកអាចដោនឡូត ទម្រង់ឯកសារយោងពីគេហទំព័ររបស់ក្រសួងយុត្តិធម៌បាន។

 

 • អង្គភាពដែលត្រូវជូនដំណឹង

ការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍ និង ការស្នាក់នៅក្នុងតំបន់ដែលមានសមត្ថកិច្ច

 

 • មធ្យោបាយ

យកទៅផ្ទាល់ ឬ ផ្ញើរ

 

 • រយៈពេលកំណត់

ចាប់ពីដើមត្រីមាសបន្ទាប់ រយៈពេល ១៤ថ្ងៃ

 

ក្នុងករណីដែល ក្រុមហ៊ុនទទួលផ្ទេរផែនការគាំទ្រទាំងស្រុងអោយទៅក្រុមហ៊ុនជំនួយ សេចក្តីជូនដំណឹង ២ខាងក្រោមគឺក្រុមហ៊ុនទទួលមិនចាំបាច់ធ្វើទេ។

 

ពន្យល់អំពីសំណួរ ៣ដែលទាក់ទងខ្លាំងទៅនឹង ការទទួលពលករជំនាញជនបរទេស

首をかしげる女性

ចុងក្រោយនេះ យើងនឹងធ្វើការពន្យល់អំពីសំនួរចំនួន ៣ដែល ក្រុមហ៊ុនភាគច្រើនសួរទាក់ទងនឹង ការទទួលពលករជំនាញជនបរទេស។

សូមលោកអ្នកយកទៅប្រើប្រាស់នៅពេលអនុវត្តន៍ទទួលពលករជំនាញ

 

តើអាចទេដែល មិនបាច់អោយសិក្ខាកាមត្រឡប់ទៅស្រុកវិញ ហើយបន្តទទួលជាពលករជំនាញ?

អាចធ្វើទៅបាន

សិក្ខាកាមជនជាតិបរទេសដែលបានបញ្ចប់កម្រិត២ហើយ មិនចាំបាច់អោយត្រឡប់ទៅស្រុកកំណើតវិញសិនក៏អាចស្នើរសុំលិខិតស្នាក់នៅជាពលករជំនាញបានដែរ។

 

បើសិនជាមិនមានបុគ្គលិកជាជនជាតិជប៉ុនទេ តើអាចធ្វើការបញ្ជាក់ប្រាក់ឈ្នួលពលករជំនាញជនជាតិបរទេសដោយរបៀបណា?

បើសិនជាមិនមានបុគ្គលិកជនជាតិជប៉ុនធ្វើការជាមួយទេ សូមធ្វើការកំណត់ប្រាក់ឈ្នួលដោយយោងទៅតាមច្បាប់នៃការកំណត់ប្រាក់ឈ្នួល។

ទោះបីជាមិនមានច្បាប់នៃការកំណត់ប្រាក់ឈ្នួលក៏ដោយ បើសិនជាមានជនជាតិជប៉ុនដែលធ្វើការនៅក្រុមហ៊ុនក្បែនោះ សូមយោងទៅតាមប្រាក់ឈ្នួលរបស់ជនជាតិជប៉ុននោះ។

មិនមានគោលដៅជាការប្រៀបធៀបសោះ អាចធ្វើការប្រៀបធៀងជាមួយនឹង ទិន្នន័យពលករជំនាញជនជាតិបរទេសក្នុងតំបន់ដែលការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍ និង ការស្នាក់នៅមាន។

 

តើពលករជំនាញដែលមានបទពិសោធន៍ការងារប៉ុន្មានឆ្នាំ ដែលអាចទទួលបាន?

នៅលើច្បាប់មិនមានការបញ្ជាក់អំពី ចំនួនឆ្នាំនៃបទពិសោធន៍ជាក់លាក់ទេ។

ប៉ុន្តែ ចាប់ផ្តើមចេញពី សិក្ខាកាមហាត់ជំនាញដែលបានបញ្ចប់កម្រិត២ ដែលមានរយៈពេល៣ឆ្នាំ និង កម្រិត៣ ដែលមានរយៈពេល៥ឆ្នាំ, លើច្បាប់ប្រតិបត្តិការរបស់ក្រសួងយុត្តិធម៌គឺអ្នកដែលមានបទពិសោធន៍ពី ៣ឆ្នាំ ទៅ ៥ឆ្នាំ។

 

សរុបសេចក្តី៖ សូមទទួលពលករជំនាញជនបរទេសដោយគោរពទៅតាមការណែនាំ

ក្នុងការទទួលពលករជំនាញជនជាតិបរទេស ចាំបាច់ត្រូវគោរពតាមការណែនាំរបស់ក្រសួងយុត្តិធម៌។

ការងារ ស្តង់ដារប្រាក់ឈ្នួល ស្ថានភាពនៃការផ្តល់សុខមាលភាពសង្គម មិនត្រូវធ្វើអោយមានភាពខុសគ្នាទៅនឹងជនជាតិជប៉ុនឡើយ។

ស្តង់ដារនៃធានារាប់រងការងារ ធានារាប់រងសង្គមត្រូវបានអនុវត្តន៍អោយបានសមរម្យអោយដូចទៅនឹងជនជាតិជប៉ុនដែរ។

ធ្លាប់អនុវត្តន៍បែបណាកន្លងមកជំពោះបុគ្គលិកជនជាតិ ជប៉ុន គឺត្រូវអនុវត្តន៍ដូចគ្នាទៅនឹង ពលករជំនាញជនជាតិបរទេសដែរ។

ហើយ ក្រោយពីទទួលធ្វើការហើយ សូមកុំភ្លេចអនុវត្តន៍ការជូនដំណឹងទៅតាមប្រភេទនៃការជូនដំណឹងនីមួយៗ។ ក្រុមហ៊ុនដែលខកខានក្នុងការជូនដំណឹង នឹងត្រូវរងពិន័យ។

ដោយសារតែ លិខិតស្នាក់នៅទើបតែត្រូវបានអនុវត្តន៍ បើសិនជាមានចំណុចដែលមិនច្បាស់ លោកអ្នកអាចទាក់ទងមកក្រុមហ៊ុនយើងខ្ញុំដែលជាក្រុមហ៊ុនជំនួយក្នុងការស្នើរសុំលិខិតស្នាក់នៅ។