ក្នុងនាមជាការិយាល័យប្រឹក្សាសម្រប់ពលករជំនាញជាក់លាក់

យើងខ្ញុំបានរៀបចំដំណើរការអោយមានការិយាល័យប្រឹក្សាសម្រាប់ពលករជំនាញជាក់លាក់
លើគេហទំព័រនេះ យើងរៀបចំផ្តល់ជំនួយសំរាប់កម្មវិធីពលករជំនាញដែលនិង ត្រូវដាក់អោយដំណើរការនៅ ឆ្នាំ២០១៩ ខែ មេសា ខាងមុខ ដូចសេចក្តីខាងក្រោម៖
・ទទួលការពិគ្រោះ
・ផ្តល់ជំនួញចំពោះពលករជំនាញបរទេស
・យើងអាចឆ្លើយតបបានច្រើនភាសារ(ភាសាជប៉ុន , ភាសាអង់គ្លេស, ភាសាខ្មែរ)
យើងខ្ញុំនឹងធ្វើការពន្យល់ពីភាពខុសគ្នារវាងពលករជំនាញ និង សិក្ខាកាមហាត់ការ ហើយនឹង ភាពខុសគ្នានៃ លិខិតស្នាក់នៅដែលកំពុងប្រើរហូតដល់ឥលូវនេះ។

អ្នកជំនាញរៀបចំឯកសារផ្លូវច្បាប់

យើងធ្វើសកម្មភាពនៅតំបន់ ខាម៉ាតា ខ័ណ្ឌអូតាក់ ក្រុងតូក្យូ ក្នុងនាមជា អ្នកជំនាញភ្នាក់ងាររដ្ឋបាលសាធារណៈ ដែលអាចនិយាយភាសាខ្មែរបានតែម្នាក់គត់។ តាមរយៈការធ្វើសម្មភាពរយៈពេល ៦ឆ្នាំនៅប្រទេសកម្ពុជា យើងខ្ញុំកំពុងផ្តល់ជំនួយក្នុងការស្នើរសុំលិខិតស្នាក់នៅ នៅជប៉ុនសំរាប់ជនជាតិខ្មែរ និង ជនជាតិផ្សេងៗទៀត។

ទូរស័ព្ទ

យើងខ្ញុំក៏ទទួលនូវការប្រឹក្សាការងារផងដែរ តាមរយៈបុគ្គលិកផ្នែកធានារ៉ាប់រងសង្គមរបស់ក្រុមហ៊ុន។ យើងក៏បានសហការជាមួយក្រុមហ៊ុនណែនាំការងារផងដែរ ជាកត្ថាធ្វើអោយយើងអាចណែនាំធនធានមនុស្សកាន់តែទូលំទូលាយ។

ការសំភាសបុគ្គលិក

អ្នកជំនាញរៀបចំឯកសារផ្លូវច្បាប់
អាគីរ៉ា អូហ្វ៊ុសាក់
អ្នកជំនាញរដ្ឋបាលដែលអាចនិយាយភាសាខ្មែរតែម្នាក់គត់
ខ្ញុំបាទកំពុងធ្វើសកម្មភាពក្នុងនាមជាអ្នកជំនាញភ្នាក់ងាររដ្ឋបាលសាធារណៈ ពាក់ព័ន្ធនឹងជនបរទេស ដើម្បីអោយជនបរទេសអាចរស់នៅប្រទេសជប៉ុនដោយស្របច្បាប់។
ដោយសារបញ្ហាការថយចុះនូវចំនួនកុមារ និង កង្វះធនធានមនុស្សរបស់ជប៉ុន នាំអោយកំលាំធនធានមនុស្សដែលជាជនបរទេសក្លាយជាកត្តាមួយដែលមិនអាចខ្វះបាន។ ខ្ញុំបានខិតខំប្រឹងប្រែងដើម្បីធ្វើជាស្ពានក្នុងការភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុននៅជប៉ុន និង ធនធានមនុស្សដែលជាជនបរទេស។

រដ្ឋបាល
កានតាក់ អ៊ិខេដាក់
តាមរយៈបុគ្គលិកដែលធ្លាប់រស់នៅប្រទេសកម្ពុជា
ខ្ញុំបាទធ្លាប់បានបង្រៀនភាសាជប៉ុននៅសាលាភាសានៅប្រទេសកម្ពុជា។ នៅទីនោះខ្ញុំបានជួបពលរដ្ឋកម្ពុជាជាច្រើនដែលមានបំណងចង់មកធ្វើការនៅប្រទេសជប៉ុន។ ពួកគាត់ទំាងនោះចង់មកធ្វើការងារនៅប្រទេសជប៉ុន ហើយក៏ចង់ចូលរួមផ្សារភ្ចាប់ក្នុងការដោះស្រាយបញ្ហាធនធានមនុស្សនៅប្រទេសជប៉ុនផងដែរ។ ហើយខ្ញុំបានខិតខំប្រឹងប្រែង ធ្វើការងារប្រចាំថ្ងៃរបស់ខ្ញុំជាមួយនិង គំនិតបែបនោះ។

លេខា
ហាយ៉ាប៊ុសាក់ អ៊ិណុអ៊ុអិ
ខ្ញុំនឹងគំាទ្រអោយអស់ពីសមត្ថភាពក្នុងតួនាទីជាលេខារបស់ខ្ញុំ
តាមរយៈប្រព័ន្ធពលករជំនាញ នឹងនាំអោយមានការប្រែប្រួលយ៉ាងធំ ទៅលើគោលនយោបាយទទួលពលករបរទេសរបស់ជប៉ុន។ ដូច្នេះហើយ រៀងរាល់ថ្ងៃខ្ញុំបានកំពុងខិតខំសិក្សា ដើម្បីអាចជួយគាំទ្រដល់ពលករបរទេស និង ក្រុមហ៊ុនដែលកំពុងបារម្មណ៍អំពីស្ថានភាពនេះ។