តើអាចទទួលពលករបរទេសដោយរបៀបណា?
ប្រព័ន្ធពលករជំនាញគឺជា លិខិតស្នាក់នៅដែលត្រូវបានចាប់ផ្តើមឡើងចាប់ពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៩។
ដូច្នេះហើយ ទាក់ទងទៅនឹងការទទួលពលករបរទេសក៏មានចំងល់ផងដែរមែនទេ។
លិខិតស្នាក់នៅសម្រាប់ពលករជំនាញ ការធ្វើកិច្ចសន្យាការងាររវាងក្រុមហ៊ុនទទួល ហើយនឹង ជនជាតិបរទេសគឺជាមូលដ្ឋាន។
នៅទីនេះយើង នឹងធ្វើការពន្យល់អោយងាយស្រួលយល់ អំពីចំណុចដែលគួរប្រុងប្រយ័ត្នពេលធ្វើកិច្ចសន្យាការងារ។ រយៈពេលដែលអាចទទួលពលករបាន និង ទំរង់បញ្ជូនជាករណីលើកលែងដែលត្រូវបានទទួលស្គាល់ និង ចំងល់ទាក់ទងទៅនឹងការទទួលពលករ។
អង្គភាព ក្រុមហ៊ុន លោកអ្នកដែលកំពុងពិចារណារទទួលពលករជំនាញជនបរទេស សូមយកជាជំនួយក្នុងការពិចារណារកំខាន។
目次
- 1 ទទួលពលករជំនាញ ការចុះកិច្ចសន្យាការងារដោយផ្ទាល់គឺជាមូលដ្ឋាន! សូមធ្វើការប្រៀបធៀបភាពខុសគ្នាជាមួយនឹង ប្រព័ន្ធហាត់ជំនាញទាំងអស់គ្នា។
- 2 ៤ចំណុចដែលគួរប្រុងប្រយ័ត្ននៅពេលធ្វើកិច្ចស្យាការងារដោយផ្ទាល់ជាមួយពលករជំនាញបរទេស
- 3 រយៈពេលដែលអាចទទួលពលករជំនាញជនជាតិបរទេស សម្រាប់ពលករជំនាញកម្រិត១ វែងបំផុតបាន៥ឆ្នាំ។
- 4 តើមានលក្ខខណ្ឌអ្វីទេ ទាក់ទងនឹង ប្រវត្តិការងារ និង ប្រវត្តិនៃការសិក្សាជាដើម ចំពោះពលករជំនាញដែលអាចទទួលបាន
- 5 វិស័យដែលអាចធ្វើកិច្ចសន្យាបានលក្ខណៈជាការបញ្ជូនបានក្នុងនាមជាពលករជំនាញ មានពីរវិស័យគឺ (កសិកម្ម)(នេសាទ)
- 6 សរុបសេចក្តី៖ គោរពកាតព្វកិច្ចរបស់ក្រុមហ៊ុនទទួលក្នុងកិច្ចសន្យាការងារ ហើយទទួលពលករដោយផ្ទាល់
ទទួលពលករជំនាញ ការចុះកិច្ចសន្យាការងារដោយផ្ទាល់គឺជាមូលដ្ឋាន! សូមធ្វើការប្រៀបធៀបភាពខុសគ្នាជាមួយនឹង ប្រព័ន្ធហាត់ជំនាញទាំងអស់គ្នា។
ប្រព័ន្ធពលករជំនាញគឺជាលិខិតស្នាក់នៅដែលផ្តោតទៅលើជនជាតិបរទេសដែលមានបច្ចេកទេស ឬជំនាញជាក់លាក់មួយ។
មានការយល់ឃើញថា ជាការពង្រីកកំលាំងពលកម្ម ហើយវាស្រដៀងគ្នាទៅនឹង ប្រព័ន្ធហាត់ជំនាញ ប៉ុន្តែត្រូវចាំថាវាគឺជាប្រព័ន្ធដែលខុសគ្នាទាំងស្រុង។
- ទម្រង់នៃការទទួលសិក្ខាកាមហាត់ជំនាញ
・ប្រភេទជាក្រុមហ៊ុនឯករាជ្យ៖ ការទទួលសិក្ខាកាមហាត់ជំនាញពីក្រុមហ៊ុនក្នុងតំបន់នៅក្រៅប្រទេស និង ក្រុមហ៊ុនដៃគូរជាដើម ក្រុមហ៊ុនទទួលដោយផ្ទាល់។
・ប្រភេទជាអង្គភាពគ្រប់គ្រង៖ អង្គភាពគ្រប់គ្រង គ្រប់គ្រងសិក្ខាកាម ហើយបញ្ជូន កម្មសិក្សាការីទៅអង្គភាព ឬក្រុមហ៊ុនទទួល។
អង្គការមិនស្វែងរកប្រាក់ចំណេញក្លាយទៅជាអ្នកគ្រប់គ្រងចម្បង ហើយទទួលនិង បញ្ជូនទៅក្រុមហ៊ុនតូច និង មធ្យម។
ដោយឡែក ប្រព័ន្ធពលករជំនាញមិនមានរចនាសម្ព័ននៃអង្គភាពគ្រប់គ្រងទេ។
ដើរតួចម្បងក្នុងការទទួលពលករនោះគឺ អង្គភាពពីរខាងក្រោម៖
- ក្រុមហ៊ុនទទួលពលករជំនាញបរទេសដែលជាអង្គភាពស្នូល
・អង្គភាពរបស់ពលករជំនាញ(ក្រុមហ៊ុនទទួល)៖ គឺជាអង្គភាពដែលទទួលពលករជំនាញជនបរទេស
・ ក្រុមហ៊ុនជំនួយការចុះឈ្មោះ៖ គឺជាក្រុមហ៊ុន ឬអង្គភាពដែលទទួលការផ្ទេរសិទ្ធក្នុងការគាំទ្រពលករជំនាញកម្រិត១ ទៅលើការងារ ការរស់នៅប្រចាំថ្ងៃជាដើម។
ក្រុមហ៊ុនជំនួយការចុះឈ្មោះគឺខុសពីអង្គភាពគ្រប់គ្រង គឺមានជំហរស្ថិតនៅស្មើគ្នាទៅនឹងក្រុមហ៊ុនទទួល។
ធ្វើការស្រាវជ្រាវចំណេះដឹងដែលចាំបាច់ក្នុងការគាំទ្រពលករជំនាញកម្រិត១ ទៅលើការពន្យល់អំពីការរស់នៅប្រទេសជប៉ុនតាំងពីមិនទាន់មកដល់ប្រទេសជប៉ុន លើការងារ និង សកម្មភាពរស់នៅប្រចាំថ្ងៃ។
ប្រព័ន្ធពលករជំនាញជាមូលដ្ឋានគឺក្រុមហ៊ុនទទួលធ្វើកិច្ចសន្យាការងារជាមួយជនបរទេសដែលគ្រងទទួល។
៤ចំណុចដែលគួរប្រុងប្រយ័ត្ននៅពេលធ្វើកិច្ចស្យាការងារដោយផ្ទាល់ជាមួយពលករជំនាញបរទេស
នៅពេលធ្វើកិច្ចសន្យាការងារដោយផ្ទាល់ជាមួយពលករជំនាញជនបរទេស នៅលើកិច្ចសន្យាមាន ៤ចំណុចដែលត្រូវប្រុងប្រយ័ត្ន។
- ចំណុចដែលគួរប្រុងប្រយ័ត្នលើកិច្ចសន្យាការងារ
- ម៉ោងធ្វើការ
ការទទួលពលករជំនាញជនបរទេសគឺត្រូវបានទទួលស្គាល់តែការងារពេញម៉ោងប៉ុណ្ណោះ។
នៅពេលនោះ ម៉ោងធ្វើការចាំបាច់ត្រូវដូចទៅនឹងម៉ោងធ្វើការរបស់ពលករធម្មតាដែល។
កំណត់ពេលវេលាធ្វើការ ថ្ងៃធ្វើការ ៥ថ្ងៃក្នុងមួយសប្តាហ៍ មាន៣០ម៉ោងឡើងទៅ។
- ស្តង់ដាការងារ
កិច្ចសន្យាការងារដែលចុះជាមួយពលករជំនាញជនបរទេស ប្រាក់ឈ្នួលត្រូវតែស្មើរ ឬលើប្រាក់ឈ្នួលជនជាតិជប៉ុនក្នុងករណីជនជាតិជប៉ុនធ្វើការងារក្នុងមុខងារដូចគ្នា។
- ធានារាប់រងសង្គម និង សុខមាលភាពសង្គមគ្រោះថ្នាក់ការងារ
មិនត្រូវមានភាពរើសអើង ឬមានស្តង់ដាផ្សេង ទៅលើការកំណត់ប្រាក់ឈ្នួល ការហ្វឹកហាត់ និង ការអនុវត្តន៍លើប្រព័ន្ធធានារាប់រងសង្គម និងសេវាផ្សេងៗដោយហេតុផលព្រោះតែជាជនជាតិបរទេសឡើយ។
- ការទទួលប្រាក់ឈ្នួល
ពលករជំនាញជនជាតិបរទេស ក្នុងករណីដែលចង់ត្រឡប់ទៅប្រទេសម្តង តម្រូវអោយបើកប្រាក់ឈ្នួលដែលចាំបាច់។
ចំពោះការបង្កើតទម្រង់នៃកិច្ចសន្យាការងារ សូមមើលទម្រង់ដែលបានចេញផ្សាយនៅក្នុងគេហទំព័ររបស់ក្រសួងយុត្តិធម៌។
- លិខិតពន្យល់ទាក់ទងនិង ប្រាក់ឈ្នួលពលករជំនាញជនបរទេស
- លិខិតកិច្ចសន្យាការងារពលករជំនាញ
- លិខិតលក្ខខណ្ឌទទួលបុគ្គលិក(ទម្រង់ផ្សេង រួមបញ្ជូល「ការបង់ប្រាក់ឈ្នួល」
រយៈពេលដែលអាចទទួលពលករជំនាញជនជាតិបរទេស សម្រាប់ពលករជំនាញកម្រិត១ វែងបំផុតបាន៥ឆ្នាំ។
ចំពោះលិខិតស្នាក់នៅត្រូវបានបែងចែកជា កម្រិត១ និង កម្រិត ២។
នៅពេលទទួលពលករ អ្វីដែលក្រុមហ៊ុនគួរយល់ដឹងជាមុននោះគឺ រយៈពេលវែងបំផុតនៃលិខិតស្នាក់នៅ។
កាលកំណត់នៃការស្នាក់នៅត្រូវបានកំណត់ដូចខាងក្រោម
- ពលករជំនាញកម្រិត១ ៖ សរុបទាំងអស់ អាចរស់នៅបាន ៥ឆ្នាំ។ ហើយរយៈពេលស្នាក់នៅនឹងត្រូវបន្តជូន ជារយៈពេល ១ឆ្នាំ ៦ខែ ឬ ៤ខែម្តង។
- ពលករជំនាញកម្រិត២៖ មិនមានកំណត់រយៈពេលអតិបរមានៃការស្នាក់នៅឡើយ។ ហើយរយៈពេលនៃការស្នាក់នៅត្រូវបានបន្តជូន ជា ៣ឆ្នាំ ១ឆ្នាំ ឬ ៦ខែម្តង។
សរុបមកបើសិនជាទទួលពលករជំនាញកម្រិត១ គឺអាចទទួលបានតែរយៈពេល ៥ឆ្នាំប៉ុន្នោះ។
ហើយ ត្រូវចាំថាវាមិនងាយស្រួលទេក្នុងការបន្តទៅកម្រិត២ ដូចនឹង ប្រព័ន្ធសិក្ខាកាមហាត់ជំនាញដែរ។
ចំពោះប្រភេទការងារដែលជាគោលដៅរបស់ពលករជំនាញកម្រិត២ គឺមានតែ [ការងារសំណង់][ការងារផលិតនាវា. គ្រឿងបំលាស់នាវា] ពីរប្រភេទប៉ុន្នោះ។
សរុបមក បើសិនជាទទួលពលករជំនាញជនជាតិបរទេសលើជំនាញ ១២ផ្សេងទៀត ទោះជាវែងយ៉ាងណាក៏ដោយ មនុស្សម្នាក់ដូចគ្នា កាន់លិខិតស្នាក់នៅដូចគ្នា គឺអាចទទួលបានតែ ៥ឆ្នាំប៉ុន្នោះ។
តើមានលក្ខខណ្ឌអ្វីទេ ទាក់ទងនឹង ប្រវត្តិការងារ និង ប្រវត្តិនៃការសិក្សាជាដើម ចំពោះពលករជំនាញដែលអាចទទួលបាន
ចំពោះលិខិតស្នាក់នៅសម្រាប់ពលករជំនាញជនបរទេស មិនមានកំណត់ប្រវត្តិការងារ ឬប្រវត្តិនៃការសិក្សាឡើយ។
ជំនួសមកវិញ ការប្រលងសមត្ថភាពភាសាជប៉ុន ហើយនិង កម្រិតនៃជំនាញត្រូវបានកំណត់។
ជនបរទេស មុនពេលដែលអាចដាក់ស្នើសុំលិខិតស្នាក់នៅពលករជំនាញបាន ចាំបាច់ត្រូវប្រលងអោយជាប់សិន។
ករណីលើកលែង, កម្មសិក្សាការីដែលបានបញ្ចប់វគ្គហាត់ការកម្រិត២ ត្រូវបានលើកលែងទាំងការប្រលងភាសាជប៉ុន និង ការប្រលងជំនាញ។
ហើយ អតីតសិក្ខាកាមហាត់ជំនាញបើចង់ធ្វើការជាពលករជំនាញជាប្រភេទការងារផ្សេង មិនចាំបាច់ត្រូវប្រលងភាសាជប៉ុនទេ។
តើស្តង់ដានៃការប្រលងភាសាជប៉ុន ហើយនិង ការប្រលងជំនាញទាក់ទងទៅនឹង ប្រភេទការងារទាំង ១៤ របស់ពលករជំនាញមានលក្ខខណ្ណបែបណា?
ប្រភេទការងារទាំង១៤ ដែលអាចទទួលពលករជំនាញបាន ត្រូវបានកំណត់ស្តង់ដានៃការប្រលងផ្សេងពីគ្នា។
មធ្យោបាយនៃការវាយតំលៃភាសាជប៉ុន គ្រប់វិស័យត្រូវធ្វើរួមគ្នាដូចខាងក្រោម៖
- ការប្រលងរៀបចំឡើងដោយមូលនិធិជប៉ុន
- ប្រលងសមត្ថភាពភាសាជប៉ុន
ចំពោះស្តង់ដានៃការប្រលងជំនាញគឺ មានគោលបំណងកំណត់ការប្រលងផ្សេងៗគ្នាទៅតាមវិស័យ ប៉ុន្តែ(ការថែទាំ) និង (ការជួសជុលនិង ថែទាំរថយន្ត) គឺអាចបង្ហាញបានដោយការប្រលងផ្សេង។
- វិស័យថែទាំ
វិធីនៃការវាយតំលៃសមត្ថភាពភាសាជប៉ុន:
- បន្ថែមការប្រលងវាយតំលៃពាក្យបច្ចេកទេសថែទាំជាភាសាជប៉ុន
- ការប្រលងរៀបចំឡើងដោយមូលនិធិជប៉ុន
- ការប្រលងសមត្ថភាពភាសាជប៉ុន N4 ឡើងទៅ
មធ្យោបាយប្រលងវាយតំលៃស្តង់ដាជំនាញ:
- ការប្រលងវាយតំលៃជំនាញថែទាំ
- បានបញ្ចប់វគ្គបណ្តុះបណ្តាលអ្នកជំនាញថែទាំ(អ្នកដែលបានបញ្ចប់ ត្រូវបានលើកលែងការប្រលងភាសាជប៉ុន)
- វិស័យជួសជុល និង ថែទាំរថយន្
ប្រលងវាយតំលៃជំនាញ:
- ប្រលងវាយតំលៃសមត្ថភាព ជួសជុល និង ថែទាំរថយន្ត
- ប្រលងវាយតំលៃជំនាញថែទាំនិង ជួយជុលរថយន្ត កម្រិត៣
វិស័យដែលអាចធ្វើកិច្ចសន្យាបានលក្ខណៈជាការបញ្ជូនបានក្នុងនាមជាពលករជំនាញ មានពីរវិស័យគឺ (កសិកម្ម)(នេសាទ)
ក្នុងប្រព័ន្ធពលករជំនាញ មានតែជំនាញ(កសិកម្ម)និង (នេសាទ) តែប៉ុន្នោះដែលត្រូវបានទទួលស្គាល់អោយទទួលក្នុងទំរង់ជាការបញ្ជូនបាន។
មូលហេតុនោះគឺដោយសារតែ បរិមាណនៃការផលិតមានការប្រែប្រួលខ្លាំងទៅតាមរដូវនីមួយៗ
គេអាចធ្វើការបញ្ជូន ពីក្រុមហ៊ុនមួយដែលដល់ខែផលិតភាពទាប ទៅក្រុមហ៊ុនមួយទៀតដែលដល់ខែផលិតភាពខ្ពស់។
ក្រុមហ៊ុនទទួលដែលក្លាយជាអង្គភាពបញ្ជូន ត្រូវតែជាក្រុមហ៊ុន ឫឯកបុគ្គលដែលមានការងារទាក់ទងទៅនឹង វិស័យទាំង ១៤ របស់ពលករជំនាញ។
សូមចាំថាមិនមែនដោយសារតែជាក្រុមហ៊ុនដែលបញ្ជូនធនធានមនុស្សជាធម្មតា ក៏សុទ្ធតែអាចក្លាយទៅជាក្រុមហ៊ុនបញ្ជូនបានទេ។
ហើយក្រុមហ៊ុនដែលត្រូវបញ្ជូនទៅ ក៏ត្រូវមានលក្ខខណ្ឌដូចទៅនឹងក្រុមហ៊ុនទទួលដែរ។
- លក្ខខណ្ឌតម្រូវអោយក្លាយជាក្រុមហ៊ុនដែលត្រូវបញ្ជូនទៅ
- គោរពច្បាប់ទាក់ទងទៅនឹង ការងារ ធានារាប់រងសង្គម និង ពន្ធដា
- ក្នុងរយៈពេលមួយឆ្នាំកន្លងទៅមិនធ្លាប់បានបណ្តេញបុគ្គលិកដែលស្ថិតក្នុងតួនាទីដូចគ្នាទៅនឹង បុគ្គលិកដែលគ្រងទទួល។
- ក្នុងរយៈពេលមួយឆ្នាំ កន្លងទៅក្រោមការទទួលខុសត្រូវរបស់ក្រុមហ៊ុនទទួល មិនបានធ្វើអោយជនបរទេសបាត់ខ្លួន។
- មិនបានទទួលពិន័យ ទាក់ទងនិងការបំពានលើច្បាប់
សរុបសេចក្តី៖ គោរពកាតព្វកិច្ចរបស់ក្រុមហ៊ុនទទួលក្នុងកិច្ចសន្យាការងារ ហើយទទួលពលករដោយផ្ទាល់
ក្នុងការទទួលពលករជំនាញជនជាតិបរទេសដោយផ្ទាល់ ក្រុមហ៊ុនទទួលត្រូវគោរពកាតព្វកិច្ចដែលបានចែងនៅក្នុងកិច្ចសន្យាការងារ។
ម៉ោងធ្វើការ ស្តង់ដាប្រាក់ឈ្នួល ប្រព័ន្ធសុខមាលភាពសង្គមដូចជា ធានារាប់រងសង្គម ធានារាប់រងគ្រោះថ្នាក់ការងារជាដើម មិនត្រូវយកមូលហេតុដោយសារតែជាជនជាតិបរទេស ហើយផ្តល់ជូននៅលក្ខខណ្ឌដែលទាបជាងជនជាតិជប៉ុនឡើយ។
ស្តង់ដានៃការបែងចែកប្រាក់ខែគឺត្រូវយល់ថាត្រូវធ្វើអោយស្មើរឬលើជនជាតិជប៉ុនដែលធ្វើការងារក្នុងមុខងារ និង តំណែងដូចគ្នា។
បើសិនជាមិនអាចបំពេញលក្ខខណ្ឌទាំងនេះបានទេ វាអាចនឹងធ្វើអោយប៉ះពាល់ដល់ការស្នើរសុំលិខិតស្នាក់នៅ ដូច្នេះសូមប្រុងប្រយ័ត្ន។
សូមមើលគេហទំព័ររបស់ក្រសួងយុត្តិធម៌អោយបានច្បាស់ ហើយធ្វើការរៀបចំដើម្បីទទួលពលករជំនាញដើម្បីកុំអោយមានខ្វះចន្លោះ។