តើស្ថានភាពជាក់ស្ថែង និង បញ្ហាវិស័យសំណង់ដែលនឹងក្លាយទៅជា គោលដៅនៃប្រព័ន្ធពលករជំនាញជាក់លាក់ វាមានលក្ខណៈបែបណា?

លើកនេះយើងនឹងពន្យល់សរុបអំពីវិស័យសំណង់ដែលនឹងក្លាយទៅជា គោលដៅនៃប្រព័ន្ធពលករជំនាញជាក់លាក់ ១ និង ២ ។

ក្នុងឪកាសដែលទីក្រុងតូក្យូកំពុងត្រៀមរៀបចំដើម្បីទទួលកីឡាអូឡាំពិច និង ប៉ារ៉ាអូឡាំពិច ការអភិវឌ្ឍន៍ទ្រង់ទ្រាយធំ បានធ្វើអោយកើនឡើងនូវតម្រូវការជាបន្តបន្ទាប់។ តើស្ថានភាពជាក់ស្តែងវាបែបណា? តើតម្រូវការពលករជនជាតិបរទេសច្រើនទេ?

យើងនឹងពន្យល់ដោយឈរលើមូលហេតុថាហេតុអ្វីវានឹងក្លាយទៅជា គោលដៅនៃប្រព័ន្ធពលករជាក់លាក់?

ស្ថានភាពជាក់ស្តែងនៃវិស័យសំណង់

និយមន័យវិស័យសំណង់ត្រូវបានលើកឡើងដោយរួមបញ្ចូល ការងារសំណង់ស៊ីវីល, ការងារសំណង់អគារ, ការងារជួសជុលនិងកែរលំអរសំណង់អគារ, និង ការងារខាងសំណង់អគ្គីសនីយផងដែរ។

ទំហំទីផ្សារសរុបនៃវិស័យសំណង់ គឺមានទំហំធំខ្លាំងណាស់ ដល់ទៅ ៥២ពាន់ពាន់លានយ៉េន ហើយពលករជំនាញក៏ត្រូវការរហូតដល់ទៅ ៣៣១ម៉ឺននាក់។ ហើយមធ្យមភាគនៃអតីតភាពការងារផងដែរ ប្រហែលជា ១៥ឆ្នាំ បើប្រៀបធៀបទៅនឹង វិស័យការងារផ្សេង ឃើញថាមានរយៈពេលវែងជាង។

ដោយសារតែព្រឹត្ថិការណ៍កីឡាអូឡាំពិចនៅទីក្រុងតូក្យូនៅឆ្នាំ២០២០ ជាដើម បានធ្វើអោយមានការអភិវឌ្ឍន៍ខ្នាតធំ ហើយក្រុមហ៊ុនម៉ៅការសំណង់ធំៗជាច្រើនបានទទួលការសាងសង់ និង កើនឡើងនូវប្រាក់ចំណូលផងដែរ។ ហើយសំរាប់អ្នកម៉ៅការសំណង់ខ្នាតតូចផងដែរក៏ទទួលបាននៅគម្រោង អគារផ្ទះល្វែង អគារឃ្លាំងជាដើមយ៉ាងច្រើន ហើយប្រាក់ចំណូលក៏ល្អដែរ។

បញ្ហាដែលមាន

家を建てている様子

ចំពោះបញ្ហាដែលកំពុងជួបប្រទះមាន បញ្ហាកង្វះធនធានមនុស្សលើវិស័យទំាងមូល ស្របពេលដែលក្រុមពលករវ័យក្មេងកំពុងមានការថយចុះ។

ជាពិសេសគឺបញ្ហាកង្វះអ្នកជំនាញ និង ជាងយ៉ាងធ្ងនធ្ងរ ហើយនៅឆ្នាំ២០២០ ត្រូវបានព្យាករណ៍ថានឹងត្រូវខ្វះកំលាំងពលកម្មដល់ទៅ ១៥ម៉ឺននាក់។

ហើយ ចំនួនក្រុមពលករវ័យក្មេងដែលមានអាយុក្រោម ២៩ឆ្នាំ ដែលធ្វើការងារផ្នែកសំណង់ គិតត្រឹមឆ្នាំ២០១៧ ប្រហែលជា ៣៦,៦ ម៉ឺននាក់ បើប្រៀបធៀបទៅនឹងឆ្នាំមុន ថយចុះ ០,៥ម៉ឺននាក់ ដែលបានបង្ហាញដោយរបាយការណ៍វាស់ស្ទងកំលាំងពលកម្មរបស់ក្រសួងមហាផ្ទៃ។

ពលករជំនាញមានចំនួន ៣៣១ម៉ឺននាក់ មានការកើនឡើងចំនួន ៥ម៉ឺននាក់ប្រៀបធៀបនឹងឆ្នាំមុន ប៉ុន្តែ ក្រុមយុវវ័យមានការថយចុះតិចតួច។

ដោយសារតែវិបត្តិថយចុះចំនួនក្មេង និង កើនឡើងចំនួនមនុស្សចាស់ ត្រូវបានព្យាករណ៍ថា ពីពេលនេះទៅ ការប្រកួតប្រជែងលើការដណ្តើមធនធានមនុស្សជាមួយនឹង វិស័យផ្សេងៗទៀត និងកាន់តែខ្លាំងខ្លា។

ចំនួនពលករជំនាញដែលមានច្រើនបំផុតគឺនៅឆ្នាំ ១៩៩៧ ដែលមានរហូតដល់ទៅ ៤៥៥ម៉ឺននាក់។

ក្រោយពីពេលនោះមក ចំនួនពលករមានការថយចុះជាលំដាប់ ប៉ុន្តែនៅឆ្នាំ២០១០ មានការកើនឡើងបន្តិចពីចំនួន ៣៣១ម៉ឺននាក់ ប៉ុន្តែនៅឆ្នាំ២០១៥ ត្រូវធ្លាក់មក ៣៣១ម៉ឺននាក់វិញ ហើយ នៅឆ្នាំ ២០១៦ បានធ្លាក់ចុះមកត្រឹម ៣២៦ម៉ឺននាក់ ទោះជាយ៉ាងណាក៏ដោយនៅឆ្នាំ២០១៧ ចំនួនពលករបានកើនដល់ ៣៣១ម៉ឺននាក់។

ហើយ ក្រុមយុវវ័យដែលមានអាយុក្រោម ២៩ឆ្នាំ មានការប្រែរប្រួលដូចទៅនឹងតារាងខាងក្រោម៖

ឆ្នាំ ចំនួនក្រុមពលករវ័យក្មេង
ឆ្នាំ ២០១៤ ៣៦,៤ ម៉ឺននាក់
ឆ្នាំ ២០១៥ ៣៥,៧​ ម៉ឺននាក់
ឆ្នាំ ២០១៦ ៣៧,១ ម៉ឺននាក់
ឆ្នាំ​ ២០១៧ ៣៦,៦ ម៉ឺននាក់

សរុបទាំងអ្នកបច្ចេកទេស និង អ្នកធ្វើការការិយាល័យ អ្នកដែលធ្វើការក្នុងវិស័យសំណង់មាន ៤៩៨ម៉ឺននាក់ ប្រៀបធៀបទៅនឹង ឆ្នាំ២០១៧ មានការកើនឡើង ៦ម៉ឺននាក់។

ក្នុងនោះសម្រាប់អ្នកដែលមានអាយុ ៥៥ឆ្នាំឡើង ក៏ត្រូវបានរាប់ចូលទៅក្នុងមធ្យមភាគដែរដោយសារតែខាងក្រុមហ៊ុនមានគោលនយោបាយលើកទឹកចិត្តអោយធ្វើសកម្មភាព និង ជំរុញអោយប្តូរការងារ។

ប្រធានបទដែលប្រទេសកំពុងលើកឡើង និង ដោះស្រាយ

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង ដឹកជញ្ជូន មានគោលនយោបាយលើកតំលៃការងារគូរប្លង់សំណង់សាធារណៈ គោលនយោបាយដាក់បញ្ចូលនូវធានារាប់រងសង្គម ខិតខំរក្សានូវស្ថេរភាពការងារ និង ប្រាក់ឈ្នួល បង្កើនការងារសំណង់នៅក្នុងថ្ងៃសំរាកពីរថ្ងៃ ធ្វើការបណ្តុះបណ្តាលបន្ថែម នឹងជំរុញអោយទទួលពលករជំនាញជាដើម។

និន្នាការវិស័យការងារក្រោយឆ្នាំ២០២០

ចំពោះវិស័យសំណង់ មានការបារម្មណ៍ពីការថយល្បឿនក្រោយពីព្រឹត្តិការណ៍កីឡាអូឡាំពិច និង ប៉ារ៉ាឡាំពិច នៅឆ្នាំ២០២០ ប៉ុន្តែ ការជួសជុលហេដ្ឋារចនាសម្ព័នចាស់ៗ និង ការជួសជុលឡើងវិញក្រោយពីគ្រោះថ្នាក់ធម្មជាតិ ការស្ថាបនាហេដ្ឋារចនាសម្ព័នទាក់ទងនឹងទេសចរណ៍ និង តម្រូវការលើការងារវាយកំទេចចោល និងសាងសង់ឡើងវិញ និង ការជួសជុលកែរប្រែរអគារជួល ជាដើម នាំអោយមិនមានការបារម្មណ៍អំពីបញ្ហាអស់ការងារភ្លាមៗទេ។

សេចក្តីសង្ខេប

ចំពោះវិស័យសំណង ឃើញមានការលើកឡើងអំពីបញ្ហាកង្វះធនធានមនុស្ស ប៉ុន្តែ រដ្ឋាភិបាលបានលើកយកមកជាប្រធានបទ ហើយកំពុងដោះសា្រយ និង មានការកែរលំអរជាបណ្តើរៗ។

ហើយចំពោះបញ្ហា នៃការផ្ទេរជំនាញ ពីអ្នកជំនាញទៅ ក្មេងជំនាន់ក្រោយ ក៏ត្រូវបានសន្មត់ថា វានឹងក្លាយទៅជាប្រធានបទផងដែរ។

តាមរយៈប្រព័ន្ធពលករជំនាញជាក់លាក់ លេខ១ និង លេខ ២ គេរំពឹងថា តិចតួចក៏វាអាចជួយដោះស្រាយបញ្ហាកង្វះធនធានមនុស្សក្នុងវិស័យសំណង់បានផងដែរ។