BUSINESS

目次

លិខិតបញ្ជាក់សិទ្ធរស់នៅស្រប់ច្បាប់

ជនជាតិបរទេសទាំងអស់ដែលចង់ចូល នឹងរស់នៅប្រទេសជប៉ុន បើសិនជាមិនមានការទទួលស្គាល់ពីច្បាប់គ្រប់គ្រងអន្តោប្រវេសន៍ និង ច្បាប់គ្រប់ជនភៀសខ្លួនទេ មិនអាចចូល ឬរស់នៅប្រទេសជប៉ុនបានទេ។

ផ្តល់ជំនួយស្នើរសុំ (លិខិតស្នាក់នៅ) ដែលជាឯកសារចំា ដើម្បីស្នើសុំទិដ្ឋាការប្តីប្រពន្ធនៅពេលដែលជនជាតិជប៉ុនរៀបការជាមួយជនបទេសហើយចង់ហៅអោយចូលក្នុងប្រទេសជប៉ុន និង ទិដ្ឋាការការងារពេលដែលត្រូវការទទួលជនបទេសអោយចូលធ្វើការក្នុងប្រទេសជប៉ុន។

ការអនុញ្ញាតសម្រាប់លំនៅអចិន្ត្រៃយ៍

ទិដ្ឋាការរស់នៅអចិន្ត្រៃ គឺជនបរទេសអាចមានសិទ្ធរស់នៅអចិន្ត្រៃនៅប្រទេសជប៉ុនទោះបីជាមិនយកសញ្ញាតិជប៉ុនក៏ដោយ។

ជាមួយទិដ្ឋាការនេះជនបរទេសមានអត្ថប្រយោជន៍ដូចជា អាចរស់នៅជប៉ុនបានដោយមិនចំាបាច់បន្តទិដ្ឋាការ ហើយមានសិទ្ធធ្វើការងារគ្រប់ប្រភេទដូចជាជនជាតិជប៉ុនដែរ ប៉ុន្តែមិនមានសិទ្ធបោះឆ្នោតទេ ហើយមានលក្ខខណ្ឌត្រូវនិរទេសចេញពីប្រទេសជប៉ុនបើសិនជាប្រព្រឹត្តបទឧក្រិដ្

ជាគោលការដើម្បីទទួលបានទិដ្ឋាការនេះ មានលក្ខខណ្ឌវិនិច្ឆ័យជាច្រើនដូចជា បានរស់នៅ ១០ឆ្នាំជាប់គ្នានៅជប៉ុន មានទិដ្ឋាការស្នាក់នៅ ៣ ឬ ៥ឆ្នាំ ជាដើម។

ជាមូលដ្ឋាន នៅពេលដែលស្នើរសុំទិដ្ឋាការរស់នៅអចិន្រៃ សាមីខ្លួនត្រូវតែបង្ហាញមុខនៅការិយាល័យអន្តោប្រវេសន៍ ប៉ុន្តែបើសិនជាពឹងពាក់លើការិយាល័យយើងខ្ញុំ ជាទូទៅអតិថិជនមិនចាំបាច់បង្ហាញមុខនៅការិយាល័យអន្តោប្រវេសន៍ទេស។

ក្នុងលក្ខខណ្ឌដែលការិយាល័យអន្តោប្រវេសន៍ស្នើរអោយអតិថិជនបង្ហាញមុខ ពេលនោះអតិថិជនចាំបាច់ត្រូវបង្ហាញមុខ។

ការបន្តទិដ្ឋាការ(លិខិតស្នាក់នៅ)

ក្នុងករណីជនជាតិបរទេសដែលរស់នៅប្រទេសជប៉ុន ដើម្បីទទួលបានការបញ្ជាក់បច្ចុប្បន្នភាពនៃការរស់នៅ និង អ្នកដែលមានលិខិតស្នាក់នៅត្រូវផុតកំណត់ហើយចង់រៀបចំនីតិវិធីក្នុងការបន្តទិដ្ឋាការ ត្រូវដាក់ស្នើរទៅរដ្ឋមន្ត្រីយុត្តិធម៌ ដើម្បីស្នើរសុំការអនុញ្ញាតិបន្តទិដ្ឋាការស្នាក់នៅ។

បើសិនជាពឹងពាក់អោយករិយាល័យយើងខ្ញុំជាអ្នកធ្វើ ជាមូលដ្ឋានអតិថិជនមិនចាំបាច់ត្រូវទៅបង្ហាញមុខនៅការិយាល័យអន្តោប្រវេសទេ។

ក្នុងលក្ខខណ្ឌដែលការិយាល័យអន្តោប្រវេសន៍ស្នើរអោយអតិថិជនបង្ហាញមុខ ពេលនោះអតិថិជនចាំបាច់ត្រូវបង្ហាញមុខ។

ការកែរទិដ្ឋាការ(លិខិតស្នាក់នៅ)

ក្នុងករណីដែលជនបរទេសមានលិខិតស្នាក់នៅ នៅប្រទេសជប៉ុនសំរាប់ធ្វើការងារ ឬសកម្មភាពណាមួយ ហើយចង់កែរទៅជាលិខិតស្នាក់នៅសម្រាប់ធ្វើការងារ ឬសកម្មភាពផ្សេង ចាំបាច់ត្រូវស្នើរសុំទៅរដ្ឋមន្ត្រីយុត្តិធម៌ដើម្បីសុំការអនុញ្ញាតិធ្វើការកែរប្រែរ។

បើសិនជាពឹងពាក់អោយករិយាល័យយើងខ្ញុំជាអ្នកធ្វើ ជាមូលដ្ឋានអតិថិជនមិនចាំបាច់ត្រូវទៅបង្ហាញមុខនៅការិយាល័យអន្តោប្រវេសទេ។

ក្នុងលក្ខខណ្ឌដែលការិយាល័យអន្តោប្រវេសន៍ស្នើរអោយអតិថិជនបង្ហាញមុខ ពេលនោះអតិថិជនចាំបាច់ត្រូវបង្ហាញមុខ។

ការអនុញ្ញាតិអោយចូលប្រទេសជប៉ុនសាជាថ្មី

ឈរលើច្បាប់របស់ជប៉ុន ជនបរទេសទោះបីជាមានលិខិតស្នាក់នៅស្របច្បាប់ក៏ដោយ ពេលដែលចាកចេញពីប្រទេសជប៉ុនហើយ លិខិតស្នាក់នៅនោះនឹងត្រូវរលត់សុពលភាព។

ដូច្នេះហើយ ដើម្បីអាចចូលប្រទេសជប៉ុនសាជាថ្មី លោកអ្នកត្រូវទៅការិយាល័យអន្តោប្រវេសន៍ដើម្បីសុំការអនុញ្ញាត្តិជាមុនដើម្បីរក្សាលិខិតស្នាក់នៅអោយនៅមានសុពលភាពដ៏ដែលនៅពេលដែលចាកចេញពីជប៉ុន ហើយត្រឡប់ចូលមកវិញ។

នេះគេហៅថាប្រព័ន្ធនៃការអនុញ្ញាតិចូលជប៉ុនសារជាថ្មី

ការអនុញ្ញាតិចូលជប៉ុនសាជាថ្មី មានពីរប្រភេទគឺ ប្រភេទចេញចូលបានតែម្តង និង ប្រភេទចេញចូលបានច្រើនដង។

បើសិនជាពឹងពាក់អោយករិយាល័យយើងខ្ញុំជាអ្នកធ្វើ ជាមូលដ្ឋានអតិថិជនមិនចាំបាច់ត្រូវទៅបង្ហាញមុខនៅការិយាល័យអន្តោប្រវេសទេ។

ក្នុងលក្ខខណ្ឌដែលការិយាល័យអន្តោប្រវេសន៍ស្នើរអោយអតិថិជនបង្ហាញមុខ ពេលនោះអតិថិជនចាំបាច់ត្រូវបង្ហាញមុខ។

លិខិតបញ្ជាក់ ទិដ្ឋាការការងារ

នីតិវិធីស្នើរសុំលិខិតបញ្ជាកធ្វើការងារគឺជានីតិវិធីស្នើរសុំបញ្ជាក់់ពីសម្ថភាពអាចធ្វើការងារបានទៅតាមបំណងរបស់សាមីខ្លួនដែលជាជនជាតិបរទេស ដែលមានកាន់ទិដ្ឋាការកាងារ។

ជាពិសេសគឺប្រើនៅពេលដែលជនបរទេសផ្លាស់ប្តូរការងារ

នីតិវិធីស្នើរសុំ យ៉ាងណាក៏ដោយវាគ្រាន់តែជាជំរើសមួយ ជនជាតិបរទេសដែលធ្វើការមិនមែនមិនមានលិខិតបញ្ជាក់នេះគឺមិនបាននោះទេ។

បើសិនជាពឹងពាក់អោយករិយាល័យយើងខ្ញុំជាអ្នកធ្វើ ជាមូលដ្ឋានអតិថិជនមិនចាំបាច់ត្រូវទៅបង្ហាញមុខនៅការិយាល័យអន្តោប្រវេសទេ។

ក្នុងលក្ខខណ្ឌដែលការិយាល័យអន្តោប្រវេសន៍ស្នើរអោយអតិថិជនបង្ហាញមុខ ពេលនោះអតិថិជនចាំបាច់ត្រូវបង្ហាញមុខ។

ការស្នើរសុំការអនុញ្ញាតិចំពោះសកម្មភាពផ្សេងទៀតក្រៅពីលិខិតស្នាក់នៅ

អ្នកដែលមកសិក្សានៅប្រទេសជប៉ុន ឬ គ្រូសារដែលមកជាមួយកំពុងរស់នៅជប៉ុនដោយមានលិខិតស្នាក់នៅសំរាប់ការសិក្សា ដើម្បីអាចធ្វើសកម្មភាពអ្វីផ្សេងក្រៅពីការអនុញ្ញាតិក្នុងលិខិតនោះត្រូវស្នើរសុំការអនុញ្ញាតិសំរាប់ធ្វើសកម្មភាពផ្សេងទៀត។

មិនពាក់ព័ន្ធនឹងប្រភេទការងារទេ ប៉ុន្តែសូមចង់ចាំថា អ្នកមិនអាចធ្វើការងារនៅហាង ឬកន្លែងសេវាកំសាន្តបានទេ

បើសិនជាពឹងពាក់អោយករិយាល័យយើងខ្ញុំជាអ្នកធ្វើ ជាមូលដ្ឋានអតិថិជនមិនចាំបាច់ត្រូវទៅបង្ហាញមុខនៅការិយាល័យអន្តោប្រវេសទេ។

ក្នុងលក្ខខណ្ឌដែលការិយាល័យអន្តោប្រវេសន៍ស្នើរអោយអតិថិជនបង្ហាញមុខ ពេលនោះអតិថិជនចាំបាច់ត្រូវបង្ហាញមុខ។

ការស្នើរសុំលិខិតស្នាកនៅ

សំរាប់ជនជាតិបរទេសដែលរស់នៅប្រទេសជប៉ុន នៅពេលដែលសម្រាលកូន ត្រូវជូនដំណឹងទៅការិយាល័យក្រុង ហើយបើសិនជាមិនមានសញ្ជាតិជប៉ុនទេ ត្រូវទៅការិយាល័យអន្តោប្រវេសន៍ដើម្បីស្នើរសុំការអនុញ្ញាតិសា្នក់នៅ។

ក្រៅពីការសម្រាលកូន សម្រាប់អ្នកដែលចង់លះបង់សញ្ញាតិជប៉ុន ហើយរស់នៅប្រទេសជប៉ុនក៏ត្រូវធ្វើនិតិវិថីនេះដែរ។

ទំាងកុមារដែលកើតមក ទាំងអ្នកដែលបោះបង់ចោលសញ្ជាតិជប៉ុន ក្រោយពី ៦០ថ្ងៃទៅ បើសិនជាចង់រស់នៅប្រទេសជប៉ុន ត្រូវដាក់ពាក្យស្នើរសុំ លិខិតស្នាក់នៅក្នុងចន្លោះពេល ៣០ថ្ងៃក្រោយពីកើត ឬ លាសញ្ជាតិ។

បើសិនជាពឹងពាក់អោយករិយាល័យយើងខ្ញុំជាអ្នកធ្វើ ជាមូលដ្ឋានអតិថិជនមិនចាំបាច់ត្រូវទៅបង្ហាញមុខនៅការិយាល័យអន្តោប្រវេសទេ។

ក្នុងលក្ខខណ្ឌដែលការិយាល័យអន្តោប្រវេសន៍ស្នើរអោយអតិថិជនបង្ហាញមុខ ពេលនោះអតិថិជនចាំបាច់ត្រូវបង្ហាញមុខ។

ការស្នើរសុំចូលសញ្ជាតិ

ចំពោះជនបរទេសដែលចង់ចូលសញ្ជាតិជប៉ុន ត្រូវបង្ហាញពីប្រវត្តិនៃការរស់នៅប្រទេសជប៉ុនជាដើមទៅតាមលក្ខខណ្ណដែលតម្រូវដោយច្បាប់ ហើយត្រូវតែទទួលការអនុញ្ញាតិពីរដ្ឋមន្រីយុត្តិធម៌។

បើអាចបំពេញលក្ខខណ្ណ រស់នៅជប៉ុនក្នុងពេលវេលាកំណត់មួយ អាចសរសេរនិង អានភាសាជប៉ុនក្នុងកម្រិតមួយ ហើយសុំការអនុញ្ញាតិពីរដ្ឋមន្ត្រីយុត្តិធម៌ អាចចូលសញ្ជាតិជប៉ុនបាន។

គ្រូបង្រៀនការការពារផ្នែកច្បាប់

ស្របជាមួយនឹងការកែរប្រែរច្បាប់អន្តោប្រវេសន៍ អង្គភាពឃ្លាំមើលការទទួលអ្នកហាត់ការក្រោយពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១០ ក្នុងកំឡុងពេលហាត់រៀន ត្រូវមានកាតព្វកិច្ចបណ្តុះបណ្តាលកិច្ចការ និងពត៌មានពាក់ព័ន្ធនឹងការការពារផ្លូវច្បាប់ទៅកាន់ពលករដោយគ្រូជំនាញខាងក្រៅ។

ក្រុមហ៊ុន ឬអង្គភាពដែលប្រឆាំងទៅនឹងច្បាប់កាតព្វកិច្ចថ្មី ក្នុងការរៀបចំបណ្តុះបណ្តាលការការពារផ្នែកច្បាប់ដោយអ្នកជំនាញខាងក្រៅទេ នឹងត្រូវ ផ្អាកមិនអោយទទួលអ្នកហាត់ការមួយរយៈ ឬក៏ត្រូវទទួលពិន័យ ដូច្នេះហើយសូមប្រុងប្រយ័ត្ន។

ដោយសារតែយើងអាចបើកវគ្គបណ្តុះបណ្តាលដោយលាយការបកប្រែជាភាសាខ្មែរ អង្គភាពឃ្លាំមើលការទទួលជនជាតិខ្មែរ នឹងក្រុមហ៊ុនឬអង្គភាពបណ្តុះបណ្តាល សូមទាក់ទងមកកុំខាន។

ការងារប្រឹក្សាចំពោះអង្គភាពឃ្លាំមើលការទទួលជនជាតិកម្ពុជា

ទទួលប្រឹក្សាផ្សេងៗ ចំពោះអង្គភាពឃ្លាំមើលការទទួលអ្នកហាត់ការជនជាតិខ្មែរ។

ចង់បានអ្នកប្រឹក្សាថ្មី ត្រូវការអ្នកបកប្រែរ ចង់អោយណែនាំក្រុមហ៊ុនបញ្ជូនពលករថ្មី និង រៀបចំឯកសារដាក់ទៅការិយាល័យអន្តោប្រវេសន៍ជាដើម៖

ផ្តល់ប្រឹក្សាចំពោះអង្គភាពឃ្លាំមើលដែលស្ថិតក្នុងការពិចារណាក្នុងការទទួល

ផ្តល់ប្រឹក្សាចំពោះលោកអ្នកដែលមកពីអង្គភាពឃ្លាំមើលដែលស្ថិតក្នុងការពិចារណាក្នុងការទទួលអ្នកហាត់ការជនជាតិខ្មែរ

ចង់បានអ្នកប្រឹក្សាជនជាតិខ្មែរ, ចង់អោយណែនាំក្រុមហ៊ុនបញ្ជូន, ចង់អោយអមដំណើរទស្សនៈកិច្ចជាមួយគ្នា, ចង់អោយបង្កើតកិច្ចសន្យាជាភាសាខ្មែរ ជាដើម។

ការប្រឹក្សាចំពោះក្រុមហ៊ុនដែលពិចារណាក្នុងការទទួល

ផ្តល់ប្រឹក្សាចំពោះលោកអ្នកដែលមកពីក្រុមហ៊ុនដែលកំពុងពិចារណាលើការទទួលអ្នកហាត់ការជនជាតិកម្ពុជា។

ចង់អោយបង្រៀនពីប្រព័ន្ធអ្នកហាត់ការ, ចង់អោយណែនាំអង្គភាព ឬក្រុមហ៊ុនឃ្លាំមើល, ចង់អោយបង្រៀនអំពីជនជាតិខ្មែរជាដើម។

បកប្រែភាសាខ្មែរ និង បកប្រែរឯកសាភាសាខ្មែរ

ទទួលបកប្រែរសម្រាប់ការបណ្តុះបណ្តាលជារៀងរាល់ខែ បកប្រែរនៅពេលដែលទទួលអ្នកហាត់ការ បកប្រែរឯកសារផ្សេងៗពីជប៉ុន មកខ្មែរ និង ពីខ្មែរទៅជប៉ុន។

ទស្សនកិច្ចកម្ពុជា, ការទួលទៅកម្ពុជា

ជ្រំជ្រែងលោកអ្នកដែលកំពុងពិចារណារក្នុងការចូលទៅប្រទេសកម្ពុជាដែលបច្ចុប្បន្នកំពុងទទួលបានការអភិវឌ្ឃន៍គួរអោយចាប់អារម្មណ៍។